អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > Facebook និង Instagram ធ្លាក់ចុះចំនួនអ្នកប្រើប្រាស់ ព្រោះគាំងមិនដំណើរការក្នុងរយៈពេលជាច្រើនម៉ោងកាលពីម្សិលមិញ

Facebook និង Instagram ធ្លាក់ចុះចំនួនអ្នកប្រើប្រាស់ ព្រោះគាំងមិនដំណើរការក្នុងរយៈពេលជាច្រើនម៉ោងកាលពីម្សិលមិញ

Faceook, Instagram និង Messenger ដែលជាកម្មវិធីបណ្ដាញសង្គមរបស់ក្រុមហ៊ុនស្ថិតនៅតំបន់ The Silicon Valley បានធ្លាក់ចុះចំនួនអ្នកប្រើប្រាស់ជុំវិញពិភពលោក ដោយសារការគាំងមិនដំណើរការជាច្រើនម៉ោងកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញ ។

អ្នកប្រើប្រាស់នូវកម្មវិធីបណ្ដាញសង្គមទាំងនេះមួយចំនួនបានរាយការណ៍ថា ពួកគេអាចបើកចូលប្រើប្រាស់បាន (ដើរយឺត) តែមិនអាចធ្វើការបង្ហោះអ្វីបានទាំងអស់ ខណះដែលមានអ្នកប្រើប្រាស់ដទៃផ្សេងទៀតមិនអាចបើកចូលប្រើប្រាស់បានតែម្ដង ។
DownDetector ជាវេបសាយដែលអាចធ្វើការរាយការណ៍នូវបញ្ហាមិនដំណើរការផ្សេងៗរបស់ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណេតធំៗបានបង្ហាញថា មានចំនុចរិះគន់ជាច្រើនអំពីកម្មវិធី Facebook, Messenger និង Instagram លើករណីមិនមានដំណើរការជាច្រើនម៉ោងកន្លងមកនេះ ។

ភ្លាមៗនោះពុំមានការបកស្រាយអោយបានច្បាស់លាស់អ្វីនោះទេ ថាតើបញ្ហានេះវាបណ្ដាលមកពីអ្វី ។
តាមរយៈកម្មវិធីបណ្ដាញសង្គម tweets បានឲ្យដឹងថា ក្រុមហ៊ុន Facebook បានបញ្ចាក់ថាការគាំងមិនដំណើរការនេះ គឺមិនមែនបណ្ដាលមកពីការវាយប្រហារនៃកម្មវិធីចំលងមេរោគឈ្មោះ DDoS អ្វីនោះទេ ខណៈពេលដែលមានអ្នកប្រើប្រាស់ខ្លះទៀតបានធ្វើការបកស្រាយសនិ្នដ្ឋានពីបញ្ហានេះដោយគ្មានអ្វីមកបញ្ចាក់អះអាងនោះទេ ។

ក្នុងគណនីផ្លូវការមួយរបស់ Facebook បានសរសេរថា “ពួកគេបានដឹងថាបច្ចុប្បន្នមានអ្នកប្រើប្រាស់មួយចំនួនកំពុងមានបញ្ហាក្នុងការបើកចូលប្រើនូវកម្មវិធីរបស់ Facebook, Messenger និង Instagram ហើយពួកគេបាននឹងកំពុងដោះស្រាយពីបញ្ហានេះភ្លាមៗតាមដែលអាចធ្វើទៅបាន៕

ដោយ៖ វឌ្ឍនា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031