អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > តើ​អ្នក​នយោបាយ​ដ៏​មាន​អំណាច​ទាំង​​៧រូប​របស់​សហរដ្ឋអាមេរិក​រៀន​ជំនាញ​អ្វី​ដែរ?

តើ​អ្នក​នយោបាយ​ដ៏​មាន​អំណាច​ទាំង​​៧រូប​របស់​សហរដ្ឋអាមេរិក​រៀន​ជំនាញ​អ្វី​ដែរ?

ប្រធានាធិបតី​លោក​Barack Obama

ប្រ​ភព៖​​ www.whitehouse.gov

 

​​ការ​ជ្រើស​រើស​ជំនាញ​សិក្សា​នៅ​សកលវិទ្យាល័យ​គឺ​ពិត​ជា​សំខាន់​។ វា​​ជួយ​បង្ហាញ​ជា​គំនិត​និង​ផ្លូវ​ល្អ​ៗ​​ដល់​អ្នក​នយោបាយ​អាមេរិក​ទាំង​នេះ​​អោយ​ក្លាយ​ជា​អ្នក​​ជោគជ័យ​ដូច​សព្វ​ថ្ងៃ​នេះ។

១) ប្រធានាធិបតី​លោក​Barack Obama ៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​រូប​នេះ​​​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​​ដ៏​ល្បី​ៗ​​។ លោក​ធ្លាប់​ធ្វើ​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​Chicago ទៀត​ផង។ គាត់​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ប្រទេស​Columbia រួម​ទាំង​ ជំនាញ​ច្បាប់​នៅ​សាកលវិទ្យាល័យ​Harvard។​

Cassidy-Obama-Cuba-2-1200new

២) អនុ​ប្រធានាធិបតី​លោកJoe Biden ៖​ គាត់​គឺ​ជា​អនុ​ប្រធានាធិបតី​មួយ​រូប​ ​ដ៏​ជោគជ័យ​ម្នាក់​ខាង​ផ្នែក​នយោបាយ។​ គាត់​គឺ​ជា​អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ​Delaware ដែល​គាត់​រៀន​ពីរ​មុខ​ជំនាញ​រួម​មាន​ប្រវត្តិវិទ្យា និង​វិទ្យាសាស្ត្រ​នយោបាយ។ ប៉ុន្មាន​​ឆ្នាំ​បន្ទាប់​មក​​ គាត់​ក៏​បាន​បន្ត​​រៀន មុខ​វិជ្ជា​ច្បាប់​ នៅ​សាកលវិទ្យាល័យ​​ Syracuse ។

39f7310caef79151_joebidennew

៣) ប្រធាន​ព្រឹទ្ធសភា​សំឡេង​ភាគ​ច្រើន​​លោក​Mitch Mcconnell៖ លោក​​Mcconnell សិក្សា​នៅ​សកលវិទ្យាល័យ​Louisville ដែល​មាន​មុខ​ជំនាញ​ប្រវត្តិវិទ្យា។ ​លោក​ក៏​បាន​បន្ត​ការ​សិក្សា​នៅ​សកលវិទ្យាល័យ​Kentucky ​ផ្នែក​ច្បាប់​ផង​ដែរ។

AP_mitch_mcconnell_jef_141105_16x9_992new

៤) ​ប្រធាន​​សភា​សំឡេង​ភាគ​ច្រើន​លោក​​Kevin Mccarthy ៖ គាត់​គឺ​ជា​ប្រធាន​សភា​តំណាងរាស្ត្រ​នៃ​គណបក្ស​សាធារណរដ្ឋ។​​ គាត់​ធ្លាប់​សិក្សា​នៅ​ឯ​សកលវិទ្យាល័យ​ក្នុង​រដ្ឋ ​​​California ឈ្មោះ​ Bakersfield មុខ​វិទ្យា ផ្នែក​ទី​ផ្សារ​និង​បន្ត​ទៅ​​MBA។

o-KEVIN-MCCARTHY-IMMIGRATION-facebooknew

៥) ប្រធាន​​សភា​លោក​Paul Ryan ៖ Ryan ធ្លាប់​បាន​ជាប់​ជា​បេក្ខជន​ឈរ​ឈ្មោះ ជា​អនុ​ប្រធានាធិបតី​ម្ដង​ដែរ​​បន្ទាប់​ពី​លោក​Jonh Boehner បាន​លាលែង​ពី​តំណែង​​នៅ​ដើម​ឆ្នាំ​២០១៥​។ គាត់​ជា​និស្សិត​ផ្នែក​សេដ្ឋកិច្ច​និង​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សកលវិទ្យាល័យ​​Maimi ។

paul-ryannew

៦) រដ្ឋមន្ត្រី​​ក្រសួង​ការ​បរទេស​​អាមេរិក​លោក John Kerry ៖ លោក​បាន​ចំណាយ​ពេល​វេលា​អស់​២៨​ឆ្នាំ​​នៅ​ឯ​សភា​​អាមេរិក​។ គាត់​រៀន​មុខ​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សកលវិទ្យាល័យ​Yale ក៏​ដូច​ជា​បញ្ចប់​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​Boston ​ផង​ដែរ។

130124102150-01-john-kerry-horizontal-large-gallernewy

៧) ប្រធាន​សមាជិក​សភា​សំឡេង​​ភាគ​​តិច​លោក​ស្រី​Nancy Pelosi ​៖ គាត់​គឺ​ជា​ស្ដី្រ​ម្នាក់​គត់​ដែល​មាន​មុខ​មាត់​ខ្ពស់​ក្នុង​ជួរ​រាជរដ្ឋាភិបាល​នៃ​ប្រវត្តិសាស្ត្រ​របស់​​គណបក្ស​សាធារណរដ្ឋ។​ Nancy Pelosiបាន​បញ្ចប់​មហា​វិទ្យាល័យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ឯ​​សកលវិទ្យាល័យ​​Trinity Washington ៕

nancy_pelosi_wide-518fc2772ddc0da7e166cddfd3906c0280845cfnewwwwwwd

ប្រែ​សម្រួល៖ ព្រំ​សុវណ្ណកណ្ណិកា
ប្រភព៖ ​​​​​​​​​​​​​​​​​​​​​​​​​​www.cheatsheet.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​ណាៗ ឲ្យ​​តែ​​ចេញ​រក​ស៊ី​លើក​ទី​១​តែង​បរាជ័យ ដោយ​សារ​មូលហេតុ​ទាំង​៤​នេះ

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031