អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើ Google អាចដឹងអ្វីខ្លះពីអ្នក?

តើ Google អាចដឹងអ្វីខ្លះពីអ្នក?

តើអ្នកមានដឹងទេថា វាមិនដូចទៅនឹងការស្វែងរកអ្វីមួយនៅលើ DuckDuckGo Engine នោះទេ រាល់ពេលស្រាវជ្រាវស្វែងរកអ្វីមួយនៅលើ Google ក្រុមហ៊ុន Google បានរក្សាទុកនូវរាល់ការស្រាវជ្រាវស្វែងរកនោះរហូត ។ មានន័យថា Google ដឹងនូវរាល់ការស្វែងរកគ្រប់យ៉ាងរបស់អ្នក។ នេះពិតជារឿងមួយគួរឲ្យបារម្ភ ប៉ុន្តែវាគ្រាន់តែជាផ្នែកមួយដែល Google បានប្រមូល និងចែកចាយនៃទិន្នន័យរបស់អ្នកប្រើប្រាស់ដែលអ្នកប្រហែលមិនបានចាប់អារម្មណ៍តែប៉ុណ្ណោះ។

អ្វីដែលមនុស្សភាគច្រើនមិនបានដឹងនោះគឺថា បើទោះជាអ្នកមិនបានប្រើកម្មវិធីណាមួយរបស់ Google ក៏ដោយ ក៏ពួកគេ  នៅតែព្យាយាមតាមដានអ្នកតាមដែលអាចធ្វើទៅបាន។ កម្មវិធីតាមដានរបស់ Google (Google Trackers) ត្រូវបានគេរកឃើញមាននៅលើវេបសាយធំៗប្រមាណជា ៧៥ ភាគរយ (75%) មានន័យថា Google បានព្យាយាមធ្វើការតាមដានអ្នកគ្រប់ទីកន្លែងតាមបណ្ដាញអ៊ីនធឺណេត និងព្យាយាមទាញយកនូវរាល់ទិន្នន័យដែលយើងបានប្រើនៅលើកម្មវិធីសម្រាប់បើវិបសាយ។

មានមនុស្សភាគច្រើនក៏មិនបានដឹងផងដែលថា Google មាននៅស្ទើរតែគ្រប់ផ្ទាំងផ្សាយពាណិជ្ចកម្មលើអ៊ីនធឺណេត និងមាននៅលើកម្មវិធីជាច្រើន ។ Google មិនមែនជាកម្មវិធីសម្រាប់ស្វែងរកអ្វីមួយនោះទេ តែវាជាកម្មវិធីសម្រាប់ធ្វើការតាមដាន ។ Google បាននឹងកំពុងធ្វើការតាមដានតាមតែអាចធ្វើទៅបានតាមផ្ទាំងផ្សាយពាណិជ្ចកម្ម ព្រមទាំងបានកត់ត្រាគ្រប់ពេលគ្រប់ទីកន្លែង ប្រសិនជាយើងបានចុចលើផ្ទាំងពាណិជ្ចកម្មទាំងនោះ ៕

ប្រសិនបើអ្នកប្រើប្រាស់នូវកម្មវិធីផ្សេងៗរបស់ Google គឺពួកគេរឹតតែបន្ថែមការតាមដានថែមទៀត ហើយដើម្បីបន្ថែមការតាមដានទៀតនោះ Google ក៏បានតាមដានតាមវីដេអូលើយូធ្យូប (Youtube) ផងដែរ ។

ប្រសិនជាអ្នកប្រើនូវឧបករណ៍ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android ដូចនេះជាធម្មតា Google បានធ្វើការតាមដាននូវគ្រប់ទីកន្លែងដែលអ្នកបានទៅតាមកម្មវិធីមានឈ្មោះថា Google Locations Services តាមដានការប្រើប្រាស់នូវកម្មវិធីផ្សេងៗ (apps) ប្រើប្រាស់កម្មវិធីទាំងនោះពេលណា និងកន្លែងណាខ្លះ ព្រមទាំងប្រើកម្មវិធីទាំងនោះដើម្បីទំនាក់ទំនងជាមួយអ្នកណា តាមដានគ្រប់សារទំនាក់ទំនងទាំងអស់ និងតាមដានលើគ្រប់រូបថតរបស់យើងផងដែរ ៕

ហេតុអ្វីបានជាក្រុមហ៊ុន Google ចង់បាននូវព័តមានគ្រប់យ៉ាងរបស់អ្នក ? ដូចដែលបានរៀបរាប់ខាងលើគឺថា Google មិនមែនជាក្រុមហ៊ុនសម្រាប់ស្រាវជ្រាវស្វែងរកអ្វីមួយទៀតនោះទេ គឺពួកគេជាក្រុមហ៊ុនសម្រាប់ស្រាវជ្រាវតាមដានទៅវិញនោះទេ ។ គ្រប់ទិន្នន័យទាំងអស់ដែលប្រមូលបានគឺធ្វើអោយក្រុមហ៊ុន Google អាចរកចំនូលបានយ៉ាងច្រើនពីទិន្នន័យរបស់យើងតាមមធ្យោបាយដូចជា រក្សាទុកនូវរាល់ទិន្នន័យដែលបានបើកប្រើលើស្លាកដែលបានបិទ (Close Tab) ហើយពួកគេអាចយល់ពីអ្នកជាងអ្នកយល់ពីខ្លួនឯងទៀតផង។ Google បានប្រើព័ត៌មានរបស់អ្នកដើម្បីលក់ជាផ្ទាំងផ្សាយពាណិជ្ជកម្មមិនមែនតែនៅលើឧបករណ៍សម្រាប់ស្វែងរកអ្វីមួយ (Search Engine) តែមួយប៉ុណ្ណោះទេ ប៉ុន្តែមាននៅលើវេបសាយប្រហែលចំនួនបីលានវេបសាយផ្សេងទៀត និងមាននៅលើកម្មវិធីរបស់ទូរស័ព្ទដៃជាច្រើនទៀតផងដែរ ។

ដោយ៖ វឌ្ឍនា
ប្រភព៖ www.quora.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031