អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ៧ ជំហានជួយ​អ្នក​ហ៊ានប្រឈមមុខ ដោះស្រាយជាមួយចៅហ្វាយនាយតឹងតែង តឹងរ៉ឹង

៧ ជំហានជួយ​អ្នក​ហ៊ានប្រឈមមុខ ដោះស្រាយជាមួយចៅហ្វាយនាយតឹងតែង តឹងរ៉ឹង

បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា ជីវិត​ការ​ងារ​ក៏​ឈាន​ចូល​មក​ដល់។ អ្នក​អាច​ស្វែង​រក​ការងារ​មួយ​ដែល​អ្នកស្រលាញ់ពេញ​ចិត្ត។ អ្នកអាច​នឹង​ចូល​ចិត្ត​មិត្ត​រួម​ការងារ​របស់​អ្នក តែ​មិនប្រាកដ​ថា​អ្នក​បាន​ជួប​ជាមួយ​ចៅ​ហ្វាយ​នាយ​ដែលអ្នក​​អាច​និយាយ​លេង​សើច ឬ​មិន​ប្រកាន់​ច្រើន​នោះ​ដែរ។ អ្នក​ខ្លះ​ត្រូវ​ធ្វើ​ការ​ជាមួយ​ចៅហ្វាយ​​ដែល​មានសម្តីអាក្រក់ ធ្វើ​បាបកូន​ចៅគាប​សង្កត់តឹងរ៉ឹង​ជ្រុល រហូត​ទ្រាំ​មិនបាន​ក៏​សម្រេច​ចិត្ត​លាឈប់ពី​ការងារ​ក៏​មាន​។​

តែទោះ​ជាយ៉ាង​ណា​ក៏​ដោយ​ វានៅ​មាន​វិធី​សាស្រ្ត​មួយ​ចំនួន​ដែល​ជួយ​ដល់​អ្នក​ក្នុង​ការ​ប្រឈម​ជាមួយ​ចៅ​ហ្វាយ​នាយ​ដែល​តឹងរ៉ឹង​ ពិបាក ដាក់​កំហិតច្រើន។ បើ​អ្នក​កំពុង​នៅ​ក្នុង​ស្ថានការណ៍​ទាំង​អស់​នេះ គួរ​អនុវត្ត​តាម​ប៉ុន្មានចំនុច​ខាង​ក្រោម៖

១) វាយ​តម្លៃ​ស្ថានការណ៍៖ តើអ្នកជាមនុស្ស​ដែលមានសមត្ថ​ភាពអា​ច​បែង​ចែកបានទេពីកម្រិត​នៃ​ការ​ទទួល​ខុស​ត្រូវលើទំនាក់​ទំនង​? ​​​អ្នក​មាន​ដែល​សង្កេត​មើល​ទេ​ថាចៅ​ហ្វាយ​នាយ​របស់​អ្ន​ក​តែង​មានទំនាក់​ទំនងអវិជ្ជ​មាន​ជាមួយ​នរណា​ខ្លះ​នៅ​កន្លែង​ធ្វើ​ការ? មេរបស់អ្នក​តឹង​រ៉ឹង​តែ​ជាមួយ​អ្នក​ម្នាក់​ទេ ឬគំរោះ​គំ​រើយ​ជេរស្តី​បន្ទោស​គ្រប់​ពេល មិន​កែតម្រូវគ្រប់​បុគ្គលិក​? ហើយ​យើង​ក៏​ត្រូវ​ពិនិត្យ​មើល​ខ្លួន​ឯងដែរ​ថា​អាកប្ប​កិរិយាផ្ទាល់​ខ្លួ​ន​របស់​អ្នកសមរម្យ​ ចេះគួរ​សម ឬ​ច្រឡើស​បើសដាក់​ចៅ ហ្វាយ​នាយ​នៅកន្លែង​ធ្វើ​ការ? បើ​អ្នក​​មានកំហុស​ហើយ​មិន​ទទួល​ខ្លួន​ហើយ​នៅរឹងទទឹង​ដាក់​ចៅ​ហ្វាយ​នាយ​នោះ កែ​ប្រែ​វា​ចេញទៅ ដាក់​ខ្លួន​បន្តិច​ទទួល​យក​ការ​កែតម្រូវ ​​កុំ​បន្តកំហុស​ទាំង​នេះ​ហើយ​បណ្តោយ​ឲ្យ​ស្ថានការណ៍​រវាង​អ្ន​ក​និង​ចៅហ្វាយនាយ​កាន់​តែធ្ងន់​ធ្ងរឡើងៗ។​​

