អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ទម្លាប់មិនល្អ នឹងធ្វើឲ្យអ្នកងើបមុខមិនរូចពីភាពក្រីក្រ

ប្រ​ភព៖​​

តើ​អ្នក​ធ្លាប់​ឆ្ងល់​ថា​លុយ​របស់​អ្នក​អស់​​ទៅ​​ខាង​ណា​ទេ​ ?​ ​ប្រសិន​បើ​មាន​បញ្ហា​នេះ​​មែន​ យើង​អាច​ប្រាប់​​​​អំពី​ហេតុផល ដែល​នាំ​ឲ្យ​​អ្នក​​​មិន​អាច​ទទួល​បាន​ប្រាក់​ ទោះ​បី​ជា​ការ​រក​ប្រាក់​ចំណូល​របស់​អ្នក​បាន​សមរម្យ​។​

១)​​ចំណាយ​ច្រើន​នៅ​ពេល​មាន​ចំណូល​ខ្ពស់​៖ វា​មិន​មែន​ជា​រឿង​អាក្រក់​នោះ​ទេ​ក្នុង​ការ​បង្កើន​ស្តង់ដារ​ជីវិត​របស់​អ្នក​អោយ​កាន់​តែ​ល្អ​។ ទោះ​ជា​យ៉ាង​ណា​ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​កំពុង​តែ​ស្វែង​រក​ មធ្យោបាយ​ដើម្បី​​ចំណាយ​ប្រាក់​កាន់​តែ​ច្រើន​លើ​វត្ថុ​ ​និង ​សម្ភារៈ​ផ្សេងៗ​ដោយ​គ្មាន​ការ​គិត​គូរ​ច្បាស់លាស់​នោះ​​​ ​​​ ​អ្នក​ប្រហែល​ជា​ត្រូវ​ធ្លាក់​ក្នុង​​ក្នុង​ស្ថានភាព​លំបាក​មួយ​នា​ពេល​ឆាប់ៗ​​នេះ​។
២) ផ្ដោត​លើ​បច្ចុប្បន្ន​​ ​​​ដោយ​មិន​គិត​អំពី​អនាគត​៖ ​ជា​ធម្មតា​ នៅ​ពេល​ដែល​មនុស្ស​ពិបាក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ណា​មួយ​ ពួក​គេ​បាន​ ជ្រើសរើស​មិន​អើពើ​នឹង​វា​ ដូច​គ្នា​ទៅ​នឹង​រឿង​​ហិរញ្ញវត្ថុ​របស់​អ្នក​ដែរ​។ ជា​ទូទៅ​ មនុស្ស​ដែល​ផ្ដោត​លើ​តម្រូវ​ការ​របស់​ពួកគេ​នា​ពេល​បច្ចុប្បន្ន​នេះ​ គាត់​គិត​ថា ​តម្រូវ​ការ​នា​ពេល​អនាគត​ក៏​មាន​ការ​ប្រហាក់​ប្រហែល​ដែរ​។ ​ការ​គិត​​ ឬ ធ្វើ​យ៉ាង​ណា​ឲ្យ​​តែ​បាន​ស្រួល​ថ្ងៃ​នេះ ​តែ​ភ្លេច​ថ្ងៃ​ស្អែក​នោះ ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​បញ្ហា​ធំ​មិន​ខាន​។
៣)​អ្នក​គិត​ថា​វា​ឆាប់​ពេក​ក្នុង​ការ​ចាប់​ផ្ដើម​សន្សំ​៖ ​នៅ​ពេល​ដែល​អ្នក​មាន​នៅ​វ័យក្មេង​ វា​ងាយស្រួល​ក្នុង​ការ​សន្សំ​។ ជា​ញឹកញាប់​​ ​មនុស្ស​គិត​ថា​ ការ​សន្សំ​ប្រាក់​ពី​ឥឡូវ​គឺ​ឆាប់​ពេក​។ ​ការ​គិត​បែបនេះ ​គឺ​ពិត​ជាវ​ខុស​ ​ព្រោះ​វា​​មិន​ឆាប់​ពេក​ទេ​ក្នុង​ការ​បង្កើន​ចំណែក​នៃ​ប្រាក់​ចំណូល​ របស់​អ្នក​មិនថា​ តិច​ឬ​ច្រើន​។
៤)មិន​រក្សា​កំណត់ត្រា​នៃ​ប្រាក់​របស់​អ្នក៖ ​មនុស្ស​ភាគច្រើន​ ​មិន​សូវ​ខ្វល់ខ្វាយ​អំពី​​ការ​កត់ត្រា​ ​ចំណាយ​ ​និង ចំណូល​​នោះ​ទេ ​​ជាហេតុ​នាំ​ឲ្យ​ចរន្ត​សាច់ប្រាក់​តែងតែ​ហូរ​ចេញ​ ច្រើន​ជាង​ចូល​។​
៥)ការ​មិន​អើពើ​បំណុល​របស់​អ្នក​៖សម្រាប់​មនុស្ស​ជា​ច្រើន​ នៅ​ក្នុង​ពិភព​លោក​សព្វថ្ងៃ​នេះ​ ​អត្រា​ការប្រាក់​ ធ្វើ​អោយ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធំ​​ ​ដោយសារតែ​ការ​ខ្ចី​​លុយ​ដោយ​​មិន​មាន​ផែនការ​ច្បាស់លាស់​ ជាហេតុ​នាំ​ឲ្យ​​​ជំពាក់​គេ​វ័ណ្ឌក៕
​ដោយ៖ ​អ៊ឺង​​​​ មួយយូ ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930