អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តោះស្វែយល់ពីកម្ចី ២ បែបសម្រាប់ទិញផ្ទះនៅកម្ពុជា

តោះស្វែយល់ពីកម្ចី ២ បែបសម្រាប់ទិញផ្ទះនៅកម្ពុជា

យោងតាមការស្ទង់មតិវិស័យអចលនទ្រព្យឆ្នាំ ២០១៨ បានបង្ហាញ ក្នុងចំណោមអ្នកចូលរួមស្ទង់មតិ ចំនួន ២,០០០ នាក់ មាន ៧៥ ភាគរយ បានអះអាងថាពួកគេត្រូវការកម្ចីទិញផ្ទះ។

ប្រាកដណាស់ការទិញផ្ទះទាមទារឲ្យមានប្រាក់ដើមច្រើន ដែលអ្នកទិញមួយចំនួនអាចមានលទ្ធភាព គ្រប់គ្រាន់ ខណៈអ្នកទិញមួយចំនួនទៀតត្រូវស្វែងរកកម្ចីពីធនាគារដើម្បីទិញផ្ទះ។

១) កម្ចីពីធនាគារ
នៅពេលដែលធ្វើសំណើខ្ចីប្រាក់ពីធនាគារយើងត្រូវបា្រកដថាត្រូវមានឯកសារសំខាន់ៗមួយចំនួន ដូចជា៖ លិខិតបញ្ជាក់ប្រាក់ខែ កិច្ចសន្យាការងារ លិខិតបញ្ជាក់ពីការបង់ពន្ធប្រចាំខែ និងឆ្នាំ និងអត្តសញ្ញាណប័ណ្ណដែលនៅមានសុពលភាព ឬលិខិតឆ្លងដែន។

តាមរយៈធនាគារអ្នកទិញផ្ទះតម្រូវឱ្យមាន ៣០ ភាគរយយ៉ាងតិចនៃតម្លៃអចលនទ្រព្យសរុប ដែលមានន័យថា អ្នកអាចអាចខ្ចីបាន ៧០ ភាគរយ។ ឧទាហរណ៍៖ ប្រសិនបើផ្ទះមានតម្លៃ ១០ ម៉ឺនដុល្លារ អ្នកទិញត្រូវមាន ៣ម៉ឺនដុល្លារ ក្នុងនោះធនាគារនឹងឲ្យខ្ចី ៧ ម៉ឺនដុល្លារ។

ការទាមទារឲ្យមានតម្រូវការបែបនេះ ដោយសារទីផ្សារលំនៅដ្ឋាន និងសេដ្ឋកិច្ចកម្ពុជានៅមាន ហានិភ័យជាងប្រទេសអភិវឌ្ឍន៍។ ដើម្បីការពាររាល់ហានិភ័យណាមួយ ធនាគារតម្រូវឱ្យ ដាក់ប្រាក់តម្កល់ខ្ពស់ ជាមួយនឹងនឹងអត្រាការប្រាក់ខ្ពស់ចាប់ពី ៨ ទៅ ១៣ ភាគរយក្នុងមួយឆ្នាំ។

ទោះយ៉ាងណាក៏ដោយ នៅពេលបច្ចុប្បន្ន​នេះ អ្នកជំនាញអចលនទ្រព្យជឿថា ការទិញផ្ទះ ដោយប្រើប្រាស់កម្ចីពីធនាគារអាចធានាបានសុវត្ថិភាពខ្ពស់។

២) កម្ចីពីគម្រោង ឬអ្នកភិវឌ្ឍន៍
អ្នកមួយចំនួនមួយមិនចង់ខ្ចីប្រាក់ពីធនាគារនោះទេ ដោយសារធនាគារមានលក្ខខណ្ឌតឹងតែង ដូចនេះពួកគេត្រូវស្វែងរកមធ្យោបាយផ្សេងទៀត ដើម្បីអាចទិញផ្ទះបាន។ មធ្យោបាយគឺការទទួល យកកម្ចីពីអ្នកអភិវឌ្ឍន៍ដោយផ្ទាល់ ឬជាទូទៅហៅថា ការបង់រំលោះជាមួយអ្នកអភិវឌ្ឍន៍។ បុរីបានដើរតួទីជាធនាគារសម្រាប់អ្នកដែលចាប់អារម្មណ៍ទិញលំនៅដ្ឋាន និងរស់នៅក្នុងគម្រោងបុរីរបស់ពួកគេ។

ជាទូទៅ ផ្ទះក្នុងបុរីមានតម្លៃទាប​ មធ្យម និងខ្ពស់ទៅតាមប្រភេទនីមួយៗរបស់វា។ យ៉ាងណាមិញ ដំណើការនៃទិញផ្ទះ ដោយបង់ផ្ទាល់ជាមួយបុរីមានលក្ខខណ្ឌងាយស្រួល ទាំងផែនការ នៃការបង់ ប្រាក់ និងឯកសារចាំបាច់ដែលតម្រូវ។ កម្ចីទិញផ្ទះពីអ្នកអភិវឌ្ឍន៍បុរីមានភាពងាយស្រួល ដោយសារការមិនតម្រូវឲ្យបង់ប្រាក់តម្កល់ច្រើន និងមិនទាមទារឲ្យមានឯកសារពាក់ព័ន្ធច្រើន។ នេះជាឱកាសដ៏ល្អបំផុត សម្រាប់អ្នកមិនមានលទ្ធភាពខ្ចីប្រាក់ពីធនាគារ ពួកគេអាចងាកទៅរក ហិរញវត្ថុពីអ្នកអភិវឌ្ឍន៍បុរីវិញ ដើម្បីទិញផ្ទះក្នុងក្ដីសុបិន្តរបស់ពួកគេបាន។

ជារួមទៅ អ្នកអភិវឌ្ឍន៍បុរីគឺជាអ្នកលក់ផង និងជាធនាគារផង។ ប៉ុន្តែអ្នកទិញមិនអាចខ្ចីប្រាក់ពី អ្នកអភិវឌ្ឍន៍មួយទៅទិញ ផ្ទះនៅក្នុងគម្រោងផ្សេង មួយទៀតបានឡើយ។

សូមចងចាំថា ក្នុងករណីដែលអ្នកទិញមិនបានបំពេញកិច្ចព្រៀមព្រៀងបង់ប្រាក់ ដែលបានចែង ក្នុងកិច្ចសន្យាដូចជា៖ ការបង់ប្រាក់ប្រចាំខែមិនទាន់ពេល ឬការខកខានបង់ប្រាក់ ម្ចាស់បុរីមានសិទ្ធិ ស្របច្បាប់ក្នុងការលក់ផ្ទះទាំងនោះវិញនៅក្នុងទីផ្សារ៕

ដៃគូសហការ៖ www.realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031