អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > GDP មិនមែនជាសូចនាករដែលត្រឹមត្រូវដើម្បីវាយតម្លៃដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសមួយទៀតឡើយ!

GDP មិនមែនជាសូចនាករដែលត្រឹមត្រូវដើម្បីវាយតម្លៃដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសមួយទៀតឡើយ!

Source: REUTERS

អស់រយៈពេលជាច្រើនទស្សវត្សមកហើយដែល ផលិតផលក្នុងស្រុកសរុប ឬ Gross Domestic Products (GDP)  ត្រូវបានគេប្រើប្រាស់យកមកធ្វើជាសូចនាករ​ដើម្បីវាស់ស្ទង់ ឬ​ដើម្បី​សិក្សាពីដំណើរការនៃការអភិវឌ្ឍន៍នៃសេដ្ឋកិច្ចរបស់ប្រទេសមួយ។


ទោះជាយ៉ាងណាក៏ដោយ ការប្រើប្រាស់ GDP ជាសូចនាករនេះ ត្រូវបានអ្នកជំនាញ ក៏ដូចជាសេដ្ឋវិទូមួយចំនួនបានធ្វើការរិះគន់​ ដោយលើកឡើងថា ការសម្លឹងមើលទៅ​លើ GDP នេះតែមួយមុខ មិនអាចពន្យល់ពីការអភិវឌ្ឍន៍របស់សេដ្ឋកិច្ចបានពេញលេញ និងត្រឹមត្រូវទាំងស្រុងនោះទេ ព្រោះថាក្នុងនោះមានសូចនាករផ្សេងៗដែលសំខាន់ដើម្បី​អាចសិក្សាពីសេដ្ឋកិច្ចប្រទេសមួយបាន។​

GDP ផ្តល់វិធីសាស្ត្រនៅក្នុងការវាស់ស្ទង់ ទិន្នផល ឬ​ធាតុ​ចេញរបស់​សេដ្ឋកិច្ច​(Output) ចំណូល (Income) និងចំណាយ (Expenditure) ដោយចំណុច​នេះហើយ​អនុញ្ញាតឱ្យរដ្ឋាភិបាល ឬសេដ្ឋវិទូអាចរៀបចំគោលនយោបាយថវិការជាតិ និងការចាយវាយបានបានយ៉ាងប្រសើរ។ ប៉ុន្តែចំណុចខ្សោយរបស់វាគឺថាវាមិនអាចផ្តល់ការវាយតម្លៃបានត្រឹមត្រូវទៅលើបញ្ហាសុខមាលភាពរបស់ប្រជាជន (Welfare) នោះឡើយ។

តាមរយៈ​ការលើកឡើងរបស់លោក សាយមុន ខូសណេត (Simon Kuznets) ​សេដ្ឋវិទូជនជាតិអាមេរិចដែលធ្លាប់ជាប់ពានរង្វាន់ណូបែល​ បាន​លើកឡើងថា ខណៈដែលប្រទេសនីមួយៗព្យាយាមពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីធ្វើឱ្យប្រទេសខ្លួនបានចំណូលកើនឡើងកាន់តែខ្ពស់ ការដែលប្រទេសនោះមានមូលធនមនុស្ស​ (កម្មករពោរពេញដោយជំនាញ) មានសាមគ្គីភាពក្នុងសង្គម មានបរិស្ថានរស់នៅល្អ និងមានមូលធនធម្មជាតិ ​ជាសូចនាករដ៏សំខាន់ដើម្បីមើលទៅលើការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។

តួយ៉ាងដូចជាប្រទេសមួយចំនួន ថ្វីបើសេដ្ឋកិច្ចរបស់ពួកគេមើលទៅលើ GDP ឃើញថាមានចំនួនច្រើនក៏ពិតមែន ប៉ុន្តែបើមើលទៅលើមូលធនធម្មជាតិដូចជាព្រៃឈើ ជាដើម បែរជាបាត់បង់សឹងតែទាំងស្រុង ដោយសារតែពួកគេបានកាប់ព្រៃឈើដើម្បី យកទៅបង្កើនទំហំសេដ្ឋកិច្ចរបស់ខ្លួន ដែលការអភិវឌ្ឍសេដ្ឋកិច្ចរបៀបនេះពុំមានលក្ខណៈចរីភាពសោះឡើយ ព្រោះតែនៅថ្ងៃដែលអស់មូលធនធម្មជាតិទាំងនោះ សេដ្ឋកិច្ចរបស់ប្រទេសនោះនឹងត្រលប់ទៅធាតុដើមវិញជាមិនខាន។

ទន្ទឹមនឹងនេះផងដែរ ប្រទេសដូចជាប៊ូតានជាដើម គឺបានអនុវត្តការប្រើប្រាស់សូចនាករ ផ្សេងទៀតបន្ថែមលើការមើលតែ​ទៅ​លើ​ GDP មួយមុខ ដើម្បីវាយតម្លៃសេដ្ឋកិច្ចរបស់ខ្លួនរួច ទៅហើយ ដោយប្រទេសនេះបានបង្កើតសូចនាការថ្មីមួយហៅថា Gross National Happiness (GNH) ដែលវាស់ស្ទង់ទៅលើសុខមាលភាពរបស់ប្រជាជនខ្លួន។


ដើម្បីគណនា នេះ គេមើលលើ៩ចំនុចធំៗ រួមមាន (១) ការគ្រប់គ្រងល្អ (Good Governance) (២) សុខមាលភាពផ្លូវចិត្ត (Psychological at well​-being) (៣) ការប្រើប្រាស់ពេលវេលា (Time Use) (៤) ការអប់រំ (Education) (៥) សុខភាព (Healthy) (៦) ស្តង់ដារជីវភាព (Living Standard) (៧) កម្លាំងសហគមន៍ (Community Vitality) (៨) វធ្បធម៌ចំរុះ និងការបន្តអាយុកាលរបស់វា (Cultural Diversity and Resilience) និង (៩) ប្រព័ន្ធអេកូឡូស៊ី និងការបន្តអាយុកាលរបស់វា (Ecological Diversity and Resilience) ។

Source: Pinterest

ថ្វីត្បិតតែពេលនេះ ការប្រើប្រាស់សូចនាករផ្សេងៗក្រៅពី GDP ដើម្បីមើលទៅលើការអភិវឌ្ឍសេដ្ឋកិច្ចមិនទាន់មានភាពទូលំទូលាយនៅឡើយមែន ប៉ុន្តែនាពេលអនាគត ការផ្លាស់ប្តូរនឹងកើតមានឡើងដោយសន្សឹមៗ ព្រោះសូចនាករថ្មីៗទាំងនោះនឹងអាច ពន្យល់ឱ្យឃើញកាន់តែច្បាស់ថាតើប្រទេសនោះពិតជាបានអភិវឌ្ឍមែនត្រឹមត្រូវរឬអត់។ ស្ថាប័ន​សេដ្ឋកិច្ច​ធំ​ៗ​ ដូច​ជា​ធនាគារ​ពិភពលោក​ជាដើម​ក៏​បាន​និង​កំពុង​តែ​ប្រើ​ប្រាស់​នូវ​សូចនាករ​ជា​ច្រើន​ទៀត​ដើម្បី​វាស់វែង​ពី​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ពិត​ប្រាកដ​ដែរ៕

ដោយ៖ សុថា វត្ដី

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031