អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > គុណ​ប្រយោជន៍ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​ទាំង៦ ចំណុច​របស់​​ខ្ទឹម​ស​ ដែល​អ្នក​គួរ​ដឹង​​

គុណ​ប្រយោជន៍ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​ទាំង៦ ចំណុច​របស់​​ខ្ទឹម​ស​ ដែល​អ្នក​គួរ​ដឹង​​

គុណ​ប្រយោជន៍​ទាំង៦ ​ចំណុច​ ​​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​របស់​​ខ្ទឹម​ស​ ដែល​អ្នក​គួរ​ដឹង​​

ប្រ​ភព៖​​ en.wikipedia.org

ខ្ទឹមស ​​ជា​គ្រឿង​ផ្សំ​សំខាន់​មួយ​នៅ​ក្នុង​មុខ​ម្ហូប​មួយ​ចំនួន​ ដែល​​​ធ្វើ​ឲ្យ​រសជាតិ​​​​ឆ្ងាញ់មាត់​។ យោង​ទៅ​តាម ​Medical Daily ​គ្រឿង​​ហឹរ​​មាន​សារធាតុ​ចិញ្ចឹម​ខ្ពស់​ហើយ​​ផ្ទុក​នូវ​កាឡូរី​​តិច​តួច។​​​ដូច្នេះ​ហើយ ​ខ្ទឹមស​ ​មិន​ត្រឹម​តែ​មាន​តួនាទី​ធ្វើ​ឲ្យ​មុខម្ហូប​មាន​រសជាតិ​ឆ្ងាញ់​នោះ​ទេ ​វា​ថែម​ទាំង​ផ្ដល់​ប្រយោជន៍​ជាច្រើន​ទៀត​​ ​ដែល​អ្នក​មិន​ដឹង​។ ​​​​​
ខាងក្រោម​នេះ ​ជា​​អត្ថប្រយោជន៍​​ទាំង ៧​របស់​ខ្ទឹម​សរ​​ដែល​អ្នក​នឹក​ស្មាន​មិន​ដល់៖
១)​ ជួយ​កម្ចាត់​ស្នាមមុន៖ ​​ខ្ទឹម​សរ​អាច​ជួយ​ព្យាបាល​ស្នាម​ជាំ​ខ្មៅ​ ដោយ​គ្រាន់​តែ​កាត់​វា​ជា​ចំណិត​​តូច​ហើយ​​​ញី​នៅ​តំបន់​ដែល​មាន​មុន​​នោះ​ជា​ការ​ស្រេច។​ សារធាតុ​ ​អ៉ាលីស៊ីន​ ដែល​មាន​នៅ​ក្នុង​ខ្ទឹម​សរ​​អាច​សម្លាប់​បាក់តេរី​បាន។​​
២)​ សម្រួល​សម្ពាធ​ឈាម​អោយ​ទាប៖ Medical Daily ក៏​បាន​បញ្ជាក់​ដែរ​ថា​ សមាសធាតុ​សកម្ម​របស់​​​ខ្ទឹមស​អាច​ជួយ​សម្រួល​​សម្ពាធ​ឈាម​ ​ជាជាង​ការ​ប្រើ​ថ្នាំ។​​
៣​)​ អាច​ការពារ​ជំងឺ​គ្រុន​ផ្ដាសាយ៖ ​នៅ​ពេល​​មាន​ជំងឺ​ផ្ដាសាយ​ ​អ្នក​តែង​តែ​ប្រើ​ប្រាស់​ថ្នាំ​ជា​មធ្យោបាយ​ដំបូង​។ ហេតុអ្វី​អ្នក​មិន​សាកល្បង​ពិសា​​ខ្ទឹមស​ជំនួស​វិញ?​ ​សារព័ត៌មាន​សុខភាព​ ​Huffpost Living បាន​បញ្ជាក់​ផង​ដែរ​ថា​ខ្ទឹម​ស​ជំរុញ​អោយ​​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​អ្នក​ដំណើរ​ការ​បាន​ល្អ ​ដែល​អាច​អាច​ឲ្យ​កើត​​ផ្ដាសាយ​ងាយៗ​។​
៤) ទប់​ស្កាត់​ជំងឺ​មហារីក៖​ យោង​តាម​សារព័ត៌មាន​សុខភាព​ Healthy Body Now ការសិក្សា​មួយ​ចំនួន​​ស្ដី​អំពី​មនុស្ស​​ ​​​បង្ហាញ​ថា ការ​ពិសា​​ខ្ទឹមស​​ ​​​អាច​ជួយ​​​​បន្ថយ​​អត្រា​កើត​ជំងឺ​មហារីក រួម​មាន​ជំងឺ​​​​មហារីក​ពោះវៀន​ធំ ក្រពះ ​និង ​មហារីក​លំពែង​ ជា​ដើម។​ ​​​​​
៥) ​ ប្រភព​នៃ​សារធាតុ​ចិញ្ចឹម​​ច្រើន​ ​​តែ​មាន​កាឡូរី​តិច៖ Authority Nutrition ពន្យល់​ថា​ខ្ទឹម​ស​នេះ​​គឺ​ផ្ទុក​នូវ​​កាឡូរី​តិច​បំផុត​​ ​តែ​សម្បូរ​ដោយ​វីតាមីន​ស៊ី វីតាមីនបេ៦​ និង​ម៉ង់កាណែស​ផង​ដែរ។​
៦) ​ធ្វើ​អោយ​កម្រិត​ជាតិ​ខ្លាញ់​ល្អ​ប្រសើរ៖ Authority Nutrition បាន​និយាយ​ថា​ សម្រាប់​អ្នក​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ ខ្ទឹម​ស​អាច​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ LDL ពី​១០​ភាគរយ​ទៅ​១៥​ភាគរយ៕
​ប្រែ​សម្រួល​​៖​​ព្រំ​ ​សុវណ្ណកណ្ណិកា​
​ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930