អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើអ្នកមានដឹងទេថាសណ្ដែកមានអត្ថប្រយោជន៍ដល់សុខភាពអ្វីខ្លះ?

តើអ្នកមានដឹងទេថាសណ្ដែកមានអត្ថប្រយោជន៍ដល់សុខភាពអ្វីខ្លះ?

ប្រ​ភព៖​​ pixabay.com

សណ្ដែក​មាន​ច្រើន​ប្រភេទ ក្នុង​នោះ​ដែរ​សណ្ដែក​ដែល​ទទួលបាន​ការ​ពេញនិយម​ទទួលទាន​ជាង​គេ​មាន​ដូចជា សណ្ដែក​ក្រហម សណ្ដែក​ខ្មៅ សណ្ដែក​អង្គុយ សណ្ដែក​ខៀវ សណ្ដែកបាយ និង​សណ្ដែក​សៀង​ជាដើម។ ប៉ុន្តែ​តើ​អ្នក​មាន​ដឹង​ទេ​ថា​អាហារ​ប្រភេទនេះ​មាន​បង្កប់​នូវ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​សុខភាព​របស់​អ្នក ? បើយោងតាមប្រភពពីគេហទំព័រ www.medicalnewstoday.com ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ទាំង​ ៤​យ៉ាង​ដែល​អ្នក​គួរ​យល់ដឹង​អំពី​សណ្ដែក៖

១) ប្រភព​ប្រូតេអ៊ីន៖ សណ្ដែក​គឺជា​ប្រភព​​ប្រូតេអ៊ីន​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នក​ទទួលទាន​អាហារ​បួស។ ប្រូតេអ៊ីន​គឺជា​ជីវជាតិ​បំប៉ន​ដែល​ដើរតួ​សំខាន់​សម្រាប់​ដំណើរការ​ទាំងឡាយ​នៅ​ក្នុង​រាងកាយ។ មិនតែប៉ុណ្ណោះ សណ្ដែក​ក៏​មាន​កាឡូរី​ទាប​និង​អាស៊ីដ​ខ្លាញ់​ទាប​ផងដែរបើ​ធៀប​នឹង​ប្រភព​ប្រូតេអ៊ីន​ផ្សេង​ទៀត តួយ៉ាង​ដូចជា ផលិត​ទឹកដោះគោ​ជាដើម។

២) ជា​អាហារ​ដែល​សម្បូរ​ដោយ​ជីវជាតិ​បំប៉ន៖ សណ្ដែក​ផ្ទុក​នូវ​អាស៊ីដ​ហ្វូលិក​ដែល​អាច​ជួយ​ការពារ​ភាព​ការមិន​គ្រប់​លក្ខណៈ​នៃ​សរសៃប្រសាទ​របស់​ទារក​ដែល​ពពោះ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​បាន។ កង្វះខាត​ហ្វូលិក​ក៏​អាច​បណ្ដាល​ឲ្យ​ជួប​រោគសញ្ញា​ជាច្រើន​ទៀត​ដូចជា ខ្សោយ​កម្លាំង ល្ហិតល្ហៃ និង​បេះដូង​លោត​មិន​ប្រក្រតីជាដើម។ ក្រៅ​ពី​នេះ ជីវជាតិ​បំប៉ន​ដទៃ​ទៀត​ក៏​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​សណ្ដែកផងដែរ ក្នុង​នោះ​មានជាតិ​ស័ង្កសី ដែក ម៉ាញេស្យូម និង​ជាតិ​សរសៃ។

៣) សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម៖ សណ្ដែក​សម្បូរ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​មួយ​ប្រភេទ​ឈ្មោះ​ថា polyphenols។ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​អាច​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ពពួក​រ៉ាឌីកាល់​សេរី ដែល​អាច​បង្ក​ជា​ជំងឺ​មហារីក​ដល់​អ្នក​បាន។

៤) ល្អ​សម្រាប់​សុខភាព​បេះដូង៖ អ្នក​ដែល​ឧស្សាហ៍​ទទួលទាន​សណ្ដែក​ប្រឈមមុខ​នឹង​ការ​ស្លាប់​ពី​ជំងឺ​គាំង​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល និង​បញ្ហា​បេះដូង​ផ្សេង​ទៀត​ទាប​ជាង​អ្នក​ដែល​មិន​ទទួលទាន។ សណ្ដែក​ក៏​អាច​កាត់បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​ផង​ដែរ។ កម្រិត​កូឡេស្តេរ៉ុល​កើន​ឡើង​គឺជា​កត្តា​ដ៏​មាន​ហានិភ័យ​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​បេះដូង​និង​ជំងឺ​គាំង​បេះដូង៕

ដោយ៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

មនុស្ស​៥​ប្រភេទ​នេះ​​ ​អ្នក​​មិន​គួរ​រកស៊ី​ជាមួយ​​ឡើយ​​ ​ក្រែង​រលាយ​ក្រុមហ៊ុន​ថ្ងៃ​ក្រោយ​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031