អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អ្វីទៅជាពាណិជ្ជកម្មសេរី (Free Trade)?

អ្វីទៅជាពាណិជ្ជកម្មសេរី (Free Trade)?

បច្ចុប្បន្ន​ការ​ធ្វើពាណិជ្ជកម្ម​ឆ្លង​ពីប្រទេសមួយទៅប្រទេសមួយ​មាន​ការបើកទូលាយ​ទូលំទូលាយ រហូត​ដល់ការ​បើក​ចំហរ​ជើង​មេឃនាំចេញនាំចូលឆ្លងទ្វីបទៀតផង។ បន្ថែមពីនេះក៏មានការ​ធ្វើ​ពាណិជ្ជកម្ម​ក៏មានភាពកាន់តែងាយស្រួល ដោយ​គ្មាន​រនាំង​ទៀត​ផង។ ដូចនេះ​អ្វីទៅជា​ពាណិជ្ជកម្ម​សេរី?

១) និយម​ន័យ

ពាណិជ្ជ​កម្មសេរីគឺជាគោល​នយោបាយ​ពាណិជ្ជ​កម្ម​ដែល​មិន​កំណត់​លើ​ការ​នាំ​ចេញ​នាំ​ចូល​ វាជា​គោល​គំ​និត​នៃ​ទី​ផ្សារ​សេរី និង​ដើ​ម្បីឈានទៅរកពាណិជ្ជ​កម្ម​អន្តរជាតិ។ ពា​​​​​ណិជ្ជ​កម្មសេរី​ជាទូទៅ​គាំ​ទ្រដោយ​បក្ស​នយោ​បាយ​ស្តាំ​និយម ខណៈ​ដែល​បក្ស​នយោបាយ​ឆ្វេង​និយម​រារាំង​ពាណិជ្ជកម្ម​សេរី​នេះ។ ប្រជាជាតិ​​នានា​លើ​ពិភព​លោក​ភាគ​ច្រើន​ជា​សមាជិក​អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ WTO ដែល​ទទួល​យក​កិច្ចព្រម​ព្រៀង​ពាណិជ្ជ​កម្ម​។​

២) អត្ថប្រយោជន៏​នៃ​ពាណិជ្ជ​កម្ម​សេរី

ក) ជាក់​ស្តែង

ពាណិជ្ជកម្ម​សេរីអាចជួយ​ដល់​ប្រទេស​នី​មួយៗអភិវឌ្ឍគោល​នយោ​បាយ​សេដ្ឋ​កិច្ច​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរនិង​លើក​ស្ទួ​យ​ជី​វភាព​របស់​ប្រជា​ពលរដ្ឋ​ខ្លួន​ផង។ បណ្តាក្រុម​ហ៊ុន​អាច​ទទួល​បាន​តម្រូវ​ការអ្នក​ប្រើ​ប្រាស់​នូវ​ដែល​ចង់បាន​ផលិត​ផលឬធនធានមាន​តម្លៃ​ទាប ដើម្បីឲ្យ​​បាន​ការ​ផ្គត់​ផ្គង់កើន​ឡើង។ ​​ប្រទេសឬ​រដ្ឋាភិបាល​បាន​ចូល​រួម​ក្នុង​ពាណិជ្ជកម្ម​សេរីដោយ​អនុញ្ញាឲ្យ​ក្រុម​ហ៊ុន​នាំ​ចូល​ធនធានឬទំ​និញ​ពី​បណ្តា​ប្រទេស​នានា​ដោយ​គ្មា​នការការ​រឹត​បន្តឹង ឬ​ដាក់​របាំងពន្ធ​គយពី​រដ្ឋាភិបាល។ រដ្ឋាភិបាល​ដាក់​ចេញនូវ​ការ​រឹត​បន្តឹង​ ឬ​របាំង​ពន្ធ​គយ​លើការ​នាំចូល​ទំនិញ​ដើម្បីបង្កើនផលិតភាព​ក្រុម​ហ៊ុន​ និង​ពាណិជ្ជកម្ម​ក្នុង​ស្រុក។​

