អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​កំហុស​៥​យ៉ាង​នេះ​ហើយ​​ ​​ធ្វើ​ឲ្យ​អ្នក​មាន​វិប្បដិសារី​បំផុត​ក្នុង​ជីវិត​ ​​​ចំពោះ​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​!​

​កំហុស​៥​យ៉ាង​នេះ​ហើយ​​ ​​ធ្វើ​ឲ្យ​អ្នក​មាន​វិប្បដិសារី​បំផុត​ក្នុង​ជីវិត​ ​​​ចំពោះ​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​!​

​រូបភាព​តំណាង​ឲ្យ​ ​វិប្បដិសារី​ចំពោះ​ការងារ​ដែល​​ខ្លួន​មិន​ពេញ​ចិត្ត

មនុស្ស​គ្រប់​គ្នា​សុទ្ធតែ​​ធ្លាប់​មាន​វិប្បដិសារី​ ​​​ដោយសារតែ​​ការ​សាង​កំហុស​របស់​ខ្លួន​។ ​ក្នុង​ជីវិត​ការងារ​វិញ​ ​ក៏​មាន​មនុស្ស​ជាច្រើន​​ដែល​​មាន​ការ​សោកស្តាយ​​ ​ដោយសារតែ​ការ​ដើរ​ផ្លូវ​ខុស​​​​ជាហេតុ​ធ្វើ​ឲ្យ​ពួក​គេ​​មិន​មាន​​ការ​ពេញ​ចិត្ត​នឹង​​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​នោះ​ឡើយ​។​ ​​មាន​កំហុស​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ ​​អ្នក​ទាំង​នោះ​មាន​​វិប្បដិសារី​លើ​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ៖

១) ​កំពុង​ធ្វើ​ការងារ​ដែល​ខ្លួន​មិន​ស្រលាញ់៖ ​​​​មិន​ថា​ ​​អ្វី​ដែល​អ្នក​កំពុង​ធ្វើ​នោះ​ ​ផ្តល់​ប្រយោជន៍​ច្រើន​ប៉ុណ្ណា​ទេ​ ​តែ​​បើ​វា​​មិន​មែន​ជា​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក​ទេ​ ​នោះ​វា​នឹង​ធ្វើ​ឲ្យ​​អារម្មណ៍​ធុញទ្រាន់​​។ ​ម្យ៉ាង​វិញ​ទៀត​វា​ក៏​មិន​អាច​​ ​ឲ្យ​អ្នក​អាច​បញ្ចេញ​​អស់​សក្ដានុពល​របស់​ខ្លួន​បាន​ដែរ​។ ​ដោយសារតែ​​ ​​​ការ​ជ្រើសរើស​ការងារ​ដែល​មិន​មែន​ជា​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​នេះ​ហើយ​ ​ធ្វើ​ឲ្យ​អ្នក​​មាន​វិប្បដិសារី​នៅ​ពេល​នេះ​ ​​និង​ ​នៅ​ពេល​ណាមួយ​។​ ​

២) ​មិន​ទាន់​ដឹង​ថា ​ត្រូវ​ធ្វើ​អ្វី​​ជំនួស​៖ ​ការ​ដែល​ដឹង​ថា ​ខ្លួន​កំពុង​ធ្វើ​អ្វី​ដែល​ខ្លួន​មិន​ពេញ​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ធុញទ្រាន់​ណាស់​ទៅ​ហើយ ​​តែ​បើ​​អ្នក​នៅ​តែ​មិន​ទាន់​ដឹង​ថា ​ត្រូវ​ជ្រើសរើស​​អ្វី​ដើម្បី​ធ្វើ​បន្ទាប់​​ទៀត​នោះ​​ ​គឺ​កាន់​តែ​ស្មុគស្មាញ​ថែម​ទៀត​។ ​​ដូច្នេះ​ហើយ​​ប្រសិនបើ​​​ ​ត្រូវ​តែ​រក​ឲ្យ​ឃើញ​ថា ​អ្នក​នឹង​ត្រូវ​ធ្វើ​អ្វី​ដែល​ជា​ចំណូល​ចិត្ត​​របស់​ខ្លួន​ ​បន្ទាប់​ពី​បោះបង់​ការងារ​ដែល​មិន​ចូលចិត្ត​។

