អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > សញ្ញា៥​​យ៉ាង​ ​បញ្ជាក់​ថា ​អ្នក​ត្រៀម​ខ្លួន​រួច​រាល់​ ​ក្នុង​ការ​​ចេញ​​មុខ​​ធ្វើ​ជំនួញ​ហើយ

សញ្ញា៥​​យ៉ាង​ ​បញ្ជាក់​ថា ​អ្នក​ត្រៀម​ខ្លួន​រួច​រាល់​ ​ក្នុង​ការ​​ចេញ​​មុខ​​ធ្វើ​ជំនួញ​ហើយ

ប្រ​ភព៖​​ www.theselfemployed.com

អ្នកមានគំនិតដែលជឿជាក់ថា នឹងទទួលបានការគាំទ្រនាថ្ងៃអនាគតក្នុងជីវិតជំនួញ ហើយអ្នកក៏កំពុងរកដើមទុន ឬ ចងការប្រាក់ដើម្បីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ ក៏ប៉ុន្តែ អ្នកនៅតែមានចម្ងល់ថា តើអ្នកពិតជាត្រៀមខ្លួនហើយឬនៅក្នុងការចាប់ផ្តើមធ្វើជំនួញ? ខាងក្រោមនេះជាសញ្ញាដែលប្រាប់ថាអ្នកពិតជារួចរាល់ហើយ៖

១) អ្នកមិនចូលចិត្តការងារដែលអ្នកកំពុងធ្វើ ៖  ការងារអ្វីក៏មានភាពវិជ្ជមាននិងអវិជ្ជមានដែរ។ តែប្រសិនជាអ្នកឃើញការងារនោះក្នុងតែផ្លូវអាក្រក់ នោះអ្នកគួរគិតឡើយវិញ។ ការមានអារម្មណ៏អវិជ្ជមានទៅលើការងារអ្នកមួយថ្ងៃ ឬ ពីរថ្ងៃមិនមានន័យថាអ្នកមិនពេញចិត្តចំពោះការងារនោះទេ។ តែប្រសិនជាមួយខែ ឬ មួយឆ្នាំ នោះនឹងមានបញ្ហា។ បើអ្នកជួបនូវបញ្ហានេះ អ្នកគួរតែលាឈប់ពីការងារ ហើយចាប់ផ្តើមជំនួយផ្ទាល់ខ្លួន។

២) អ្នកដឹងថាភាពជោគជ័យក្នុងជំនួញគឺមិនទៀងទាត់ ៖   អ្នកទទួលស្គាល់ថាជំនួញរបស់អ្នកអាចនីងទទួលបរាជ័យ ឬ ជោគជ័យមិនទៀងទាត់។  ដូច្នេះហើយ អ្នកដឹងថាខ្លួនអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីកាត់បន្ថយហានិភ័យដូចជាធ្វើការស្រោវជ្រាវ ឬ សុំការណែនាំពីអ្នកជំនួញផ្សេងទៀតដែលមានបទពិសោធន៍។

៣) អ្នកបានធ្វើការស្រោវជ្រាវរួចហើយ ៖   ប្រសិនអ្នកមានគំនិតក្នុងខួរក្បាល ហើយអ្នកក៏បានធ្វើការស្រាវជ្រាវជាច្រើនដោយសិក្សាពីលក្ខខ័ណ្ឌក្នុងទីផ្សារ។ អ្នកគួរតែប៉ាន់ស្មានតែសង្គមអាចទទួលយកគំនិតរបស់អ្នកដែរឬទេ។ ម៉្យាងវិញទៀត អ្នកក៏អាចសិក្សាពីអ្នកប្រកួតប្រជែងរបស់អ្នកដែរ។

៤) អ្នកមានចំណង់និងជំនឿចិត្តទៅលើផលិតផលរបស់អ្នក ៖   ដោយសារតែអ្នកចង់ចាប់ផ្តើមជំនួញផ្ទាល់ខ្លួន អ្នកក៏ជឿថាវានឹងជោគជ័យដែរ។ មិនថាផលិតផលរបស់អ្នកល្អយ៉ាងណា បើអ្នកមិនមានចំណង់ចំណូលចិត្តទៅលើវាទេនោះ ឪកាសដែលជំនួញទទួលជោគជ័យមានតិចណាស់។

៥) អ្នកមានក្រុមដ៏ល្អ ៖ អ្នកមិនអាចចាប់ផ្តើមជំនួញដោយខ្លួនឯងនោះទេ អ្នកត្រូវការមនុស្សជួយ មិនថាអ្នកនោះជាក្រុមគ្រួសារ ឬ មិត្តភ័ក្តិរបស់អ្នក។ ការមានជំនួញពីអ្នកដទៃអាចមានប្រយោជន៍ចំពោះអ្នក។

ប្រែសម្រួល៖ អឺុងមួយយូ

ប្រភព ៖ www.noobpreneur.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930