២) រៀន​យល់​ពី​ចិត្ត​ចៅ​ហ្វាយ​នាយ នោះ​ហៅហ្វាយរបស់អ្នកប្រាកដជាចំណាយ​ពេល​ស្វែង​យល់​ពី​យើង​ដូចគ្នា​៖ ពិចារណា​ថា តើ​ចៅហ្វាយនាយ​អ្នក​កំពុង​ជួប​បញ្ហា​អ្វី​ខ្លះ​ កំពុ​ងមាន​បញ្ហា​ផ្ទាល់​ខ្លួន ឬ​ជួប​បញ្ហា​ការ​ងារ​ ចំនុច​ទាំង​អស់​នេះ​វាក៏​មាន​ឥ​ទ្ធិ​ពល​ដែលអាច​​នាំ​ឲ្យ​គាត់ជះកំ​ហឹង​លើ​បុគ្គលិក​ឬអ្នក​ក្រោម​បង្គាប់​ក៏​ថា​បាន​។ ពេល​ខ្លះ​គាត់​ជា​មនុសុ្សដែល​ពិបាក​ខ្លួនឯងគាត់​​តែម្តង ផ្គាប់​ចិត្ត​មិន​ត្រូវ អ្នក​ត្រូវ​តែ​សម្រប​ខ្លួន​តាម​គាត់​ឲ្យ​បាន​ច្រើន​បំផុត​ប្រសិន​បើ​អ្នក​ពិតជា​ចង់​បន្ត​ការ​ងារជាមួយ​គាត់​មែន។ ប្រើ​ទ្រឹស្តី​មួយ​គឺ “ដាក់​ខ្លួន​របស់​អ្នក​ក្នុ​ងស្បែក​ជើង​របស់​នរណាម្នាក់” វាអាចជួយ​អ្នក​ឲ្យ​យល់​ពី​ស្ថានភាព​ក៍​ដូច​ជាការគិត​របស់​គាត់ ​មិនយូរ​មិន​ឆាប់​ ចៅហ្វាយនាយរបស់អ្នក​នឹង​មើល​ឃើញ​ពី​ការ​អត់​ធ្មត់​របស់អ្នក​​​ ហើយ​នឹង​ប្តូរ​អាកប្បកិរិយា​របស់​គាត់​នៅ​ថ្ងៃ​ណាមួយមិនខាន។

៣) ត្រូវ​មានភាព​ប៉ិន​ប្រសប់៖ ធ្វើ​កា​រជាមួយ​មេ​កាច មេ​តឹង​រ៉ឹង អ្នក​ត្រូវ​តែជា​មនុស្ស​ឆ្លាត មាន​ភាព​ប៉ិន​ប្រសប់​ស្ទើរ​គ្រប់​រឿង ការ​ចេះ​បត់​បែន​ជា​ចំនុច​ឆ្លាតវៃ​បំផុត​ដែល​អ្នកគួរ​ធ្វើ​ជាប្រចាំ។ ការ​ជ្រើស​រើស​ពាក្យ​សម្តី​និយាយ​ស្តីទៅកាន់​ចៅហ្វាយនាយ​ក៏​ជារឿង​កាន់​តែ​សំខាន់ដែលគួរ​ប្រុង​ប្រយ័ត្ន​ បើ​គាត់​ជា​មនុស្ស​ប្រកាន់​ច្រើន​ ត្រូវ​រៀនឲ្យ​ចេះជាប់​ខ្លួន។ និយាយខុស​ពេល​ ខុស​ប្រធាន​បទ​គឺ​នាំ​អ្នក​ទៅ​រក​ហានិភ័យ​ធំ​ ព្រោះអ្នក​មិនអាច​ចៀស​ផុត​ពី​ការស្តី​បន្ទោស​ ឬ​ការ​ព្រមាន​នោះទេ។ ដូច្នេះ​ភាព​ប៉ិន​ប្រសប់​ដែលអ្នក​ត្រូវ​តែ​មាន​ និងសំខាន់​បំផុត​នោះគឺ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។​​

៤) បង្ហាញនូ​វការ​ខក​ចិត្តរបស់អ្នក​ តែ​មិន​មែន​អ្ន​កធ្វើ​ការ​ជា​មួយ​គ្នា​ទេ៖ ជួប​ជាមួយ​ចៅ​ហ្វាយ​នាយ​ដែល​តាំង​ខ្លួន​ខ្ពស់​ដូចផ្កាយរាល់​ថ្ងៃពេក​ វា​នាំ​ឲ្យ​អ្នក​ទាបអស់​តម្លៃ​ព្រោះមេរបស់អ្នក​ខ្ពស់​អើយ​សែន​ខ្ពស់​ទៅ​ហើយ។ វិធីសាស្ត្រ​រំសាយ​អារម្មណ៍គឺ​អ្នក​គួរ​បើក​ចំហរ​បញ្ហានេះ​ខ្លះ​ជាមួយ​មិត្ត​ដែលអ្នក​ទុក​ចិត្ត​បំផុត ឬ​ក្រុម​គ្រួសារអ្នក​ដើម្បី​ឲ្យ​ពួក​គេ​ជួយ​​កាត់​បន្ថយ​ស្ត្រេស​ទាំង​អស់​នេះ។ ពួកគាត់​អា​ច​នឹង​មាន​គំនិត​ល្អ​ៗ​ផ្តល់​ឲ្យ​អ្នក​ដោះស្រាយ​ស្ថានការណ៍​អាក្រក់​មួយ​ចំនួន​បាន។