ខ) អត្ថ​ប្រយោជន៍​ប្រាក់​ខែ​ឬប្រាក់​ឈ្នួល

ពាណិជ្មកម្ម​សេរី​ជួយដល់​បណ្តា​ប្រទេស​ដែល​បើក​ចំហរទីផ្សារ​ឲ្យ​ពង្រីកឱកាស​ការងារ​ក្នុងសេដ្ឋកិច្ច​ទីផ្សារ។ ក្រុម​ហ៊ុន​បាន​អនុញ្ញាត​​ឲ្យ​មាន​ការ​ពង្រីក​ជាអតិ​បរមា​នូវ​ធនធាន​ធម្ម​ជាតិ​ក្នុង​ប្រទេស​នីមួយៗអាច​អភិវឌ្ឍអត្ថប្រយោជន៍​ប្រៀប​ធៀប​ក្នុ​ងការ​ផលិតទំនិញ​ដែល​ជា​ត្រូវ​ការ។ អត្ថ​ប្រយោជន៍​ប្រៀបធៀប​នេះតែង​ផ្តល់​ឲ្យ​ក្រុម​ហ៊ុមនូវ​ថ្លៃ​ឈ្នួល​បុគ្គ​លិក​ឬ​កម្មករ​ខ្ពស់ នៅ​ពេល​ដែល​ប្រជាជាតិ​ឬក្រុម​ហ៊ុន​មួយ​អា​ច​មាន​សមត្ថ​ភាព​ផលិត​នូវ​ទំនិញឯកទេស។ ​​​ការដែលអសមត្ថភាព​នៃ​ប្រទេស​មួយ ​ឬ​ក្រុម​ហ៊ុន​មួយដើម្បី​បង្កើត​ទំ​និញជំនួសនៅ​ក្នុង​ទី​ផ្សារ​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុនគិត​តម្លៃប្រើ​ប្រាស់​ខ្ពស់​និង​បង្កើន​ប្រាក់​ចំណូលដុល។​​​

គ) អត្ថប្រយោជន៍​នៃ​គុណ​ភាពជីវិត

ប្រទេស​មួយ​អាច​បង្កើន​នូវ​គុណ​ភាព​រស់នៅ​របស់​ប្រជាពល​រដ្ឋ​ខ្លួន​ពេលចូល​រួម​ក្នុង​ពាណិជ្ជកម្ម​សេរី ព្រោះ​ពាណិជកម្ម​សេរី​បាន​អនុញ្ញាត​ឲ្យ​មាន​ថ្លៃទំនិញ​ទាប​នៅ​ក្នុង​ទី​ផ្សារ។ តម្លៃ​នៃ​ទំនិញ​ប្រើ​ប្រាស់​ទាប​តែ​ជួ​យឲ្យ​ម្នាក់​ៗ​បង្កើន​អំណាច​ទិញ​។ ពេល​អំណាច​ទិញ​កើន​ឡើង​នាំឲ្យ​មាន​ការ​កើន​ឡើង​ការទិញ​ បង្កើន​ការ​ប្រើប្រាស់ បង្កើន​ការផលិត បង្កើន​ចំណូល​ក្នុង​ប្រព័ន្ធសេដ្ឋកិច្ច។ វា​មិន​ត្រឹម​តែ​មាន​ការ​កើន​ឡើង​នូវ​ជីវភាព​អ្នក​ប្រើ​ប្រាស់​ទេ​ តែ​វា​ជួយ​ដល់ការ​កើន​ឡើងនៃ​សេដ្ឋកិច្ចទាំង​មូល​។​​​

