អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > មិនធម្មតាគ្រាន់តែការងារ​ស្ម័គ្រ​ចិត្ត​សោះអាច​ជួយ​​ឲ្យ​​យើងក្លាយ​ជា​សហគ្រិន​ក៏​ពូកែ​មួយ​រូប

មិនធម្មតាគ្រាន់តែការងារ​ស្ម័គ្រ​ចិត្ត​សោះអាច​ជួយ​​ឲ្យ​​យើងក្លាយ​ជា​សហគ្រិន​ក៏​ពូកែ​មួយ​រូប

ថ្វីត្បិតតែការងារស្ម័គ្រចិត្តមិនបានផ្ដល់ថវិកាក៏ដូចជាការផ្គត់ផ្គង់ដល់យើងគ្រប់គ្រាន់ក៏ពិតមែន តែវាក៏បានផ្ដល់ប្រយោជន៍ជាច្រើនទៅដល់អ្នក ជាពិសេសបើអ្នកប៉ងប្រាថ្នាចង់ក្លាយជាសហគ្រិនភាពក៏ជោគជ័យមួយរូប។ ការងារស្ម័គ្រចិត្តនេះទៀតសោត ក៏តម្រូវឲ្យអ្នកលះបង់ពេលវេលា ហើយជួនកាលអាចប្រើប្រាស់ថវិកាអ្នកផ្ទាល់ខ្លួនផងដែរ សម្រាប់ការចំណាយផ្សេងៗ ដូចជាការចាក់សាំងជាដើម។បែបនេះ តើវាអាចជួយឲ្យអ្នកក្លាយជាសហគ្រិនដ៏ល្អមួយរូបបានដោយរបៀបណា៖

១) រៀនអ្វីដែលថ្មី៖ នៅពេលអ្នកទៅធ្វើការងារស្ម័គ្រចិត្ត មុខងាររបស់អ្នកត្រូវបានគេតាំងឲ្យ ឬអ្នកអាចជ្រើសរើសដោយខ្លួនឯង។ នៅពេលនោះ អ្នកនឹងអាចរៀនបានជំនាញថ្មីប្លែកជាច្រើន ក៏ដូចជារៀនពីអ្នកដទៃដែលនៅជុំវិញខ្លួនអ្នក។ អ្នកក៏នឹងអាចចាប់ផ្ដើមអភិវឌ្ឍភាពក្លាហានរបស់អ្នកបានថែមមួយកម្រិតថែមទៀតផង ព្រោះអ្នកមិនអាចអង្គុយសម្ងំស្ងៀមរហូតនោះទេ អ្នកនឹងតម្រូវឲ្យមានការទំនាក់ទំនង ក៏ដូចជាបញ្ចេញមតិផ្ទាល់ខ្លួនជាដើម។

២) មានឈ្មោះ៖ ឈ្មោះរបស់អ្នកនឹងត្រូវបានគេកត់ត្រាទុក ថាអ្នកធ្លាប់បានចូលរួមឬបានជួយធ្វើអ្វីខ្លះនៅក្នុងការងារសង្គម។ នៅពេលដែលអ្នកបានចូលរួមច្រើន ឈ្មោះរបស់អ្នកក៏ត្រូវបានគេទទួលស្គាល់រឹតតែច្រើន។ បន្ថែមពីលើនោះផងដែរ ប្រសិនបើអ្នកចង់ដាក់អាហារូបករណ៍ទៅសិក្សានៅបរទេស គេប្រាកដជាសួរអ្នកទាក់ទងជាមួយនឹងរឿងការងារស្ម័គ្រចិត្តជាក់ជាមិនខាន។

៣) មានការយល់ដឹងទូលំទូលាយជាងមុន៖ នៅពេលដែលអ្នកទៅជួបមនុស្សរឹតតែច្រើន នោះអ្នកនឹងរៀនយល់ពីប្រភេទមនុស្សនិងសង្គមបានច្រើនដូចគ្នា។ អ្នកក៏អាចចែករំលែកចំណេះដឹងក៏ដូចជាការយល់ឃើញឲ្យគ្នាទៅវិញទៅមកផងដែរ ហើយអ្នកក៏ចាប់ផ្ដើមសម្របខ្លួនទៅតាមកាលៈទេសៈផងដែរ ព្រោះថាមិនមែនមនុស្សដែលអ្នកនិយាយជាមួយទាំងអស់សុទ្ធតែមានគំនិតដូចអ្នកនោះទេ៕

ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.smallbiztrends.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

ក្រុមហ៊ុន អិល អេស អេស ស៊ី ត្រេឌីង ខូ អិល ធី ឌី បង្ហាញផលិតផលគ្រឿងសម្អាងម៉ាក adidas ថ្មីជាផ្លូវការ

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31