អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ក្រុមហ៊ុន Bajaj Auto មើលឃើញសុទិដ្ឋិនិយម​ក្នុងប្រទេសអាស៊ាន

ក្រុមហ៊ុន Bajaj Auto មើលឃើញសុទិដ្ឋិនិយម​ក្នុងប្រទេសអាស៊ាន

ប្រ​ភព៖​​ bajajauto.com

លោក Rakesh Sharma នាយកប្រតិបត្តិក្រុមហ៊ុន Bajaj Auto មើលឃើញពីសុទិដ្ឋិនិយម​ ក្នុងប្រទេសអាស៊ាន ដោយក្រុមហ៊ុននេះចង់ពង្រីកឥទ្ធិពលរបស់ខ្លួននៅទីនោះ។

ក្រុមហ៊ុន Bajaj Auto បានមើលឃើញពីភាពរីកចម្រើនរបស់ខ្លួនក្នុងការលក់ផលិតផលម៉ូតូ និងម៉ូតូកង់បីជាដើម ក្នុងរយៈពេល៩ខែដំបូង។ ការនាំចេញកើនដល់ ២លានឯកតាក្នុងឆ្នាំ ២០១៨ ២០១៩។

ក្រុមហ៊ននេះបានចេញរបាយការណ៍របស់ខ្លួន ដោយមានការកើនឡើង១៨%នៃការលក់ចេញសរុបនូវផលិតផលរបស់ខ្លួនដែលចំនួននេះកើនឡើងក្នុងខែធ្នូ ចំនួន 346 199 ឯកតា បើធៀបនឹងឆ្នាំ២០១៧ មានតែ 292 547 ឯកតាប៉ុណ្ណោះ។

លោក Rakesh Sharma បានមានប្រសាសន៍ថា អាស៊ានគឺជាទីផ្សារធំបន្ទាប់របស់ក្រុមហ៊ុន Bajaj Auto ដោយគេមើលឃើញទៅលើប្រទេសឥណ្ឌូនេស៊ី វៀតណាម​ ថៃ និងហ្វីលីពីន។ លោកបន្តទៀតថា​ លទ្ធផលនឹងចេញ​ បន្ទាប់ពីក្រុមហ៊ុមនេះមើលឃើញចក្ខុវិស័យរីកចម្រើនក្នុងតំបន់ដ៏មានសក្តានុពលដែលមាន១០ប្រទេសមួយនេះ ដែលនឹងអាចទទួលបានលទ្ធផលល្អ។

ក្រុមហ៊ុន Bajaj Auto និងដៃគូរបស់ខ្លួន ក្រុមហ៊ុន KTM បានប្រកាសអំពីគោលបំណងរបស់ពួកគេក្នុងការសហការផលិតម៉ូតូក្នុងប្រទេសឥណ្ឌូណេស៊ី។ ប៉ុន្តែគម្រោងផែននេះមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ។

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន Bajaj Auto កាន់កាប់ភាគហ៊ុន ៤៨% ក្នុងក្រុមហ៊ុន KTM ហើយភាពជាដៃគូរបស់ក្រុមហ៊ុនទាំងពីរកាន់តែស្អិតល្មួត ចាប់តាំងពីក្រុមហ៊ុនទាំងពីរនេះសហការគ្នាក្នុងឆ្នាំ ២០០៧មក។ កាលពេលនោះ ក្រុមហ៊ុននេះមានភាគហ៊ុនតែប្រមាណ​ ១៤%ប៉ុណ្ណោះ ដែលចំនួននេះកើនឡើង៣ដងមកដល់ពេលនេះ។

ក្រៅពីតំបន់អាស៊ាន​ លោក Rakesh Sharma បានធ្វើការកែប្រែទៅលើប្រទេសបង់ក្លាដេស ថាជាទីផ្សារដែលក្រុមហ៊ុននេះបានឈរជើងយូរឆ្នាំមកហើយ។ លោក​បន្តថាក្រុមហ៊ុននេះនឹងធ្វើឲកក្រើកឡើងវិញក្នុងទីផ្សារនេះ។

ថ្មីៗនេះ ក្រុមហ៊ុនហុងដា ក៏បានបង្កើតរោងចក្រផលិតម៉ូតូថ្មីរបស់ខ្លួននៅក្នុងប្រទេសបង់ក្លាដេសផងដែរនាពេលថ្មីៗនេះ។ ដោយនេះវាបង្ហាញយ៉ាងច្បាស់ថាបង់ក្លាដេសគឺជាទីផ្សារដ៏មានសក្ដានុពលក្នុងការផលិតនិងលក់ម៉ូតូផងដែរ៕

ដោយ៖ លង់​ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031