អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > មេរៀន​សំខាន់ៗ ​៤​យ៉ាង​ ដែល​ឪពុកម្ដាយ​គ្រប់រូប​គួរ​បង្រៀន​កូន​របស់​ខ្លួន ​ក្លាយ​ជា​​អ្នក​ពូកែ​រកស៊ី

មេរៀន​សំខាន់ៗ ​៤​យ៉ាង​ ដែល​ឪពុកម្ដាយ​គ្រប់រូប​គួរ​បង្រៀន​កូន​របស់​ខ្លួន ​ក្លាយ​ជា​​អ្នក​ពូកែ​រកស៊ី

ប្រ​ភព៖​​ www.entrepreneur.com

ទោះបីជាអ្នកមិនរំពឹងថា កូនរបស់អ្នកនឹងធ្វើជំនួញក៏ដោយ ប៉ុន្តែការចេះការរកស៊ីគឺពិតជាមានប្រយោជន៍ជាច្រើន។ ទោះបីជាធ្វើអ្វីក៏ដោយ អ្នកត្រូវតែបណ្ដុះជំនាញសំខាន់ៗមួយចំនួន ដើម្បីឲ្យពួកគេក្លាយជាមនុស្សម្នាក់ដែលពោរពេញទៅដោយសមត្ថភាព ពោលគឺបើធ្វើជំនួញប្រាកដជាក្លាយជាសេដ្ឋី ហើយបើធ្វើការវិញគឺប្រាកដជា ក្លាយជាមេរបស់គេ។ ខាងក្រោមនេះ ជាជំនាញមួយចំនួន ដែលគួរតែបង្រៀនពួកគេ ផ្អែក​តាម www.wisebread.com៖
១)បង្រៀនកូនពីសារៈសំខាន់នៃចំណង់ និង គោលបំណង៖ អ្នកអាចសួរសំនួរទៅកាន់កូនតើក្តីសុបិនរបស់ពួកគេជាអ្វី? តើអ្វីដែលពួកគេចង់ធ្វើអស់មួយជីវិត? ទោះបីជាក្ដីសុបិនរបស់ពួកគេមិនអាចរកលុយបានច្រើន តែវាមានសារៈសំខាន់ដែលអ្នកអនុញ្ញាតអោយកូនរបស់អ្នកធ្វើអ្វីដែលគេស្រឡាញ់។
២) ការកំណត់គោលដៅគឺជាការចាំបាច់៖ ការកំណត់គោលដៅមិនមែនចេះតែធ្វើឡើងដោយខ្វះការយកចិត្តទុកដាក់ ឬ ពិចារណាឲ្យបានត្រឹមត្រូវនោះទេ។  គោលបំណងនៃការកំណត់គោលដៅគឺមានសារៈសំខាន់ដើម្បីឲ្យខ្លួនមានវិន័យ និង មានយុទ្ធសាស្ត្រច្បាស់លាស់ដើម្បីទទួលបានជោគជ័យតាមការចង់បាន។
៣) លើកទឹកចិត្តឲ្យចេះរកវិធីដោះស្រាយបញ្ហា៖នៅពេលដែលកូនរបស់រត់រកអ្នកពេលពួកគេមានបញ្ហា ចូរអ្នកជំរុញ និង លើកទឹកចិត្តអោយពួកគេគិតអោយបានជ្រៅ និងរកវិធីដើម្បីដោះស្រាយបញ្ហា។ សូមកុំបន្តុះបង្អាប់ ឬ ស្ដីបន្ទោសឲ្យសោះ។
៤) វាមិនដែលយឺតទេដែលអ្នកបង្រៀនកូនចេះបង្កើតទំនាក់ទំនង៖ការមានសិល្បៈក្នុងការនិយាយស្ដីពិតជាមានសារៈសំខាន់ក្នុងការបង្កើតទំនាក់ទំនងអោយបានល្អ។  ក្មេងៗភាគច្រើនចូលចិត្តនិយាយពីខ្លួនច្រើនពេក។  ដូច្នេះហើយ អ្នកគួរបង្រៀនកូនរបស់អ្នកអោយចេះសួរនិងស្ដាប់គំនិតអ្នកដទៃ ដើម្បីសាងទំនាក់ទំនងជាមួយអ្នកដទៃឲ្យបានច្រើន៕
ដោយ៖ អ៊ឺង មួយយូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930