៣) ​មិន​​​បោះបង់​ឲ្យ​​ទាន់ពេល៖ ​អ្នក​ខ្លះ​ដឹង​ច្បាស់​ហើយ​ថា ​ការងារ​ឬ​អ្វី​ដែល​ខ្លួន​កំពុង​ធ្វើ​នោះ​​ ​គឺ​មិន​មែន​ជា​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត​នោះ​ទេ​ ​ប៉ុន្តែ​នៅ​តែ​ទ្រាំ​ធ្វើ​ទៀត​រហូត​ដល់​ហួស​ពេល​បក​ក្រោយ​លែង​ចង់​កើត​។​ ​បើ​អ្នក​ស្ថិត​ក្នុង​នេះ​ ​ប្រាកដ​ជា​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ ​មាន​វិប្បដិសារី​បំផុត​​ ​ព្រោះ​មិន​អាច​ផ្លាស់​ប្តូរ​បាន​​ ​ហើយ​មាន​តែ​បន្ត​ទ្រាំ​ធ្វើ​រឿង​ដែល​​​ខ្លួន​មិន​ស្រលាញ់​នោះ​បន្ត​ទៀត​ប៉ុណ្ណោះ​​។​ ​ដូច្នេះ​ហើយ​សូម​កុំ​ទ្រាំ​រហូត​ហួស​ពេល​ឲ្យ​សោះ​ ​ពោល​គឺ​ត្រូវ​ដើរ​ឆ្ពោះទៅ​កាន់​ផ្លូវ​ដែល​ខ្លួន​ចង់​បាន​។

៤) ​ធ្វើការ​គ្រាន់តែ​ដើម្បី​លុយ​៖ ​មាន​មនុស្ស​ជាច្រើន​ ​បាន​សម្រេច​ចិត្ត​ធ្វើ​ការងារ​លើ​ផ្នែក​អ្វី​មួយ​ ​ដោយ​សម្លឹង​ឃើញ​ត្រឹម​លុយ​ជា​ធំ​ប៉ុណ្ណោះ​ ​ប៉ុន្តែ​មិន​បាន​សួរ​ខ្លួន​ឯង​ឲ្យ​ច្បាស់​ថា ​ពិត​ជា​ពេញ​ចិត្ត​​ជាមួយ​ការងារ​ប្រភេទ​នេះ​ឬ​អត់​។ ​ការ​បណ្តោយ​ខ្លួន​បែបនេះ​​ហើយ ​​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ការ​សោកស្តាយ​នៅ​ពេល​ក្រោយ​ ​ព្រោះ​លុយ​មិន​អាច​​ធ្វើ​ឲ្យ​អ្នក​សប្បាយ​ចិត្ត​គ្រប់ពេល​​នោះ​ឡើយ​។

៥) ​​ស្ទាក់ស្ទើរ​ក្នុង​ការ​ឆក់​យក​ឱកាស​៖ ​​​អ្នកខ្លះ​នៅ​ពេល​មាន​ឱកាស​ល្អ​មក​ដល់​​ហើយ​​ (ដូចជា​​​ការងារ​ថ្មី​​​ឬ ​ឱកាស​អាជីវកម្ម​ថ្មី​) ​មិន​ព្រម​ចាប់​យក​វា​ឲ្យ​បាន​ឆាប់​នោះ​ទេ​ ​ដោយ​បន្ត​គិត​វែងឆ្ងាយ​ពេក​រហូត​បាត់​ឱកាស​នោះ​អស់​ ​។ ​ដូច្នេះ​ហើយ​ ​សូម​កុំ​ស្ទាក់ស្ទើរ​នៅ​ពេល​ឱកាស​ល្អ​មក​ដល់​ ​​​ព្រោះ​វា​មាន​មិន​ច្រើន​នោះ​ឡើយ​៕

​​ដោយ​៖ ​អ៊ុន​ ​ភក្តី​
ប្រភព៖ www.entrepreneur.com ​& www.lifehack.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728