អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > សញ្ញា​៦យ៉ាង ដែល​បញ្ជាក់​ថា ​អ្នក​មិនចេះ​ស្រលាញ់​ខ្លួន​ឯងទាល់តែសោះ

សញ្ញា​៦យ៉ាង ដែល​បញ្ជាក់​ថា ​អ្នក​មិនចេះ​ស្រលាញ់​ខ្លួន​ឯងទាល់តែសោះ

បើអ្នក​មិនស្រលាញ់ខ្លួនឯង នោះក៏គ្មាននរណាអាចស្រលាញ់អ្នកបានដែរ​

ប្រ​ភព៖​​ onehdwallpaper.com

 

វា​គ្មាន​ហេតុផល​អ្វី​ដែល​អ្នក​ត្រូវ​​ចំណាយ​ជីវិត​អ្នក​គិត​ពី​អ្នក​ដទៃ​នោះ​ទេ។​​ ប្រសិន​បើ​អ្នក​មិន​ស្រលាញ់​ខ្លួន​ឯង​ទេ​ ចុះ​អ្នក​ណា​ទៅ​ស្រលាញ់​អ្នក​នោះ។ នេះ​ជា​សញ្ញា​ដែល​ប្រាប់​ថា​អ្នក​មិន​សូវ​ជា​ស្រលាញ់​ខ្លួន​ឯង​រួម​មាន៖

១) មិន​ជឿ​ជាក់​ចំពោះ​ខ្លួន​ឯង៖​ អ្នក​តែង​ប្រៀបធៀប​​ខ្លួន​ឯង​​​ថា​មិន​ល្អ​គ្រប់​គ្រាន់​ដូច​អ្នក​ដទៃ​​ទេ​។​ មុន​ធ្វើ​កិច្ចការ​អ្វី​អ្នក​តែង​គិត​ខ្វាយខ្វល់​ពី​អ្នក​ដទៃ​ច្រើន​ជាង​ខ្លួន​។

២) អ្នក​មិន​ចូលចិត្ត​បញ្ចេញ​គំនិត៖ អ្នក​តែង​គិត​ថា​គំនិត​របស់​អ្នក​គឺ​មិន​សាក​សម​នឹង​ធ្វើ​កិច្ចការ​ផ្សេង​ៗ​ឡើយ។ ហើយ​តែង​ផ្ដល់​តម្លៃ​ដល់​គំនិត​និង​ទស្សនៈ​អ្នក​ដទៃ​ច្រើន​ជាង​ខ្លួន​ឯង។

៣) ខ្វះ​ការ​ថ្នាក់​ថ្នម​​ចំពោះ​ខ្លួន​ឯង៖ អ្នក​ត្រូវ​ចេះ​ប្រើប្រាស់​ពេលវេលា​ខ្លះ​ដើម្បី​បញ្ជាក់​ថា​អ្នក​ពិត​ជា​បារម្ភ​ និង ​ស្រលាញ់​ខ្លួន​របស់​អ្នក។ ដោយ​គ្រាន់​តែ​ចំណាយ​លុយ​ខ្លះ​ ក្នុង​ការ​ម៉ាស្សា​មុខ ធ្វើ​ក្រចក​ដៃ​ឬ​ជើង​ ទិញ​សំលៀកបំពាក់ ឬ​ពិសា​អាហារ​ឆ្ងាញ់​ៗ​។

៤) មិន​ដែល​ផ្ដល់​ដំបូន្មាន​ល្អ​ៗ​ដល់​ខ្លួនឯង៖ នៅ​ពេល​អ្នក​ទទួល​បាន​ជោគជ័យ​ក្នុង​កិច្ចការ​អ្វី​មួយ​តើ​អ្នក ដែល​និយាយ​ពាក្យ​សរសើរ​ឬ​ក៏​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ដែរ​ឬ​ទេ? ពេល​ខ្លះ​ អ្នក​ត្រូវ​ចេះ​សរសើរ​ខ្លួន​ឯង​ ដើម្បី​បង្កើន​កម្លាំង​ចិត្ត​ធ្វើ​ការងារ​ជោគជ័យ​ជា​បន្ត​ទៀត​។

៥) មិន​គោរព​ទង្វើ​របស់​ខ្លួន​៖​ អ្នក​លះបង់​ច្រើន​ណាស់​សម្រាប់​គ្រួសារ​និង​ខ្លួន​ឯង​ដោយ​អ្នក​នឹក​ស្មាន​មិន​ដល់។ អ្នក​មិន​បាន​ផ្ដល់​តម្លៃ​ដល់​ខ្លួន​ឯង​ក្នុង​ការ​ធ្វើ​បែប​នោះ​ទេ ហើយ​វា​បញ្ជាក់​ថា​អ្នក​មិន​ស្រលាញ់​ខ្លួន​ឯង។

៦) មិន​ដែល​ផ្ដល់​ភាព​សប្បាយ​រីករាយ​ចំពោះ​ខ្លួន​ឯង៖​ នៅ​ពេល​អ្នក​នៅ​ម្នាក់​ឯង អ្នក​តែង​បណ្ដោយ​អោយ​ភាព​ភ័យខ្លាច​និង ភាព​មិន​សប្បាយ​ចិត្ត​កើត​ឡើង​គ្រប់​ពេលវេលា​។ អ្នក​មិន​ដែល​ផ្ដល់​ភាព​ស្ងប់ សុខ​ដល់​ខ្លួន​ឯង​ម្ដង​ណា​ទេ៕

ប្រែ​សម្រួល៖​ព្រំ​ សុវណ្ណកណ្ណិកា
ប្រភព៖ www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទាំងនេះគឺជាកំហុស​ចំនួន​៤​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031