អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > លក្ខណៈ​សម្បត្តិ​ ២៧ ចំណុច​ដែល​អ្នក​ត្រូវ​មាន​មុន​ឈាន​ជើង​ដល់​អាយុ ៣០

លក្ខណៈ​សម្បត្តិ​ ២៧ ចំណុច​ដែល​អ្នក​ត្រូវ​មាន​មុន​ឈាន​ជើង​ដល់​អាយុ ៣០

រូបតំណាង

ប្រ​ភព៖​​ Greyhound

វ័យ​​ចាប់​ពី​ ២០ ឆ្នាំ​ដល់​ ៣០​ឆ្នាំ គឺ​ជា​វ័យ​មួយ​ដែល​មនុស្ស​គ្រប់រូប​ត្រូវ​ក្រេបជញ្ជក់យក​ចំណេះដឹង និង​ត្រៀម​ខ្លួន​​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​កសាង​អនាគត​របស់​ខ្លួន។ ការ​សិក្សា ការងារ ស្នេហា ជា​ដើម​គឺ​សុទ្ធតែ​ជា​ប្រធានបទ​​ដ៏​សំខាន់​បំផុត​នៅ ក្នុង​ចំណោម​ប្រធានបទ​ផ្សេងៗ​ទៀត​ដែល​មនុស្ស​ក្នុង​វ័យ​នេះ​ជួបប្រទះ ដើម្បី​សិក្សា​ស្វែងយល់​មុន​ពេល​វ័យ ៣០ឆ្នាំ​ឈាន​ចូល​មក​ដល់។ យ៉ាងណាមិញ ទន្ទឹម​នឹង​ ៣ ចំណុច​ខាងលើ​នេះ ដើម្បី​កុំ​ឲ្យ​ពេលវេលា​ដ៏​ល្អ​នេះ​រំលង​ផុត​ទៅ អ្នក​គួរ​​ធ្វើ​ឲ្យ​បាន​ ២៧ ចំណុច​​ខាងក្រោម​នេះ​​មុន​​វ័យ ៣០ ​ឈាន​ជើង​ចូល​មក​ដល់៖

