អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > វិធីសាស្ត្រ​ទាំង​៦​ ​​ក្នុង​ការ​បង្កើត​វិន័យ​សម្រាប់​ខ្លួន​ឯង​​ ​​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត​

វិធីសាស្ត្រ​ទាំង​៦​ ​​ក្នុង​ការ​បង្កើត​វិន័យ​សម្រាប់​ខ្លួន​ឯង​​ ​​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត​

ការ​មាន​វិន័យ​ជាប់​ខ្លួន​គឺជា​រឿង​ដ៏​លំបាក​មួយ​ក្នុង​ការ​បង្កើត​ ​និង ​រក្សា​ឲ្យ​មាន​ជាប់​ខ្លួន​ជា​រៀង​រហូត​ទៅ​។  ​ប៉ុន្តែ​​បើ​សិន​ជា​អ្នក​មាន​វិន័យ​ផ្ទាល់ នោះ​អ្នក​នឹង​ទទួល​បាន​ជោគជ័យ​ជាង​មនុស្ស​ធម្មតា​ ហើយ​ទទួល​បាន​ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់​រហ័ស​។ នេះ​ជា​វិធីសាស្ត្រ​ទាំង​៨​ដែល​អ្នក​គួរ​តែ​អនុវត្ត​ន៍តាម៖

១) ​ការ​ប្ដេជ្ញា​ចិត្ត៖ ​បើ​សិន​ជា​អ្នក​ចង់​សម្រេច​គោលដៅ​ អ្នក​គួរ​តែ​មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ទើប​ការងារ​នោះ​អាច​សម្រេច​បាន​ជោគជ័យ។

២) ចាត់ចែង​ការងារ៖ ​អ្នក​គួរ​តែ​ចេះ​រៀប​ចំ​ការ​ងារ​ឲ្យ​បាន​ល្អ ហើយ​គួរ​តែ​ដឹង​ថា​ការងារ​ណា​ដែល​សំខាន់​ហើយ​ប្រញាប់​ប្រញាល់​​​ រួច​គួរ​តែ​បញ្ចប់​ការងារ​នោះ​ឲ្យ​បាន​មុន។

៣) ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់៖ ​អ្នក​ក៏​គួរ​តែ​ចេះ​បែងចែក​ពេលវេលា​សម្រាក​ឲ្យ​បាន​ល្អ ទោះបី​ជា​អ្នក​មាន​កាលវិភាគ​រវល់​យ៉ាងណា​ក៏ដោយ​ ព្រោះ​ថា​បើ​អ្នក​សម្រាក​មិន​គ្រប់គ្រាន់​វា​នឹង​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក។

៤) ការ​បរិភោគ​៖ ការ​បរិភោគ​​ពិត​ជា​សំខាន់​ណាស់​ តែ​ការ​បរិភោគ​​ច្រើន​មិន​មែន​ជា​ជម្រើស​មួយ​ដ៏​ល្អ​នោះ​ទេ។ ផ្ទុយ​ទៅវិញ​អ្នក​គួរ​តែ​ញាំ​អាហារ​ណា​ដែល​មាន​ជីជាតិ​ខ្ពស់​ដើម្បី​ជា​ជំនួយ​ទាំង​សុខភាព​ខួរក្បាល​ និង​សុខភាព​រាងកាយ។

​៥) ​ធ្វើ​ការ​ងារ​បន្តិច​បន្តួច៖ ​ការងារ​ទាំង​អស់​នេះ​មាន​ដូចជា​ការ​រៀបចំ​គ្រែ​បន្ទាប់​ពី​ក្រោក​ពី​គេង ការ​លាង​ម៉ូតូ ឬ​ឡាន​ និង​ការ​រើស​សំរាម​តូច​ៗ​ជា​ដើម។ ការ​ធ្វើ​បែប​នេះ​គឺ​ធ្វើ​ឲ្យ​អ្នក​ចេះ​ហាត់​ពត់​លុត​ដំ​ក្នុង​ការ​បង្កើត​វិន័យ​សម្រាប់​ខ្លួន​ឯង។

៦) ​​ចេះ​ឲ្យ​រង្វាន់​ខ្លួន​ឯង៖ នៅ​ពេល​ដែល​អ្នក​ធ្វើ​រឿង​អ្វី​មួយ​បាន​ជោគជ័យ​មិន​ថា​តូច​ក្ដី​ធំ​ក្ដី អ្នក​គួរ​តែ​ចេះ​ឲ្យ​រង្វាន់​ដល់​ខ្លួន​ឯង​។ ហើយ​រង្វាន់​នោះ​មិន​បាច់​តែ​ជា​អ្វី​ធំ​នោះ​ទេ របស់​ទាំង​នោះ​អាច​ជា​អ្វី​ដែល​អ្នក​ចូលចិត្ត​ដូចជា​ សៀវភៅ កាហ្វេ ឬ​ម្ហូប​ដែល​អ្នក​ចូលចិត្ត​ជាដើម៕

​​ប្រែ​សម្រួល៖ ​តូច ​ម៉ា​យ៉ា​រស្មី

​ប្រភព៖ ​www.entrepreneur.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728