៥) កុំ​ដុត​ស្ពាន​ចោល​៖ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​និយាយ​ថា​មិនឲ្យ​អ្នក​ដុ​ត​ស្ពាន​ចោល? ស្ពានគឺ​សំដៅ​ដល់​ចៅ​ហ្វាយ​របស់អ្ន​កនោះឯង អ្នក​អាច​នឹង​ទ្រាំ​ធ្វើ​ការជាមួយ​គាត់​លែង​បាន អ្ន​ក​នឹង​អាច​ឈាន​ដល់​ការ​លាឈប់​ពីរ​ការ​ងារ​ តែត្រូវ​ចាំថា​អ្នក​មិនគួរ​ឲ្យ​មាន​វិវាទជាមួយ​ចៅហ្វាយ​នាយ​មុន​ពេល​ឈប់​ពី​ការ​ងារ​នោះ​ទេ ព្រោះអ្នក​មិនដឹង​ថា​អ្នក​នឹង​ត្រូវការ​ឲ្យ​គាត់​ធ្វើ​ជា​អ្នក​ធានា (reference) ឲ្យ​អ្នក​នៅ​ថ្ងៃ​ណាមួយ​ទេ។ ទោះជា​អន់​ចិត្ត​ ឬ​ខឹង​ប៉ុណ្ណាក្រោយ​ពេល​លា​ឈប់​ពី​ការ​ងា​រ​ហើយ​យើង​នៅអាច​មើល​មុខ​គ្នា​ចំ​ទៅ​ថ្ងៃ​ក្រោយ។

៦) ព្យាយាម​ដើម្បី​អាច​ផ្ទេរ​ទៅធ្វើ​ការ​នៅ​ក្រុម ឬ​នាយក​ដ្ឋាន​ផ្សេង៖ បើ​អ្នក​មិន​ចង់​លាឈប់​ពី​ការងារ​ក្នុងក្រុម​ហ៊ុន​ទេ អ្នក​អាច​សំលឹង​រក​មើល​ឱកាស​ផ្សេង​ក្នុង​ក្រុម​ហ៊ុន​ ដោយ​អ្នក​អាច​ចូល​រួម​ក្នុ​ង​ការងារ​ជាមួយ​ក្រុម​ផ្សេង​បាន​ជាឱកាសបាន​នៅ​ជាមួយ​មេ​ផ្សេង​ក្នុ​ងក្រុម​ហ៊ុន​ដដែល។

៧) ដើរ​ចេញ៖ ពេល​ខ្លះ វាគ្មា​ន​តម្លៃ​ទេដែលអ្នក​ត្រូវ​មក​ទ្រាំ​វេទនា​ជាមួយ​ចៅហ្វាយ​នាយ​ដែល​ផ្គាប់​ចិត្ត​មិន​ចេះ​ត្រូវ​គ្រប់​ពេល​នោះ។ អ្ន​កមក​ធ្វើ​ការ​ដើម្បី​បង្កើន​ចំណេះ​ និង​ស្វែង​រក​ចំណូល​មិន​មែន​មកទ្រាំអង្គុយ​ឲ្យ​គេ​ជេរ​ស្តី ប្រមាថ​ មើលងាយ​អ្នក​ទេ។ បើ​ទ្រាំ​លែង​បាន​ដើរ​ចេញ​ទៅ តែត្រូវ​​ដើរ​ចេញ​ដោយ​ញញឹម​ ការ​ដើរ​ចេញ​ទុក​ជា​ការ​ព្រមានដល់​មនុស្ស​ដែល​មិនឲ្យ​តម្លៃ​អ្នក​ ត្រូវ​រក្សា​តម្លៃ​ជា​ខ្លួន​ឯង​ទោះ​ទៅ​ដល់​កន្លែង​ការងារ​ថ្មីក៏​អ្នក​នៅ​តែ​មាន​កេរ្តិ៍​ឈ្មោះ​ល្អ មិន​មែន​ឈប់​ដោយ​សារ​ឈ្លោះ​ជាមួយ​មេ ឬ​ត្រូវ​គេបញ្ឍប់​ពីការ​ងារ​ឡើយ។

មាន​តែអ្នក​ខ្លួន​ឯង​ទេ​ដែល​អាច​ដឹង និងគ្រប់​គ្រង​ស្ថានការណ៍​របស់​ខ្លួន​បាន​ អ្នក​ដទៃ​នឹង​ឲ្យ​តម្លៃ​យើង​នៅ​ពេល​ដែល​យើង​ចេះ​ឲ្យ​តម្លៃ​អ្នក​ដទៃ និង​ឲ្យ​តម្លៃ​ខ្លួន​ឯង៕

ដោយ៖ យ៉ាយ៉ា
ប្រភព៖ Forbes

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031