១. ចូលរៀន​មហាវិទ្យាល័យ​​ ហើយ​រៀន​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម យ៉ាង​ហោច​ណាស់​ក៏​ចប់​ថ្នាក់​បរិញ្ញាបត្រ​ដែរ​
២. រៀន​ចម្អិន​ ឬ​ធ្វើ​ម្ហូប​ដោយ​ខ្លួន​ឯង
៣. ស្គាល់​ពី​ប្រវត្តិ​គ្រួសារ និង​កសាង​កេរ្តិ៍ឈ្មោះ​ល្អ​សម្រាប់​គ្រួសារ​
៤. កែ​ទម្លាប់​​​ឲ្យ​ល្អ​ចេះ​ហាត់ប្រាណ​ជា​ប្រចាំ
៥. ​ចេះ​សន្សំ​ប្រាក់​ទោះបី​តិច ឬ​ច្រើន​ក៏ដោយ
៦.​ មាន​កម្មវិធី​កាន់តែ​ច្រើន​ដូច្នេះ​ក៏​ត្រូវ​ចេះ​ស្គាល់​ប្រភេទ​ស្រា​ល្អៗ​ដែរ​
៧. បង្កើត​កិត្តិភាព​ជិតស្និទ្ធ​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន
៨.​​ រក​​អាជីព​ការងារ​ណា​មួយ​ដែល​ជា​ក្តី​សុបិន្ដ​របស់​អ្នក​ឲ្យ​បាន
៩.​ រៀន​សម្រេចចិត្ត​ដោយ​យក​ហេតុផល​ជា​ធំ​​​
១០. ចូលរួម​ព្រឹត្តិការណ៍​តន្ត្រី​ធំៗ​ដើម្បី​រៀន​ស្គាល់​ពី​បរិយាកាស​សង្គម
១១. សរសេរ​រឿង​ខ្លី ឬ​និពន្ធ​រឿង​ណា​មួយ​​ដែល​អ្នក​មាន​ចំណង់ចំណូលចិត្ត​
១២. អាន អាន អាន​ហើយ​អាន​ទៀត អាន​ឲ្យ​បាន​ច្រើន​បំផុត
១៣. រៀន​រៀបចំ​ទុកដាក់​​​អ្វីៗ​​ឲ្យ​មាន​របៀប​​រៀបរយ ឬ​​ត្រូវ​មាន​សណ្ដាប់ធ្នាប់​ល្អ
១៤. បើ​ជក់​បារី គួរ​ផ្តាច់​វា​ឲ្យ​បាន
១៥. ទោះ​គ្មាន​លុយ តែ​យ៉ាងហោចណាស់​​គួរ​ទិញ​របស់​ថ្លៃ​ៗ​ណា​មួយ​លោម​ចិត្ត​ខ្លួន​ឯង
១៦. រៀន​ស្គាល់​ភាព​បរាជ័យ​ឲ្យ​បាន​ច្រើន
១៧. រៀន​ចង​សម្ព័ន្ធភាព ឬ​បង្កើត​បណ្ដាញ​ទំនាក់ទំនង​​ជា​មួយ​បុគ្គល​ជោគជ័យ​ឲ្យ​បាន​ច្រើន
១៨. ហ៊ាន​​បង្ហាញ​មុខ​នៅ​លើ​វេទិកា​សាធារណៈ​ដូច​ជា ​ការ​បញ្ចេញ​មតិ ចូលរួម​កម្មវិធី​កម្សាន្ត ច្រៀង រាំ​ជា​ដើម
១៩.​ ធ្វើ​ដំណើរ​ឲ្យ​បាន​ច្រើន​ដើម្បី​ស្គាល់​កន្លែង​ថ្មីៗ
២០. ចេះ​ភាសា​ឲ្យ​បាន​ច្រើន​ចាប់​ពី ២​ឡើង​ទៅ​ក្រៅ​ពី​ភាសា​ជាតិ
២១. ឧស្សាហ៍​ចេញ​ទៅ​លំហែ​នៅ​ខាងក្រៅ​ដូច​ជា​ ជិះទូក បោះតង់ ជិះកង់​នៅ​តាម​​តំបន់​ភ្នំ ឬ​ជនបទ​ជា​ដើម
២២. ជួល​ផ្ទះ​​នៅ​ជា​មួយ​មិត្តភក្ដិ ​បើ​មិន​ទាន់​មាន​លទ្ធភាព​ទិញ​ផ្ទះ
២៣. រៀន​ធ្វើ​ដំណើរ​ផ្សងព្រេង​​ដើម្បី​ដកស្រង់​ពី​បរិយាកាស​ថ្មីៗ ភាព​លំបាក ឬ​ឧបសគ្គ​នានា​
២៤. រៀន​ស្វែង​យល់​ពី​ស្នេហា ឬ ចេះ​ណាត់​​ជួប​​​ដើម្បី​ស្គាល់​មនុស្ស​​ថ្មីៗ
២៥. ដោះ​បំណុល​ដែល​មាន​ពី​មុន​មក​ឲ្យ​អស់
២៦. រៀន​​វគ្គ​សិក្សា​ខ្លីៗ ចូលរួម​សិក្ខា​សិលា ចូលរួម​ព្រឹត្តិការណ៍​​ប្រកួតប្រជែង​នានា​​ដើម្បី​ក្រេប​យក​ចំណេះ​ដឹង
២៧. អភិវឌ្ឍ​​សមត្ថភាព​ខ្លួន​ឯង​​ជា​លំដាប់ និង​ត្រូវ​ហ៊ាន​ផ្លាស់ប្ដូរ​ដើម្បី​ភាព​រីកចម្រើន៕

ប្រភព៖ Entrepreneur

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728