អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > GrabPay មានចក្ខុវិស័យទៅលើប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា

GrabPay មានចក្ខុវិស័យទៅលើប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា

ប្រ​ភព៖​​ asia.nikkei.com

ក្រុមហ៊ុនតាក់ស៊ីដ៏ធំបំផុតមួយក្នុងអាស៊ីអាគ្នេយ៍មានគម្រោងយកសេវាកម្មបង់ប្រាក់ចល័ត (mobile payments service) ដែលមានឈ្មោះថា GrabPay របស់ខ្លួនចូលទៅក្នុងប្រទេសកម្ពុជានិងមីយ៉ាន់ម៉ា ខណៈពេលដែលក្រុមហ៊ុនមួយនេះកំពុងតែពង្រីកសក្ដានុពលរបស់ខ្លួនក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ បើយោងតាមនាយកប្រតិបត្តជាន់ខ្ពស់មួយរូប។

លោក Reuben Lai នាយកគ្រប់គ្រងជាន់ខ្ពស់សាខារបស់ក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងប្រទេសសិង្ហបុរីមួយនេះ បានកំណត់យកប្រទេសចំនួនពីរក្នុងបញ្ជីរបស់ខ្លួន។ កម្មវិធីតាក់ស៊ីរបស់ Grab បានឈានជើងចូលមកក្នុងទីផ្សារប្រទេសទាំងពីរនេះរួចមកហើយ និងប្រទេសអាស៊ីអាគ្នេយ៍ ៦ផ្សេងទៀត។

ក្រុមហ៊ុនដែលមានអាយុ៦ឆ្នាំនេះ មិនចង់ពង្រីកខ្លួនឆ្ងាយពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះឡើយ ដោយរំពឹងថាខ្លួននឹងបង្កើនសេវាកម្មប្រាក់ចល័តរបស់ខ្លួនទៅក្នុងតំបន់ដែលមានសក្ដានុពល ដែលមានចំនួនប្រជាជនប្រមាណ ៦៥០លាននាក់នេះ។

ក្រុមហ៊ុនបង់សេវាកម្មមួយនេះកំពុងតែក្លាយជាក្រុមហ៊ុនផ្ដល់សេវាកម្មឌីជីថលឈានមុខគេមួយ។ បើទោះបីការឈានជើងចូលរបស់ Uber ក្នុងប្រទេសក្នុងតំបន់អាស៊ាននេះកាលពីដើមឆ្នាំនេះក៏ដោយ Grab បានបន្ថែមសេវាកម្មដឹកជញ្ជូនចំណីអាហាររបស់ខ្លួនបន្ថែមទៀត។

ការសម្រេចចិត្តយកសេវាកម្មបង់លុយតាមប្រព័ន្ធឌីជីថលរបស់ខ្លួនផ្ដោតលើប្រទេសក្នុងតំបន់អាស៊ាន ខណៈពេលដែលមានការប្រកួតប្រជែងគ្នាខ្លាំងនៅក្នុងអាស៊ី។ ក្រុមហ៊ុន Line ដែលជាកម្មវិធីជជែកកំសាន្តគ្នា ក្នុងឆ្នាំនេះបានចាប់ផ្ដើមបង្កើននូវសេវាកម្មបង់ប្រាក់របស់ខ្លួនកាន់តែខ្លាំង។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Amazon បានជ្រើសយកប្រទេសជប៉ុនដើម្បីដាក់ដំណើរការសេវាកម្មបង់ប្រាក់តាមប្រព័ន្ធឌីជីថលរបស់ខ្លួន នៅពេលដែល Go-Jek ដៃគូប្រកួតប្រជែងរបស់ Grab កំពុងពិចារណាដាក់នូវការបង់ប្រាក់អេឡិចត្រូនិកក្នុងប្រទេសឥណ្ឌូនេស៊ី។ ដោយឡែក ក្នុងប្រទេសឥណ្ឌា Paytm បានទទួលការវិនិយោគប្រមាណ ៣៤៦ លានដុល្លារអាមេរិក ពីក្រុមហ៊ុន Berkshire Hathaway របស់លោក Warren Buffet ដោយសេវាកម្មមួយនេះមានអ្នកប្រើប្រាស់ ៣៥០លាននាក់រួចទៅហើយ។

លោក Lai បានមានប្រសាសន៍ថា Grab មានបំណងដាក់បញ្ចូលទៅប្រើប្រាស់ក្នុងតំបន់អាស៊ានដែលប្រជាជនភាគច្រើនមិនទាន់គណនីធនាគារ ហើយមិនទាន់មានចំណេះដឹងអំពីប្រព័ន្ធហិរញ្ញវត្ថុ ហើយពួកយើងនឹងនាំពួកគេឲ្យស្គាល់ប្រព័ន្ធហិរញ្ញវត្ថុនិងផលិតផលពាក់ពន្ធនានា។ ពួកយើងមានជំនឿជាក់ថាចំណុចដ៏សំខាន់ក្នុងការរីកលូតលាស់របស់ក្រុមហ៊ុន Grab ក្នុងតំបន់អាស៊ីអាគ្នេយ៍។

បើយោងតាមធនាគារពិភពលោក (World Bank’s Global Index) ប្រជាជនឥណ្ឌូនេស៊ី ៤៨% ដែលអាយុ១៥ឡើងទៅមានគណនីធនាគារផ្ទាល់ខ្លួនក្នុងឆ្នាំ ២០១៧។ ក្នុងប្រទេសហ្វីលីពីន មាន៣២% វៀតណាមមាន ៣០%។ នេះហើយជាអ្វីដែលក្រុមហ៊ុន Grab មានបំណងចង់រីកលូតលាស់ក្នុងតំបន់ប្រទេសទាំងនេះ និងប្រទសជាច្រើនទៀតនៅអាស៊ីអាគ្នេយ៍។

GrabPay ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៦ មានដំណើរការក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងហ្វីលីពីន។ ក្នុងប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន សេវាកម្មគឺធ្វើការសហការជាមូយដៃគូក្នុងស្រុក។

លោក Lai រពឹងថានឹងអាចដំណើរក្នុងប្រទេសអាស៊ានទាំង៦នេះ ហើយបន្ទាប់មកទៀតនឹងផ្ដោតលើប្រទេសទាំង ៤ផ្សេងទៀតមានដូចជាកម្ពុជា មីយ៉ាន់ម៉ា ជាដើម៕

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728