អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > តើសកលភាវូបនីយកម្ម ៤.០គឺជាអ្វី?

តើសកលភាវូបនីយកម្ម ៤.០គឺជាអ្វី?

លោក Klaus Schwab ស្ថាបនិកនិងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក បានមានប្រសាសន៍ថា សកលភាវូបនីកម្ម ៤.០ ទើបនឹងចាប់ផ្ដើម ប៉ុន្តែយើងមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់វានៅឡើយទេ ។

សកលភាវូបនីយកម្មម ៤.០ ដើរពីក្រោយឧស្សាហកម្ម៤.០ ដែលគេនិយាយអំពីការប្រើប្រាស់ឌីជីថលក្នុងសង្វាក់ផលិតកម្ម។ សកលភាវូនីយកម្មក្នុងពេលអនាគតនឹងមានភាពខុសប្លែកពីសកលភាវូបនីយកម្មក្នុងពេលបច្ចុប្បន្ន និងក្នុងពេលអតីតកាល។

ការទិញថោកលក់ថ្លៃគឺធ្វើឲ្យមានសកលភាវូបនីយកម្ម បើនិយាយពីទំនិញគឹហៅថាការធ្វើពាណិជ្ជកម្ម។ សកលភាវូនីយកម្មជាទូទៅមានន័យថាការដោះដូរទំនិញឆ្លងព្រំដែន ពីប្រទេសមួយទៅប្រទេសមួយ។

ប្រច្ចេកវិទ្យាឌីជីថលគំពុងតែធ្វើឲ្យមនុស្សមានភាពងាយស្រួលដោយពួកគេអាចធ្វើការនៅផ្ទះរបស់ពួកគេ ហើយអាចធ្វើការក្នុងប្រទេសមួយផ្សេងទៀតពីចម្ងាយ។ គេហៅថាអ្នកធ្វើការចំណាកស្រុកពីចម្ងាយ  (telemigration)។ ទម្រង់ថ្មីនៃសកលភាវូបនីយកម្មនេះអនុញ្ញាតិឲ្យមានការធ្វើការក្នុងប្រទេសមួយទៅប្រទេសមួយដោយមិនចាំបាច់ផ្លាស់ប្ដូរទីតាំង​ឬបម្លាស់ផ្ដូរកន្លែងរស់នៅនោះទេ ដោយវាទាក់ទងនឹងបច្ចេកវិទ្យាទំនាក់ទំនងពីចម្ងាយ។ ឧទារហណ៍ អ្នកធ្វើការខាងផ្នែកឌីសាញ រចនាគេហទំព័រ ជាដើម។

តើសកលភាវូបនីយកម្ម ១.០ ២.០ និង ៣.០ គឺជាអ្វី?

សកលភាវូបនីយកម្ម ១.០ កើតឡើងមុនសង្រ្គាមលោកលើកទី១ នៅពេលដែលថ្លៃដឹកជញ្ជូនទំនិញទាប ដោយសារការដឹកជញ្ជូនដោយប្រើប្រាស់ម៉ាស៊ីនដើរដោយចំហាយទឹកនិងថាមពលផ្សេងៗ។

សកលភាវូបនីយកម្ម ២.០ កើតឡើងនៅក្រោយសង្រ្គាមលោកលើកទី២ នៅពេលដែលពាណិជ្ជកម្មជួញដូរទំនិញមានរូមបញ្ចូលដោយគោលការណ៍ច្បាប់ ដោយមានការគ្រប់គ្រងដោយ UN IMF World Bank WTO និងភ្ងាក់ងារជំនាញមួយចំនួនទៀត។

សកលភាវូបនីយកម្ម ៣.០ គេឲ្យឈ្មោះថាជារលកទី២ ឬសកលភារូបនីយកម្មថ្មី ដោយវាមានន័យថារោងចក្រឧស្សាហកម្មផ្សេងៗផលិតផលិតឆ្លងព្រំដែនប្រទេសមួយទៅប្រទេសមួយ។ វាបង្កើតជាពិភពថ្មីនៃសង្វាក់ផលិតកម្មដែលប្រើប្រាស់បច្ចេកវិទ្យាទាន់សម័យដោយប្រើប្រាស់ថ្លៃឈ្នួលទាប។

ដោយឡែកសកលភាវូបនីយកម្ម ៤.០ គឺជារលកទី៣ ដោយវាកើតឡើងនៅពេលដែលបច្ចេកវិទ្យាឌីជីថល អ្នកធ្វើការមិនចាំបាច់ផ្លាស់ប្ដូរទីតាំង។ ខណៈដែល សកលភាវូបនីយកម្ម ១.០ ២.០ និង ៣.០ ផ្ដោតទៅលើមនុស្សដើម្បីធ្វើការផលិតផលិតផល សកលភាវូបនីយកម្ម ៤.០ នឹងវាយលុកទៅលើផ្នែកសេវាកម្មច្រើនជាង៕

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031