៣) គុណ​វិបត្តនៃ​ពាណិជ្ជ​កម្មសេរី

ក) មិន​អំ​ណោយផល​ដល់​អាជីវកម្ម​និង​ការ​ផលិតក្នុង​ស្រុក

មាន​ការ​ប្រឆាំង​មួយ​ចំនួន​បានលើក​ឡើង​ថា ​ពាណិជ្ជ​កម្ម​សេរី​មិនបាន​ផ្តល់​អត្ថ​ប្រយោជន៍​ដល់អាជីវកម្ម​និង​អ្នក​ផលិតក្នុង​ស្រុក​ឡើយចំពោះ​ការ​ស្វែង​រក​ប្រាក់​ចំនេញ​។ គេ​បាន​ផ្តល់​ជា​ឧទាហរណ៍ថា ជាមួយ​ការ​លើក​លែង​ពន្ធគយ ឬ​អត្រាពន្ធគយសូន្យភាគរយ (០%) ធ្វើ​ឲ្យ​អ្នក​ផ្គត់​ផ្គង់​បរទេសងាយ​ស្រួល​បញ្ចុះ​ថ្លៃទំនិញ​របស់​គេ ក្រុម​ហ៊ុន​ក្នុង​ស្រុកត្រូវ​ប្រកួត​ប្រជែង​ថ្លៃ​ ហើយ​នេះ​ជា​ផល​វិបាក​ដែល​ពួក​គេជួប​ប្រទះ ហើយ​ពេល​នោះ​អ្នក​ប្រើ​ប្រាស់​អាចងាកទៅ​រក​ផលិត​ផល​នាំ​ចូល​ជាជាង​ផលិត​ផលក្នុង​ស្រុក ជាហេតុ​នាំឲ្យ​អ្នក​ផលិត​ក្នុង​ស្រុក​ប្រឈម​នឹង​ក្ស័យ​ធន។

ខ) កម្ម​ករឬបុគ្គលិកអាច​រស់​នៅ​ក្នុង​ភាព​អស់​សង្ឃឹមដោយ​សារ​ប្រាក់​ឈ្នួលទាប

ពេលមាន​ការនាំ​ចូល​ច្រើន​វា​ធ្វើ​ឲ្យ​ការ​ផលិត​ធ្លាក់​ចុះ ហើយ​កម្ម​ករ​នៅ​ក្នុង​ប្រទេស​ក្រី​ក្រត្រូវ​ធ្វើ​ការ​ច្រើន​ម៉ោងតែទទួល​បាន​ប្រាក់ឈ្នួល​ទាប ជាហេតុ​ដែល​គេ​មិន​អាច​ផ្គត់​ផ្គង់​​គ្រួសារ​របស់​គេ​បាន។

គ) ប្រជាជន​ក្នុង​ប្រទេស​អាច​បាត់​បង់​ការងារ​ដែលជាក្តី​ស្រមៃ​របស់​ពួកគេ

ពេល​មាន​ការ​បើក​ចំហរសេដ្ឋកិច្ច​ធ្វើ​ពាណិជ្ជកម្ម​សេរី​ វាក៏​អាចជាកត្តា​ប្រឈម​ដល់​បុគ្គលិក​ឬ​កម្ម​ករក្នុង​ស្រុក​ក្នុង​ការ​បាត់​បង់​ការ​ងារ​ព្រោះ​ក្រុម​ហ៊ុន​មួយ​ចំ​នួន​អាច​នឹងជួល​ឬ​ផ្តល់​ការ​ងារ​បុគ្គលិក ឬកម្ម​ករដែល​ជាជន​បរទេស​មកជំនួសវិញ។​

៤) ការ​ចូល​រួម​របស់​រដ្ឋាភិបាល​ក្នុង​ពាណិជ្ជកម្ម​សេរី

ទោះជា​ពាណិជ្ជកម្ម​សេរី​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​ប្រទេស​នានា​នៅលើពិភព​លោក​នេះ​ក៏​ពិតមែន តែ​រាជរដ្ឋាភិ​បាលនៃ​ប្រទេស​ភាគ​ច្រើន​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ការ​ពារ​មួយ​ចំនួន​សម្រាប់​ពាណិជ្ជកម្ម​សេរី​នេះដូចជា​ របាំង​ពន្ធគយ ការ​ឧបត្តម្ភ​ដល់​ការ​នាំ​ចេញដើម្បី​ការ​ពារ​អ្នក​ផលិត​ និង​ចៀស​វាង​និកម្ម​ភាព​ខ្ពស់​ក្នុ​ងប្រទេស​របស់​ខ្លួន​។ រដ្ឋាភិបាល​អាចធ្វើ​ការ​កំណត់​លើការ​នាំ​ចេញ​វត្ថុធាតុ​ដើម។ ជាង​នេះទៅ​ទៀត​ របាំង​ពន្ធ​មួយ​ចំនួន​ក៏​អាចជា​ការ​រាំង​ស្ទះ​ដល់​ពាណិជ្ជកម្ម​សេរីរួម​មាន ការកំណត់​កូតានាំ​ចូល ពន្ធ និង​និយ័ត​ករច្បាប់​មួយ​ចំនួន​ទៀត៕

ដោយ៖ ទីន ម៉ាទីយ៉ា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728