អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អ្នកស្រី ម៉ីសន សុធារី ថាការថតរឿងភាគថ្មីនឹងផ្អាក«ពេញមួយឆ្នាំ»

អ្នកស្រី ម៉ីសន សុធារី ថាការថតរឿងភាគថ្មីនឹងផ្អាក«ពេញមួយឆ្នាំ»

អ្នកស្រី ម៉ីសន សុធារី អ្នកនិពន្ធជើងចាស់ដែលស្នាដៃ​របស់​អ្នក​ស្រី​មិន​ថា​ប្រលោមលោក និង​ភាពយន្ត ​ទទួល​បាន​ការ​គាំទ្រ​​ច្រើន​ ជាពិសេសស្នាដៃ​ថ្មីៗ​នេះ​ គឺសៀវភៅដែលមានចំណងជើងថា «ទម្រាំក្លាយជាអ្នកនិពន្ធ» ដែលជាកូនសៀវភៅ​និយាយអំពីកាតស៊ូ និងបទពិសោធន៍ជាអ្នកនិពន្ធ ដើម្បីជម្រុញលើកទឹកចិត្តដល់អ្នកអាន ក៏ដូចជាអ្នកនិពន្ធជំនាន់ក្រោយ

លោក ស្រី ម៉ីសន សុធារី ​បានមានប្រសាសន៍​ប្រាប់គេហទំព័រ BizKhmer ថា​ រឿងភាគថ្មីៗ​​​ នឹងតូ្រវផ្អាកការផលិតមួយឆ្នាំ ដោយសារតែលោកស្រីមានបេសកកម្មផ្សេងដែលត្រូវបំពេញ ហើយ​ភាពយន្ត «​ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់» ទំនង​ជា​កម្រង​​រឿង​ភាគ​តែ​​មួយ​គត់នៅ​ឆ្នាំ​ ២០១៩ នេះ។

អ្អ្នកស្រីលើកឡើងថា ៖«ខ្ញុំប្រហែលមិនមានពេលក្នុងការ​ធ្វើរឿងភាគថ្មីទេ! ការថតភាពយន្តមិនមែន​អ្នកនិពន្ធ​គ្រាន់តែប្រគល់រឿង​ទៅហើយ​ចប់នោះឡើយ ! ​ដូចអ្នកគាំទ្រ​ខ្ញុំគាត់ដឹង ខ្ញុំតែងតែចូលរួមជាមួយ​ផែនការទីផ្សារ ខ្លឹមសារ​និង​ច្នៃប្រឌិត ប្រសិន​ខ្ញុំមិនមាន​ពេលវេលា​ផង ខ្ញុំមិនធ្វើកុនល្អជាង! កាលពីឆ្នាំ​២០១៨​ ខ្ញុំធ្វើរឿងមួយចំនួន​រួចហើយ ឆ្នាំនេះ​ខ្ញុំចង់​ឃើញលទ្ធផលផ្សេង»។

ដោយប្រកែក​ថា មិនបានគិតបញ្ចប់អាជីពជាអ្នកនិពន្ធ​ទេ​ប៉ុន្តែអ្នកស្រី​អះអាងថា ទំាងកុនតាមរោងនិងរឿងទូរទស្សន៍​ទំនងត្រូវផ្អាកពេញមួយឆ្នាំ។

អ្នកស្រីសង្កត់ធ្ងន់ថា៖«កាលពីឆ្នាំ​២០១៨ ពេញមួយឆ្នាំ Soyo បានជ្រើសខ្ញុំជាទីប្រឹក្សាព្រោះខ្ញុំបានចេញពីការងារពេញម៉ោងនៅ Sabay! កម្រៃនិងសេរីភាពនោះ​ជួយអោយខ្ញុំសរសេរសៀវភៅចប់ចំនួនបួន គឺ គម្រោងការ ២០៣៥ អាគមបរព្រៃ ទម្រាំក្លាយជាអ្នកនិពន្ធ និងទោះស្នេហ៍ឆ្ងាយហួសជើងមេឃ!ឥឡូវនេះ ខ្ញុំមានអ្វីធំៗជាច្រើន​ដែលត្រូវ​បង្កើតថ្មីនៅ PNN ព្រឹត្តិការណ៍ទំាងនោះមិនអំណោយផល​ដល់ការងារឯកជន​របស់ខ្ញុំដូច​ជាការសរសេររឿង​ថ្មី​ឬ​ចូលរួម​ផលិតរឿង​ភាគ​ទេ ! អ្វីក៏ដោយ ដែលមិនផ្តោតប្រាកដប្រជា ច្រើនតែបរាជ័យ ដូច្នេះ​ខ្ញុំផ្តោតលើការងារថ្មី ហើយ​ការថតរឿងឬសរសេរប្រលោមលោកថ្មីមិនខ្វះអ្នកនិពន្ធផ្សេងទេ!»។

ទោះយ៉ាងណា​អ្នកស្រីម៉ីសន​សុធារីមានគម្រោងសរសេរសៀវភៅជំរុញទឹកចិត្តមួយថ្មីទៀត​មានឈ្មោះថា «ពេលវេលា»ដែលនឹង​បោះពុម្ពនៅខែមេសា​ឆ្នាំនេះ។

