អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > វៀតណាមបានបង្កើតកម្មវិធី Startup communityដើម្បីជំរុញប្រជាជនពួកគេឲ្យក្លាយទៅជាសហគ្រិន

វៀតណាមបានបង្កើតកម្មវិធី Startup communityដើម្បីជំរុញប្រជាជនពួកគេឲ្យក្លាយទៅជាសហគ្រិន

ប្រទេសវៀតណាមបានបង្កើតកម្មវិធីប្រកួតប្រជែងក្នុងបង្កើតអាជីវកម្មដែលហៅថា The Start-up Community សម្រាប់ប្រជាជនរបស់ខ្លួនដែលអនុញ្ញាតឲ្យប្រជាជនពួកគេបានបញ្ចេញគំនិតជាសាធារណៈក្នុងការបង្កើតអាជីវកម្មបែបច្នៃប្រឌិត។

ជាង ៧០ ភាគរយ នៃប្រជាជន ៩០លាននាក់របស់វៀតណាមដែលមានអាយុក្រោម ៣៥ ឆ្នាំ។ ជនជាតិវៀតណាមរាប់សែននាក់ដែលជាអ្នកចៃ្នប្រឌិតវ័យក្មេង បូករួមទាំងជនជាតិវៀតណាមទាំងអស់ដែលរស់នៅក្រៅប្រទេសបានចូលរួមកម្មវិធី សហគមន៍បង្កើតអាជីវកម្ម(Start up Community)ជារៀងរាល់ឆ្នាំ។

យោងតាមគេហទំព័របច្ចេកវិទ្យាអាស៊ានប​បានលោកឡើងថា ទឹកប្រាក់ ២៩០លានដុល្លាត្រូវបានវិនិយោគក្នុងការបង្កើតអាជីវកម្មរបស់ជនជាតិវៀតណាម កាលពីឆ្នាំ ២០១៧ ។ ការវិនិយោគគឺផ្ដោតទៅ បច្ចេកវិទ្យាហិរញ្ញវត្ថុ(Fintech) ចំណីអាហារ និង​អាជីវកម្មអេឡិចត្រូនិច ការ​ដឹកជញ្ជូន និងសេវាកម្មធ្វើដំណើរបែបអនឡាញ។ ក្នុងឆ្នាំ២០១៨ ការវិនិយោគជាសាច់ប្រាក់មិនទាន់បានចេញផ្សាយនៅឡើយទេប៉ុន្ដែក្នុងឆ្នាំ ២០១៧ គេដឹងថា ក្រុមហ៊ុនចិនមួយបានវិនិយោគទឹកប្រាក់ ៥០លានដុល្លារសហរដ្ឋអាមេរិក ទៅលើអាជីវកម្មអេឡិចត្រូនិច ដែលមានឈ្មោះថា TIKI និង ធនាគាររបស់ជប៉ុន បានវិនិយោគទៅលើអាជីវកម្មអេឡិចត្រូនិកដូចគ្នាគឺ Sendo។

រូបភាព Start up Community

ជនជាតិវៀតណាមដែលមានទេពកោសល្យទាំងអស់ដែលរស់នៅគ្រប់បណ្ដាប្រទេសសុទ្ធតែត្រលប់ចូលមកក្នុងទឹកដីរបស់ពួកគេវិញទាំងអស់ដើម្បីបង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ។​ ការត្រលប់មកវិញរបស់ជនជាតិវៀតណាមមិនត្រឹមតែយកសាច់ប្រាក់មកវិនិយោគក្នុងប្រទេសពួកគេទេ ពួកគេថែមទាំងយកគំនិតអាជីវកម្មល្អៗថែមទៀតផង។

The start-up community គឺទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់រដ្ឋាភិបាលវៀតណាម។ មានក្រុមហ៊ុនបច្ចេកវិទ្យាទំនើបបីធំៗកំពុងសាងសង់នៅមជ្ឍមណ្ឌលហិរញ្ញវត្ថុទាំងបី គឺក្នុងទីក្រុងហានូយ ហូជីមិញ និង ដាណាង។ នៅក្នុងឆ្នាំ ២០១៩នេះកម្មវិធី The Community Star-up របស់វៀតណាមនឹងគ្រោងចំនាយទឹកប្រាក់ ៨៥ពាន់លានដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀតដើម្បីជួយគាំទ្រទៅដល់សហគ្រិនក្នុងស្រុករបស់ពួកគេក្នុងការបង្កើតក្រុមហ៊ុន និង ពង្រីកក្រុមហ៊ុនក្នុងប្រទេសវៀតណាមជាលក្ខណៈអន្ដរជាតិ។

រូបភាព Nan dan online សកម្មភាពដាក់តាំងផលិតផលដែលបង្កើតឡើងដោយបេក្ខជនចូលរួម Community Start-up

គួរបញ្ជាក់ផងដែរថាចាប់តាំងពីប្រទេសវៀតណាមបានបង្កើតកម្មវីធីនេះឡើងមកសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមបានហក់ឡើងជាលំដាប់ និងទាក់ទាញដល់វិនិយោគិនផ្ទាល់បរទេស (FDI) មកវិនិយោគក្នុងប្រទេសរបស់ខ្លួនជាហូរហែរ៕

ដោយ៖ ច័ន្ទលាភ

ប្រភព៖ vietnamnews.vn

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031