អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > រឿង​ ៤​យ៉ាង​ដែល​អាច​សម្លាប់​អាជីវកម្ម​ថ្មីថ្មោង​​របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន

រឿង​ ៤​យ៉ាង​ដែល​អាច​សម្លាប់​អាជីវកម្ម​ថ្មីថ្មោង​​របស់​អ្នក​ដោយ​មិន​ដឹង​ខ្លួន

រូបបញ្ជាក់អំពីការបើកអាជីវកម្មថ្មី

ប្រ​ភព៖​​ www.startyourbusinessmag.com

អ្នក​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​កិច្ចការ​ណា​ដែល​អាច​​ជា ឧបសគ្គ​ដល់​​អាជីវកម្ម​​ថ្មី​​របស់​អ្នក។ ខាង​ក្រោម​នេះ​ជា​វិធី​​៤​យ៉ាង​​ដែល​​អាច​សម្លាប់​​អាជីវកម្ម​របស់​អ្នក​បាន​​៖

១) កុំ​ឆាប់​ខ្ចី​លុយ​លឿន​ពេក៖ អ្នក​ត្រូវ​តែ​ប្រាកដ​ថា​​​អ្នក​ត្រូវ​ការ​ខ្ចី​លុយ​ពី​ធនាគារ​ណា​ដែល​នឹង​អាច​អោយ​លុយ​អ្នក​ខ្ចី។ ​ហើយ​ប្រសិន​បើ​ធនាគារ​អាច​នឹង​ផ្ដល់​ប្រាក់​កម្ចី​ដល់​អ្នក​ អ្នក​គួរ​សន្មត​ថា​​អ្នក​អាច​មាន​សមត្ថភាព​សង​វិញ​បាន។​ដូចនេះ​ពេលខ្លះ​អ្នក​ត្រូវ​គិត​ថា​អ្នក​នឹង​មិន​អាច​ចាយ​លុយ​នោះ​ខ្ជះខ្ជាយ​ទេ៕
២) ឆាប់​ជួល​បុគ្គលិក​មក​ធ្វើ​ការ​ច្រើន​ពេក​​៖ អាជីវកម្ម​ថ្មី​ៗ​គួរ​តែ​កុំ​ស្វែងរក​បុគ្គលិក​ច្រើន​ពេក​អី​ពី​ព្រោះ​វា​អាច​ធ្វើ​អោយ​ការ​ចំណាយ​មាន​លក្ខណៈ​កើន​ឡើង​ច្រើន ​​ជាង​ចំណូល​ក៏​ថា​បាន​។
៣) ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ធ្វើ​គម្រោង​​​​​អាជីវកម្ម​ហួស​ហេតុ​ពេក​៖ អ្នក​ទាមទារ​​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ណាស់​ក្នុង​ការ​ចាត់ចែង​គម្រោង​ការងារ​ពី​ព្រោះ​ការ​ធ្វើ​អាជីវកម្ម​សំខាន់​លើ​ការ​ធ្វើ​គម្រោង​នេះ​ឯង​​។ ​តែ​អ្នក​ក៏​​មិន​ត្រូវ​​ផ្ដោត​សំខាន់​​ទៅ​លើ​គម្រោង​ទាំង​នោះ​ហួសហេតុ​ពេក​ដែរ រហូត​មក​ដល់​មិន​ហ៊ាន​សម្រេច​ចិត្ត​បត់បែន​នៅ​ក្នុង​ស្ថានភាព​​មួយ​ចំនួន​ ​​នោះ​អ្នក​នឹង​មិន​​​អាច​សម្រេច​លទ្ធផល​តាម​ស្ថានការណ៍​ជាក់​ស្ដែង​​។​​​​​​​
៤) ស្វែង​រក​ក្រុម​អ្នក​គ្រប់​គ្រង​​៖ វា​ជា​រឿង​មួយ​ដ៏​ល្អ​ប្រសិន​បើ​អ្នក​ចេះ​រៀបចំ​ អ្នក​គ្រប់​គ្រង​ទៅ​តាម​ផ្នែក​របស់​វា​ ឱ្យ​​​បាន​ជាក់​លាក់​។ ប៉ុន្តែ​វា​ ក៏​ជា​បញ្ហា​មួយ​ផង​ដែរ​ ព្រោះ​វា​ទាម​ទារ​ការ​ចំណាយ​ទុន​ជា​ច្រើន​ទៅលើ​បុគ្គលិក​ផ្នែក​គ្រប់គ្រង​ ​​ព្រោះ​ពួកគេ​ត្រូវ​ការ​បុគ្គលិក​ច្រើន​ណាស់​៕
ដោយ​៖ ព្រំ​ សុវណ្ណកណ្ណិកា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031