អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អ្នកញ៉ាំភេសជ្ជៈ​គ្មានជាតិស្ករ ប្រឈមនឹងជំងឺច្រើនមុខ ជាងអ្នកញ៉ាំភេសជ្ជៈ​មានជាតិស្ករ

អ្នកញ៉ាំភេសជ្ជៈ​គ្មានជាតិស្ករ ប្រឈមនឹងជំងឺច្រើនមុខ ជាងអ្នកញ៉ាំភេសជ្ជៈ​មានជាតិស្ករ

ប្រ​ភព៖​​ My Family Care

សារធាតុផ្អែមសប្បនិម្មិត គឺជាគ្រឿងផ្សំដ៏សំខាន់ដែលគេប្រើក្នុងទឹកក្រូច ឬភេសជ្ជៈ​គ្មានជាតិស្ករ ​ភាសា​អង់គ្លេស​ហៅថា Diet Soda។ ​យោងតាមការសិក្សា​ស្រាវជ្រាវ សារធាតុផ្អែមសប្បនិម្មិត ដែលមានក្នុងភេសជ្ជៈគ្មានជាតិស្ករ គឺ​អាចបណ្តាលឲ្យសុខភាព និងរាងកាយមនុស្ស ប្រឈមមុខនឹងបញ្ហាមួយចំនួន ។

យោងតាមការសិក្សាមួយ ចេញផ្សាយដោយ​សារព័ត៌មាន Business Insider អំឡុងទសវត្សរ៍ឆ្នាំ ១៩៦០ ភេសជ្ជៈប្រភេទថ្មីមួយ ត្រូវគេដាក់ចេញលក់លើទីផ្សារ។ វាគ្មានរូបរាង​ ពណ៌ រស់ជាតិ ​ប៉ុន្តែគ្រាន់តែក្នុងភេសជ្ជៈថ្មីនេះ គឺមិនត្រូវគេប្រើប្រាស់ជាតិស្ករនោះឡើយ ដោយជំនួសមកវិញនូវសារធាតុផ្អែមសប្បនិម្មិត ហើយត្រូវអ្នកនិយមទទួលទាន​ភេសជ្ជៈរស់ជាតិផ្អែម សរសើរនឹងគាំទ្រជាខ្លាំង។

ជាមួយនឹង​កាឡូរីបន្តិចបន្តួច និងគ្មានជាតិស្ករ ក្រុមហ៊ុនទឹកក្រូចគ្មានជាតិស្ករ ធ្លាប់សន្យាជាមួយអតិថិជនរបស់ខ្លួនថា នឹងធ្វើឲ្យពួកគេមានសុខភាពប្រសើរជាងទទួលទានទឹកក្រូចធម្មតា ប៉ុន្តែដូចគ្នាទៅនឹងការសន្យាទាំងឡាយក្នុងជីវិតមនុស្សគឺ ស្តាប់ពិរោះ ប៉ុន្តែការពិតប្រហែលជាមិនដូច្នេះនោះដែរ។

រូបដំណាង

រហូតមកទល់នឹងសព្វថ្ងៃ គ្រប់យ៉ាងដែលមនុស្ស​ទទួលទាន ​សុទ្ធតែមានផ្ទុកសារធាតុកាឡូរី។ ពេលមនុស្សទទួលទានរបស់ផ្អែម ​ខួរក្បាលនឹងបញ្ជូនសញ្ញាទៅលំពែង ហើយចាប់ផ្តើមផលិតអាំងស៊ុយលីន ដែលរក្សាទុកម៉ូលេគុលស្ករ នៅក្នុងកោសិការបស់មនុស្សសម្រាប់បង្កើតថាមពល។

ប៉ុន្តែពេលមនុស្សទទួលទានទឹកក្រូចគ្មានជាស្ករ បើទោះជាធ្វើឲ្យ​មានអារម្មណ៍ថាផ្អែម ដូចជាទឹកក្រូចធម្មតាក៏ពិតមែន ប៉ុន្តែសារធាតុបង្កើតថាមពល និងសារធាតុអាំងស៊ុយលី សម្រាប់រាងកាយមនុស្ស គឺគ្មាននោះឡើយ។

តាមការសិក្សាម្តងហើយម្តងទៀត ការទទួលទាន​ទឹកក្រូចគ្មានជាតិស្ករជាប្រចាំ បង្កឲ្យមានជំងឺម្យ៉ាងឈ្មោះថា ម៉េតាប៉ូលីស។ ជំងឺនេះធ្វើឲ្យសុខភាពរបស់មនុស្សប្រឈមបញ្ហាមួយចំនួន មានដូចជា សម្ពាធឈាមឡើងខ្ពស់ កើនសារធាតុស្ករក្នុងឈាម ឡើងទំងន់ ដែលសុទ្ធសឹងជាហានិភ័យ នៃ​ជំងឺទឹកនោមផ្អែម ជំងឺដាច់បេះដូង និងជម្ងឺដាច់សរសែរឈាមខួរក្បាលជាដើម។

លើសពីនេះ ការសិក្សាមួយទៀតបង្ហា្ថញថា អ្នកនិយមទទួលទានទឹកក្រូចគ្មានជាតិស្ករ គឺប្រឈមមុខខ្ពស់ជាមួយជំងឺដាច់សរសៃរឈាមខួរក្បាល និងជំងឺរង្វេង ជាងការទទួលទានទឹកក្រូចមានជាតិស្ករធម្មតា។ សម្រាប់ការសិក្សា​ស្រាវជ្រាវមួយទៀត ធ្វើឡើងរយៈពេល៨ឆ្នាំ ចន្លោះឆ្នាំ ១៩៧៩ ដល់ឆ្នាំ១៩៨៨ រកឃើញដែរថា អ្នកទទួលទាន​ទឹកក្រូច គ្មានជាតិស្ការជាមធ្យម ២១ កំពុងក្នុងមួយសប្តាហ៍ ប្រឈមមុខទ្វេរដងជាមួយបញ្ហា​ឡើងទំងន់ បើធៀបទៅនឹងអ្នកមិនទទួលទានទឹកក្រូចគ្មានជាតិស្ករ។

មួយវិញទៀត ការទទួលទានទឹកក្រូចគ្មានជាតិស្ករអំឡុងពេលទទួលទានអាហារ អាចបង្កើនរស់ជាតិឆ្ងាញ់នៃអាហារក៏ពិតមែន ប៉ុន្តែវាក៏អាចជាពេលវេលាអាក្រក់បំផុត សម្រាប់អ្នកនិយមភេសជ្ជៈប្រភេទនេះ ព្រោះថា កាឡូរីក្លែងក្លាយ ​ នឹងរំខានដល់ការរំលាយកាឡូរីក្នុងរាងកាយ នាំឲ្យរាង​កាយ​​ស្តុកទុកសារធាតុខ្លាំងលើកម្រិតបណ្តាលឲ្យឡើងទំងន់។

កត្តាទាំងនេះ ជាហេតុផលតែមួយគត់ សម្រាប់អ្នកចង់សម្រក់ទំងន់ គប្បីឈប់ទទួលទាន​ភេសជ្ជៈប្រភេទនេះ ដោយងាកមកទទួលទានទឹកធម្មតាទើបជាការល្អ៕ 

 

ដោយ៖ សុវណ្ណមុនីលីតា 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930