អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តិចនិក​៣​យ៉ាង ជួយ​អ្នក​ឲ្យ​អាន​សៀវភៅ​ឆាប់​យល់​​នឹក​ស្មាន​មិន​ដល់​!!!

តិចនិក​៣​យ៉ាង ជួយ​អ្នក​ឲ្យ​អាន​សៀវភៅ​ឆាប់​យល់​​នឹក​ស្មាន​មិន​ដល់​!!!

ប្រ​ភព៖​​ pixabay

តើ​អ្នក​មាន​ដែល​សួរ​ខ្លួន​ឯង​ទេ​ថា ​តើ​​ពេល​អាន​សៀវភៅ​ចប់​ ​អ្នក​ទទួល​បាន​ចំណេះដឹង​​ពី​វា​ប៉ុន្មាន​​ភាគរយ​ដែរ? អ្នក​ខ្លះ​អាន​បាន​លឿន​ជាង​គេ​មែន​ តែ​ទទួល​យក​អត្ថន័យ​ពី​សៀវភៅ​នោះ​មិន​បាន​ច្រើន​​ឡើយ។ តែ​នៅ​មាន​តិចនិក​ខ្លះ​ដែល​គ្រាន់​តែ​ចំណាយ​ពេល​អាន​លឿន​ដូច​គ្នា តែ​ទទួល​អត្ថន័យ​​​ពី​វា​​បាន​ច្រើន​​នឹក​ស្មាន​មិន​ដល់​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

១) គូស​ប៊ិច​ពី​ក្រោម​ន័យ​សំខាន់​៖ ក្នុង​អត្ថបទ​នីមួយៗ​តែង​មាន​ន័យ​បង្កប់​​របស់​វា​ ដូច្នេះ​​បើ​អ្នក​អាច​រក​ឃើញ អ្នក​អាច​គូស​បន្ទាត់​សម្គាល់​ពី​លើ​វា រួច​អាន​​តែ​ពាក្យ​តិចតួច​ដែល​ជា​មេ នៃ​អត្ថន័យ។ នោះ​អ្នក​នឹង​អាច​កាត់ ​ម៉ោង​ខ្លះ​ៗ​ក្នុង​ការ​អាន​ឃ្លា​ដែល​គ្មាន​ប្រយោជន៍ ចេញ​។​

២) ចេះ​ស្រមើស្រមៃ៖ ការ អាន​សៀវភៅ ​ក៏​ទាមទារ​ភ្ជាប់​ទៅ​នឹង​ការ​ស្រមើស្រមៃ​ផង​​ដែរ ព្រោះ​ថា​ពេល​​អ្នក​ស្រមើ​ស្រមៃ​ អ្នក​កំពុង​តែ​ប្ដូរ​ពី​អក្សរ​ឲ្យ​ទៅ​ជា​រូបភាព។ ហើយ​​រូបភាព​ទាំង​អស់​នោះ ​គឺ​ងាយ​នឹង​​ដក់​​ជាប់​នៅ​ខួរក្បាល​អ្នក​បាន​យូរ​ជាង​​​អក្សរ​ទៅ​ទៀត​។​

៣) សរសេរ​អត្ថន័យ​សង្ខេប៖ វា​មិន​ទាន់​បញ្ចប់​ត្រឹម​នឹង​ការ​អាន​នោះ​ឡើយ បើ​សិន​ជា​អ្នក​ចង់​ក្លាយ​ជា​អ្នក​អាន​សៀវភៅ​ដ៏​ខ្លាំង​ម្នាក់​។ បន្ទាប់​ពី​អាន​ចប់​សព្វគ្រប់ ​​ អ្នក​គួរ​សរសេរ​ជា​អត្ថបទ​សង្ខេប ឬ​មួយ​ក៏​រៀន​ឆ្លើយ​​ជា​សំណួរ​ដែល​គេ​បាន​ចោទ​សួរ​​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​។​ ដោយ​ធ្វើ​បែប​នេះ វា​ប្រៀប​ដូច​ជា​អ្នក​បាន​កោះ​ហៅ​ចំណេះ​ដឹង​ដែល​អ្នក​បាន​អាន​កន្លង​មក​​ឲ្យ​​មក​វិញ​អ៊ីចឹង​ដែរ​៕

ប្រែ​សម្រួល​៖ ព្រំ សុវណ្ណកណ្ណិកា
ប្រភព៖ Entrepreneur.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728