អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើអ្នក​ដឹង​ទេ​ថា ប្រភេទ​​ស្នេហា​បែប​ណាអាចបន្តគង់វង្ស​យូរអង្វែង​ហើយ​មាន​ឥទ្ធិពល​ខ្លាំង?

តើអ្នក​ដឹង​ទេ​ថា ប្រភេទ​​ស្នេហា​បែប​ណាអាចបន្តគង់វង្ស​យូរអង្វែង​ហើយ​មាន​ឥទ្ធិពល​ខ្លាំង?

តើ​ធ្វើ​យ៉ាង​ណា​ទើប​ដឹង​ថា​ គូស្នេហ៍កំពុង​ស្រឡាញ់​គ្នា​អាច​នៅ​បន្តបាន​យូរអង្វែង​ត​ទៀត​​? តើ​ធ្វើ​ម៉េច​ទើប​ដឹង​ថា​នេះ​ជា​ស្នេហា​​ពិត​ក្នុង​ជីវិត​តែ​១​​? អ្នកទាំង​អស់​គ្នា​តែង​តែ​មាន​មន្ទិល​សង្ស័យចង់​ដឹង​រឿង​រ៉ាវ​ទាំង​នេះ។ ដូច្នេះ​ហើយ អ្នក​ទាំង​អស់​គ្នា​គួរ​ចំណាយ​ពេលបន្តិចដើម្បី​​អាន​អត្ថបទ​ខាង​ក្រោម​នេះ ​​ដើម្បី​ធ្វើ​ជា​គន្លឹះ​សម្រាប់​គិត​ត​ទៀត​៖

​​​១) ស្នេហា​ដែល​មិន​ដែល​យក​ទោសពៃរ៍​គ្នា៖ តើ​អ្នក​មាន​ដែល​សង្កេត​មើល​ទេ ថា​តើ​ដៃ​គូ​អ្នក​តបត​នឹង​ជម្លោះ​រាល់​ដង​យ៉ាង​ណា​ដែរ? ស្ងប់​ស្ងាត់ , លួង​លោម, សើច, បញ្ចេញ​យោបល់​ល្អ​ៗ, ឬ​ក៏ទិញ​របស់​​លួង​ចិត្ត? បើ​សិន​ជា​គេ​ជា​មនុស្ស​ដែល​ដោះស្រាយ​និង​សម្រួល​បញ្ហា​ដោយ​សន្តិវិធី​យ៉ាង​រហ័ស​ នោះ​ស្នេហា​អ្នក​ពិត​ជា​គង់វង្ស​ហើយ។

២) ស្នេហា​ដែល​ទុក​ចិត្ត​គ្នា​បំផុត៖ ការ​ទុក​ចិត្ត​នរណា​ម្នាក់​មិន​មែន​ជា​រឿង​ងាយ​ៗ​ទេ។ លុះ​ត្រា​តែ​អ្នក​ស្គាល់​គ្នា​ និង​មើល​ចិត្ត​គ្នា​ច្បាស់​សិន ទើប​ហ៊ាន​ទុក​ចិត្ត​មិន​សង្ស័យ។ ស្រឡាញ់​គ្នា​បាន​យូរ​លុះ​ត្រា​អ្នក​ ហ៊ាន​និយាយ​ការ​ពិត​ និង​មិន​លាក់​បាំង​គ្នា​មិន​ថា​បញ្ហា​ មិន​ថា​ទុក្ខ។

៣) ចែក​រំលែក​តម្លៃ​ដល់​គ្នា​៖ តម្លៃ​មិន​មែន​ត្រឹម​តែ​ជា​ទឹក​ប្រាក់ តែ​ក៏​ជា​កិត្តិយស​ មិន​ថា​ធំ​មិន​ថា​តូច​ វា​ក៏​នៅ​តែ​ជា​តម្លៃ​របស់​មនុស្ស​។ ដូច​នេះ​តើ​ដៃ​គូ​អ្នក​តែង​តែ​ផ្ដល់​តម្លៃ​ដល់​អ្នក​ជា​ប្រចាំ​ដែរ​ទេ​? តើ​គេ​ឈឺចាប់​ជំនួស​អ្នក​ឬ​អត់​ ពេល​អ្នក​មិន​ត្រូវ​បាន​ការ​ផ្ដល់​តម្លៃ​ណា​មួយ​សមរម្យ​​នោះ ?

៤) គិត​វិជ្ជមាន​លើ​អ្នក​រហូត៖ តើ​រក​បាន​ទេ​ មនុស្ស​ដែល​គិត​តែ​ល្អ​មក​លើ​អ្នក​? ជា​ការ​ពិត​ណាស់​ មនុស្ស​តែង​មាន​កំហុស តែ​បើ​គេ​​គិត​ថា​វា​មិន​​ខុស វា​នឹង​មិន​ខុស​ឡើយ។ កំហុស​​វា​ជា​អ្នក​បង្រៀន​មនុស្ស​ ដូចនេះ​ចាំ​បាច់​អី យក​វា​ដាក់​ខ្លួន​ហើយ​ធ្វើ​ឲ្យ​ស្នេហា​ក្ដៅក្រហាយ​ទៅ​វិញ​នោះ៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728