អ្នកស្រីបន្តថា គម្រោង RyNa ជាមួយ DJណាណា នៅតែបន្តបោះពុម្ពសៀវភៅតាមការគ្រោងទុក តែ​ការធ្វើរឿងភាគ​ និងសរសេររឿងប្រលោមលោកថ្មី ជាការងារដែលត្រូវការពេលច្បាស់មិនអាច​បន្លំបាន។

«កុំគិតថា​ពេលដែលខ្ញុំទទួលតួនាទីនៅទីនេះ ហើយខ្ញុំនឹង​ប្រើឥទ្ធិពលនោះក្នុងការ​បញ្ចេញរឿងភាគ​សម្រាប់ខ្លួនឯងកាន់តែច្រើន! នោះមិនមែន​ខ្ញុំទេ​! ប្រសិន​ខ្ញុំទទួលជាមួយអ្នកណា ថាធ្វើអ្វីមួយ​ ខ្ញុំនឹង​បោះបង់អ្វីផ្សេងចេញហើយ​រក្សាសម្តីរបស់ខ្ញុំដល់ទីបញ្ចប់ មិនថាខាតឬចំណេញ! ដូច្នេះអ្នកគាំទ្រ​នឹងត្រូវរង់ចាំដល់ឆ្នាំ​២០២០​មិនអញ្ចឹង​អាចទស្សនាថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់ជាការលួងចិត្ត​ហើយជួបគ្នានៅឆ្នាំ២០២0»។

អ្នកនិពន្ធ ម៉ីសនសុធារី​ កំពុងកាន់តួនាទីជាប្រធានផ្នែកទីផ្សាររបស់ស្ថានីយ៍ទូរទស្សន៍ PNN។

ក្រោយពេលរួមគ្នាធ្វើគម្រោង RyNa គេឃើញ DJណាណា បានបង្កើតទីតាំង​លក់សៀវភៅមួយឈ្មោះDJណាណាអាន​។ ជាមួយសំនួរថា​តើDJណណាអាននិងRyNaខុសគ្នាបែបណា អ្នកស្រីម៉ីសន​សុធារីពន្យល់ដូច្នេះថា៖ «RyNa ជាអ្នកបោះពុម្ពនិងបង្កើតទីផ្សារ​!អ្នកនិពន្ធណា​ដែលចូលរួមជាមួយ RyNa គឺ​ទទួលបានការធ្វើទីផ្សារ Marketing តំាងពីនៅជាគម្រោងរហូតដល់សម្ពោធនិងជំនួយផ្នែកលក់! ចំណែកDJណាណាអាន គឺជា​ហាងរបស់គាត់ខ្លួនឯង ជាទឹកចិត្ត​ដេលគាត់ចង់អោយអ្នកនិពន្ធខ្មែរ​អាចមាន​ទីផ្សារលក់ចេញកាន់តែច្រើន!ឥឡូវនេះ​គាត់ទទួលលក់រាប់សិបចំណងជើង! សៀវភៅមួយក្បាលមិនដែលបានកម្រៃលក់លើសពី៥០០០រៀលទេ​ចំណែក​កេរ៍ឈ្មោះរបស់ណណាគឺខ្ពស់ហួសពីនេះក្នុងវិស័យស្លាកសញ្ញា ដូច្នេះ​គាត់កាន់សៀវភៅទំាងឡាយរបស់អ្នកនិពន្ធខ្មែរហើយផ្សាយចេញទៅ គឺជាបេះដូងរបស់គាត់ ដែលម្យ៉ាងចង់អោយ​អ្នកផ្សេងរៀនងាកមកអានសៀវភៅល្អៗ ម្យ៉ាង​ទៀត​គឺជួយចូកចែវ​ដល់អ្នកនិពន្ធកម្សត់របស់យើង!អ្នកសារព័ត៌មាន​គួរយល់ហើយថា ស្ត្រីវ័យក្មេងម្នាក់នេះ សមនឹង​គម្រោងRyNaដែលខ្ញុំស្រមៃជាយូរមកហើយ»។

ព័ត៌មាន​ចុងក្រោយ​ដែលទទួលបានគឺRyNaនឹងបានសិទ្ធិបោះពុម្ពរឿង«ថ្ងៃមុនស្អប់ថ្ងៃនេះស្រលាញ់»ជាលើកដំបូង បន្ទាប់ពី ការចេញផ្សាយនៅលើប្រលោមលោកសប្បាយអនឡាញ និងថតជារឿងភាគនៅ PNN។

ពេលសួរថា ដើម្បីសៀវភៅលក់ដាច់តើ​ការដាក់លើអនឡាញ​នឹងត្រូវលុបចេញឬយ៉ាងណា?អ្នកស្រី​ឆ្លើយខ្លីថា៖«ខ្ញុំគ្មានថ្ងៃប៉ះពាល់ប្រលោមលោកSabayនោះទេ! អ្វីរបស់ខ្ញុំនៅទីនោះ នឹងនៅទីនោះជារៀងរហូតទោះគ្មានបានកម្រៃ! ខ្ញុំដូចអ្នកនិពន្ធខ្មែរ​មួយភាគធំ ពួកយើងត្រូវការ​បាយហូប​​តែពួកយើង​ក៏ត្រូវការ​ការគោរពហើយនឹង​ពួកយើង​តែងរួមចំណែកលើកកំពស់ការអាន​និងជ្រោមជ្រែងបណ្តាញអនឡាញ!ទុកនៅហ្នឹងចុះ ដល់ពេលណាក៏បាន!»៕

ដោយ៖ លង់ វណ្ណៈ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031