អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > រឿង​រ៉ាវ​ទាំង​៣ យ៉ាង​ដែល​អ្នក​គ្រប់​គ្រង​អាជីវកម្ម​គួរ​តែ​ដឹង

រឿង​រ៉ាវ​ទាំង​៣ យ៉ាង​ដែល​អ្នក​គ្រប់​គ្រង​អាជីវកម្ម​គួរ​តែ​ដឹង

ពិត​ណាស់​​ដើម្បី​​ធ្វើជា​អ្នក​គ្រប់​គ្រង​ម្នាក់​វា​ពិត​ជា​មិន​មាន​ភាព​ងាយ​ស្រួល​នោះ​ទេ។ បើធ្វើជាអ្នកគ្រប់គ្រងដែលពូកែទៀតនោះគឺរឹតតែពិបាកទៅទៀត ព្រោះ​ថា​អ្នកត្រូវ​មាន​ជំនាញ សមត្ថភាព បទពិសោធន៍ និងភាព​ឆ្លាត​វៃ​ស្ទើរ​គ្រប់​ស្ថាន​ការណ៍។ ​ហេតុ​នេះ​ហើយ​អត្ថបទ​ខាង​ក្រាម​នេះ​នឹង​បង្ហាញ​​អ្នក​អំពី​រឿងរ៉ាវ ​៣យ៉ាង​ដែល​អ្នក​គ្រប់​គ្រង​ទាំង​ឡាយ​គួរ​ដឹង៖​​

១)​ អ្នក​ត្រូវ​បណ្ដុះ​បណ្ដាល​អ្នក​នៅ​ក្នុង​ក្រុម​របស់​អ្នក​៖​ ក្នុងនាម​ជា​អ្នក​គ្រប់​គ្រង​ម្នាក់​គឺ​ត្រូវមាន​ទំនួលខុស​ត្រូវ​ទៅ​លើ​ការ​​គ្រប់​គ្រង​​​បុគ្គលិក​ ការ​វាស់​ស្ទុង​សមត្ថភាព​របស់​បុគ្គលិក​ និង​ការ​ដឹក​នាំ​ពួក​គេ​ឲ្យ​រួបរួម​គ្នា​ ចេះ​សហការ​គ្នា​ដើម្បី​ធ្វើ​ការ​ជា​ក្រុម​ និង​​សម្រេច​​គោល​ដៅ​របស់​ក្រុមហ៊ុន​ទាំង​មូល។​ ទោះ​បី​ជា​ដឹង​ហើយ​​​​​ថា​​ មនុស្ស​គ្រប់​រូប​តែង​តែ​មាន​ភាព​ជា​​បុគ្គល​ ប៉ុន្តែ​អ្នក​ត្រូវ​ប្រាកដ​ថា​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​​ពួក​គេ​អាច​​ធ្វើការ​រួម​គ្នា​​​ជា​ក្រុម​​មួយ​បាន។

២)​ អ្នក​ត្រូវ​ចេះ​​ស្តាប់​អ្នក​រួម​ក្រុម​៖ ​ជា​អ្នក​គ្រប់​គ្រង​ម្នាក់​គឺ​ទាម​ទារ​ឲ្យ​អ្នក​ដឹង​ថា​​​ដំណើរ​ការ​រលូត​នៃ​ការងារ​ទាំង​ឡាយ​ដែល​កើត​មាន​ឡើង​នៃ​ក្រុម​របស់​អ្នក​គឺ​ដោយ​សារ​តែ​​​មាន​ការ​សហការ​គ្នា​ សាមគ្គី​គ្នា​​របស់​​សមាជិក​ម្នាក់ៗក្នុងក្រុម​របស់​អ្នក​។ ​ដូច​ច្នេះ​ហើយ​អ្នក​ត្រូវ​តែ​ចេះ​ផ្តល់​សិទ្ធិ​អាទិភាព​ដល់​ពួក​គេ​ដើម្បី​​​ឲ្យមាន​ការ​បញ្ចេញ​មតិយោបល់ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើននៃក្រុមហ៊ុន ឬអាជីវរកម្មរបស់អ្នក​។​

៣) អ្នក​ត្រូវ​មាន​ការ​តាម​ដាន​សមត្ថភាព​បុគ្គលិក​នៅ​ក្នុង​ក្រុម​៖ ​ជា​ការ​ពិត​ណាស់​ការ​គ្រប់​គ្រង​ការ​ងារ​ជា​ក្រុម​មួយ​គឺ​ពិត​ជា​មាន​ការ​លំបាក​បន្តិច​ហើយ​ ព្រោះ​ថា​ការ​ងារ​មួយ​ជោគ​ជ័យទៅ​បាន​លុះ​ត្រា​តែ​មាន​ការ​សហការ​ពី​មនុស្សនៅ​ក្នុង​ក្រុម​ទាំង​អស់​ សមត្ថភាព​របស់​មនុស្ស​នៅក្នុង​ក្រុម​ក៏​ត្រូវ​តែ​មាន​ភាព​ប្រហាក់​ប្រហែល​គ្នា​នោះ​ផង​ដែរ។ ហេតុ​នេះ​ហើយ​អ្នក​គ្រប់​គ្រង​ត្រូវ​ត្រូវមាន​ភាពឆ្លាត​វៃ​ក្នុង​ការ​តាម​ដាន​ និង​កែ​លំអ​​អ្នក​ណា​ដែល​មាន​ចន្លោះ​ខ្វះ​ខាត​ និងបង្ហាត់បង្រៀនពួកគេបន្ថែម៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930