អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > រឿងទាំង ៥យ៉ាងដែលអ្នកមិនគួរឲ្យកើតឡើងលើជីវិតរបស់អ្នក

រឿងទាំង ៥យ៉ាងដែលអ្នកមិនគួរឲ្យកើតឡើងលើជីវិតរបស់អ្នក

មនុស្សគ្រប់រូបមិនចង់ឲ្យមានរឿងរ៉ាវអាក្រក់មកគ្រប់គ្រងលើរូបគេនោះទេ។ ប៉ុន្តែមានមនុស្សជាច្រើនបានចំណាយពេលរបស់ខ្លួនស្ថិតក្រោមការគ្រប់គ្រងរបស់ពេលវេលា តាមអ្វីដែលបានកើតឡើងចំពោះខ្លួន ហើយពឹងផ្អែកលើអ្នកដទៃដោយភ្លេចគិតពីបច្ចុប្បន្នភាពរបស់ខ្លួន ដោយសារតែពួកគេរស់នៅក្នុងគុកនៃអតីតកាលនិងរឿងជាច្រើនទៀត។ ពីព្រោះហេតុនេះហើយបើអ្នកចង់បានជីវិតអស្ចារ្យ ចូរកុំអនុញ្ញាតឲ្យរឿងរ៉ាវទាំង៥ នេះគ្រប់គ្រងនិងមានឥទ្ធិពលលើអ្នកឲ្យសោះ៖

១) អតីតកាលរបស់អ្នក៖
កុំឲ្យអតីតកាលមកគ្រប់គ្រងលើជីវិតបច្ចុប្បន្នរបស់អ្នក អ្វីក៏ដោយដែលបានកើតឡើងហើយ ឲ្យវាហួសទៅចុះគឺត្រូវបោះបង់រាល់ភាពឈឺចាប់ទាំងអស់នោះ ធ្វើដូចនេះវានឹងមិនអាចមកបំផ្លាញអនាគតរបស់អ្នកបានឡើយ។ អ្វីដែលកើតឡើងហើយ ទោះល្អក្តី អាក្រក់ក្តី វាមិនអាចកែប្រែបានឡើយ បើយើងនៅតែទទួចចង់បាន ចង់ឲ្យវាត្រឡប់វិញនោះ វានឹងធ្វើឲ្យយើងកាន់តែស្មុគស្មាញក្នុងជីវិតបន្ថែមទៀតតែប៉ុណ្ណោះ។ «កុំរស់ក្នុងអតីតកាល កុំផ្តោតលើអនាគតពេក ត្រូវប្រឹងប្រែងក្នុងបច្ចប្បន្នភាពនេះឯង។» ព្រះពុទ្ធ

២) កុំឈឺចាប់នឹងពាក្យពេបជ្រាយ និងការគិតរបស់អ្នកដទៃមកលើអ្នក៖
មានមនុស្សជាច្រើនដែលបានបោះបង់ក្តីស្រមៃរបស់ខ្លួនចោល ដោយសារតែពាក្យសំដីពេបជ្រាយនិងបណ្ដុះបង្អាប់របស់អ្នកដទៃ ទាំងដែលពួកគេនោះមិនដែលបានសម្រេចជោគជ័យក្នុងជីវិតរបស់ខ្លួនផង។ ពាក្យទាំងអស់នោះអាចធ្វើឲ្យអ្នកបាក់ទឹកចិត្តប្រសិនបើអ្នកមិនមានភាពក្លាហានពុះពារគ្រប់គ្រាន់ តែតាមពិតវាមិនមែនជាឧបសគ្គក្នុងជីវិតនេះឡើយ។ «បើអ្នករវល់តែរើសដុំថ្មគប់ឆ្កែតាមផ្លូវ នោះអ្នកមិនអាចទៅដល់គោលដៅរបស់អ្នកបានឡើយ។» Winston Churchill

៣) កំណត់នូវភាពជឿជាក់របស់ខ្លួន៖
ការដែលអ្នកមានផ្នត់គំនិតមួយថា អ្នកគ្មានសមត្ថភាពធ្វើអ្វីដែលអ្នកចង់បាននោះគឺជាបញ្ហាមួយដ៏គួរឲ្យព្រួយបារម្ភ ព្រោះវាអាចធ្វើឲ្យអ្នកអសមត្ថភាពក្នុងការបំពេញកិច្ចការនីមួយក្នុងជីវិតនេះ។ អ្វីដែលអ្នកគប្បីធ្វើគឺត្រូវពង្រឹងលើសមត្ថភាពរបស់ខ្លួន និងប្រកាន់ភ្ជាប់នូវផ្នត់គំនិតមួយថា ខ្ញុំអាចធ្វើបាន។

៤) ទំនាក់ទំនងក្នុងជីវិត (ស្នេហា)៖
ប្រសិនបើអ្នកប្រាថ្នាចង់បាននរណាម្នាក់មកផ្តល់ភាពសប្បាយរីករាយដល់អ្នក នោះអ្នកនឹងប្រឈមនឹងការឈឺចាប់នៅពេលដែលម្នាក់នោះចាកចេញពីជីវិតរបស់អ្នក អ្នករស់នៅក្នុងភាពអពមង្គលប្រសិនបើគូស្នេហ៍របស់អ្នកមិនយល់ចិត្តគ្នា និយាយយ៉ាងនេះមិនមែនចង់ឲ្យមិត្តអ្នកអាន រស់នៅគ្មានទំនាក់ទំនង់ជាមួយនរណាម្នាក់នោះឡើយ តែចង់ឲ្យអ្នកមានភាពរឹងប៉ឹងផ្នែកផ្លូវចិត្ត កុំឲ្យភាពគ្មានដៃគូជីវិតមកបំផ្លាញជីវិតដ៏ស្រស់បំព្រងរបស់អ្នក ចូរចាំថា បុគ្គលដ៏អស្ចារ្យ គឺអាចរស់នៅតែម្នាក់ឯង។

៥) លុយ៖
លុយបាននឹងកំពុងគ្រប់គ្រងលើមនុស្សជាច្រើន ដោយនិយាយបែបនេះមិនមែនមិនចង់ឲ្យអ្នកអានមានភាពមានបាននោះឡើយ ហើយក៏មិនមែនមានន័យថា លុយវាមិនល្អនោះដែរ។ ប៉ុន្តែមិនចង់ឲ្យលុយមកគ្រប់គ្រងលើការសម្រេចចិត្តរបស់យើងតែប៉ុណ្ណោះ ដូចដែលអ្នកបានដឹងរួចមកហើយថា ដោយសារតែលុយធ្វើឲ្យអ្នកខ្លះបាត់បង់ភាពជាមនុស្ស បាត់បង់ភាពថ្លៃថ្នូរទៅប្រព្រឹត្តអំពើចោរកម្ម និងពុករលួយកេងប្រវ័ញគ្នាជាដើម ៕

ដោយ៖ មាន រ៉ាម៉ាញ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

មនុស្ស​៥​ប្រភេទ​នេះ​​ ​អ្នក​​មិន​គួរ​រកស៊ី​ជាមួយ​​ឡើយ​​ ​ក្រែង​រលាយ​ក្រុមហ៊ុន​ថ្ងៃ​ក្រោយ​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031