អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អាកាសចរស៊ីវិលកម្ពុជា៖ ទីតាំងទាំងនេះ ហាមដាច់ខាតចំពោះការបង្ហោះដ្រូន

អាកាសចរស៊ីវិលកម្ពុជា៖ ទីតាំងទាំងនេះ ហាមដាច់ខាតចំពោះការបង្ហោះដ្រូន

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងថា ទីតាំងសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ ត្រូវបានសាលារាជធានីភ្នំពេញ និងស្ថាបនពាក់ព័ន្ធ ហាមផ្តាច់មិនអោយមានការបង្ហោះដ្រូនជាដាច់ខាត ដើម្បីរក្សាភាពឯកជន។

លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងនិងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានឲ្យដឹងថា ការប្រើប្រាស់ដ្រូនជារឿងមួយថ្មីដែលកម្ពុជាត្រូវគិតគូររៀបចំច្បាប់ពី ប្រទេសដទៃដើម្បីឈានទៅគ្រប់គ្រងឱ្យបានត្រឹមត្រូវបំផុត។ «ដ្រូនគឺជារឿងថ្មីមួយទៀត យើងកំពុងតែរៀបចំបទបញ្ញត្តិសិក្សាស្តីពីការគ្រប់គ្រងឬធ្វើនិយ័តកម្មរឿងដ្រូននឹង យើងកំពុងធ្វើហើយ ប៉ុន្តែទាមទារពេលវេលា»។

អំឡុងស្ថាប័នជំនាញកំពុងសិក្សានិងរៀបចំច្បាប់ស្តីពីការគ្រប់គ្រងដ្រូននេះ អាកាសចរណ៍ស៊ីវិលបានណែនាំបន្ថែមទៅអ្នកនាំចូលនិងអ្នកប្រើប្រាស់ដ្រូនកុំឱ្យបង្ហោះនៅជុំវិញតំបន់ហាមឃាត់ដូចជា ព្រលានយន្តហោះ ជុំវិញព្រះបរមរាជវាំង ផ្ទះនាយករដ្ឋមន្ត្រី និងតំបន់យោធា។ ប៉ុន្តែការហាមប្រាមមួយចំនួនទៀត ជាសមត្ថកិច្ចរបស់សាលារាជធានីភ្នំពេញ ដោយអាកាសចរណ៍ស៊ីវិលមិនលូកលាន់ទេ។

លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងនិងជាអ្នកនាំពាក្យអាកាសចរស៊ីវិលបានបញ្ជាក់ថា ការគ្រប់គ្រងដ្រូនជាបញ្ហាស្មុគស្មាញបំផុតដែលត្រូវដកស្រង់បទពិសោធន៍ពីប្រទេសរីកចម្រើនមួយចំនួនដើម្បីគ្រប់គ្រងដ្រូនឱ្យបានហ្មត់ចត់បំផុតនៅថ្ងៃអនាគត។

ពាក់ព័ន្ធរឿងបង្ហោះដ្រូននេះ លោកមេធាវី ឌឹម សុខហេង ប្រធានក្រុមហ៊ុនមេធាវីកម្ពុជាកិច្ចការអន្តរជាតិ(CIA)បានបកស្រាយថា បើសិនជាអ្នកបង្ហោះនោះប្រព្រឹត្តិនៅតំបន់ហាមឃាត់មានចេតនាធ្វើឱ្យប៉ះពាល់ដល់ការសម្ងាត់របស់ជាតិ ជននោះនឹងត្រូវជាប់ទោសព្រហ្មទណ្ឌ។

យ៉ាងណាក៏ដោយលោកមេធាវីរូបនេះបានបញ្ជាក់ថា ការបង្ហោះសម្រាប់ថតការដ្ឋានសំណង់ឬកម្មវិធីអ្វីមួយនោះម្ចាស់ដ្រូនត្រូវជូនដំណឹងទៅអាជ្ញាធរសិនមុននឹងបង្ហោះ បើអាជ្ញាធរអនុញ្ញាតហើយ ការបង្ហោះដ្រូននោះមិនមានទោសពៃអ្វីនោះទេ។
លោកមេធាវីបានរំឭកថា ទីស្តីការគណៈរដ្ឋមន្ត្រីធ្លាប់បានចេញសេចក្តីប្រកាសស្តីពីបម្រាមនៃការបង្ហោះដ្រូននេះនិងបានបញ្ជូនសេចក្តីប្រកាសនេះទៅតាមសាលារាជធានីខេត្តនិងអាជ្ញាធរតំបន់ដែលបានហាមឃាត់រួចរាល់អស់ហើយ។
ដូច្នេះពលរដ្ឋគួរពិនិត្យមើលឱ្យបានច្បាល់មុននឹងបង្ហោះដ្រូននៅតំបន់ណាមួយ
ជៀសវាងការប៉ះពាលដល់ការសម្ងាត់របស់ជាតិ៕

ដោយ៖ ស្រីពេជ្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031