អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > អនុវត្ត​វិធី​ទាំង ​៦​​យ៉ាង​នេះ ​​ដើម្បី​​បញ្ឈប់​ការ​គិត​ច្រើន​ហួស​ហេតុ

អនុវត្ត​វិធី​ទាំង ​៦​​យ៉ាង​នេះ ​​ដើម្បី​​បញ្ឈប់​ការ​គិត​ច្រើន​ហួស​ហេតុ

ប្រ​ភព៖​​

ការ​គិត​ច្រើន​ហួស​ហេតុ​វា​ជា​រឿង​មួយ​ដ៏​គួរ​អោយ​រំខាន​ខ្លាំង​។ អ្នក​ស្រាវជ្រាវ​បាន​បង្ហាញ​ថា​ការ​រស់​នៅ​ជាមួយ​កំហុស​នឹង​បណ្ដាល​អោយ​អ្នក​មាន​បញ្ហា​ខួរក្បាល​។​ នេះ​គឺ​ជា​វិធី​ទាំង​៦​យ៉ាង​ដែល​ជួយ​អ្នក​កុំ​អោយ​គិត​ពី​អ្វី​ៗ​ច្រើន​ពេក៖

១) ត្រូវ​ចេះ​កត់​សម្គាល់​នៅ​ពេល​អ្នក​គិត​ច្រើន​៖ ការ​ដឹង​ខ្លួន​គឺ​ជា​ជំហាន​ដំបូង​​ដែល​អាច​បញ្ឈប់​អ្នក​ពី​ការ​គិត​ទាំង​នោះ។ នៅ​ពេល​អ្នក​ចាប់​ផ្ដើម​គិត​ច្រើន​អ្នក​ត្រូវ​គិត​ថា​គំនិត​ទាំង​នោះ​គឺ​វា​គ្មាន​បាន​ផល​ប្រយោជន៍​អ្វី​​ដល់​អ្នក​ទេ។

២) យក​ឈ្នះ​​គំនិត​របស់​អ្នក​៖ វា​ងាយ​ស្រួល​ណាស់​ក្នុង​ការ​បោះបង់​គំនិត​​អវិជ្ជមាន​ចោល។ រៀន​ទទួល​ស្គាល់​និង​ផ្លាស់ប្ដូរ​​គំនិត​ខុស​​​ៗ ចោល​ហើយ​ទទួល​យក​អ្វី​ដែល​ល្អ​ជាង​នេះ​។

៣) ត្រូវ​ចេះ​ដោះ​ស្រាយ​បញ្ហា​៖ ការ​រស់​នៅ​ជាមួយ​​បញ្ហា​គឺ​​គ្មាន​ប្រយោជន៍​ទេ​។ តែ​អ្វី​ដែល​សំខាន់​គឺ​ការ​ចេះ​ស្វែងរក​ដំណោះស្រាយ​​សម្រាប់​ថ្ងៃ​អនាគត​។

៤) បែង​ចែក​ពេលវេលា​សម្រាប់​គិត​៖ មនុស្ស​គ្រប់​គ្នា​មិន​អាច​ប្រើ​ពេល​វេលា​ សម្រាប់​គិត​​គ្រប់​ពេល​នោះ​ទេ។ នៅ​​ពេល​អ្នក​​គិត​ថា​ខ្លួន​ឯង​កំពុង​តែ​គិត​ពី​អ្វី​ច្រើន​ពេក ​​អ្នក​គួរ​ចេះ​ដាស់​តឿន​ខ្លួន​ឯង​អោយ​គិត​ពី​វា​នៅ​ពេល​​ក្រោយ​​ទៀត​ក៏​បាន។

៥) អនុវត្ត​ដោយ​យក​ចិត្ត​ទុក​ដាក់៖ វា​មិន​អាច​ទៅ​រួច​ទេ​ដែល​យើង​ចង់​ធ្វើ​កិច្ចការ​ពី​ម្សិលមិញ​ម្ដង​ទៀត​នោះ។ ​ហើយ​ក៏​មិន​អាច​ខ្វល់ខ្វាយ​ពី​អ្វី​ដែល​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក​​ផង​ដែរ​ ព្រោះ​ថា​យើង​កំពុង​តែ​ស្ថិត​នៅ​​បច្ចុប្បន្នកាល​នៅ​ឡើយ។ អ្នក​គួរ​ចេះ​ហ្វឹកហាត់​អ្វី​មួយ​អោយ​ច្រើន​ដើម្បី​ជៀសវាង​ការ​គិត​ពី​វា​តទៅ​ទៀត។ ​​​​​​​​

៦) ព្យាយាម​ផ្លាស់​ប្ដូរ​ការ​គិត៖ នៅ​ពេល​អ្នក​ព្យាយាម​​មិន​គិត​ពី​អ្វី​មួយ​បញ្ហា​ទាំង​នោះ​គឺ​តែង​តែ​ស្ថិត​នៅ​តែលតោល​​នៅ​ក្នុង​ខួរក្បាល​អ្នក។ ធ្វើ​អោយ​ខ្លួន​អ្នក​រវល់​គឺ​ជា​​ផ្លូវ​ដ៏​ល្អ​មួយ​ក្នុង​ការ​បង្វែង​អារម្មណ៍​គិត​ច្រើន​របស់​អ្នក​អោយ​បាន​ធូរ​ស្បើយ​ជាង​មុន៕

ដោយ៖  ព្រំ​សុវណ្ណកណ្ណិកា

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728