អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > គន្លឹះ​សំខាន់ៗ ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​បុគ្គលិក​ឆ្នើម​ ប្រចាំ​ក្រុមហ៊ុន​!​

គន្លឹះ​សំខាន់ៗ ជួយ​ឲ្យ​អ្នក​ក្លាយ​ជា​បុគ្គលិក​ឆ្នើម​ ប្រចាំ​ក្រុមហ៊ុន​!​

រូបភាពបុគ្គលិកធ្វើការក្នុងប្រទេសចិន

ប្រ​ភព៖​​ centres.smu.edu.sg

សម្រាប់​អ្នក​ធ្វើការ​ទាំង​អស់​ ​សុទ្ធ​សឹង​តែ​ចង់​ក្លាយ​ជា​បុគ្គលិក​ឆ្នើម​ប្រចាំ​ក្រុមហ៊ុន​ ​ដើម្បី​ទទួល​បាន​ឋានៈ​ល្អ​ ​ប្រាក់ខែ​ខ្ពស់ ​​និង ការ​ផ្តល់​តម្លៃ​ពី​ក្រុមហ៊ុន​។​ ​ប៉ុន្តែ​ក្លាយ​ទៅ​ជា​បុគ្គលិក​ឆ្នើម​ ​មិន​មែន​ជា​រឿង​ងាយ​នោះ​ឡើយ​ ​ពោល​គឺ​ត្រូវតែ​មាន​លក្ខណៈ​ពិសេស​ជាច្រើន​ ​ដែល​បុគ្គលិក​ដទៃ​ទៀត​ធ្វើ​មិន​បាន​។ ​ដូច្នេះ​ហើយ​ ​បើ​ចង់​ក្លាយ​ជា​បុគ្គលិក​ឆ្នើម​ប្រចាំ​ក្រុមហ៊ុន​ ​អ្នក​គួរ​ធ្វើ​ដូច​ខាង​ក្រោម​នេះ​៖
​១) ​ការ​គោរព​ពេលវេលា៖ ​ពេលវេលា​គឺ​ជា​​មាន​តម្លៃ​បំផុត​ ​ដូច្នេះ​ហើយ​​បើ​​ត្រូវ​តែ​ធ្វើ​ការ​ឲ្យ​បាន​ទៀង​ម៉ោង ​​ព្រោះ​ថា ​ក្រុមហ៊ុន​ ​ឬ​ ​ថ្នាក់​លើ​​មិន​ចង់​ឲ្យ​បុគ្គលិក​ណាមួយ​មក​ធ្វើ​ការ​យឺតយ៉ាវ​នោះ​ឡើយ​។ ​ដូច្នេះ​​ហើយ​ ​​អ្នក​​​ត្រូវ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ ​ទៅ​ធ្វើ​ការ​កុំ​ឲ្យ​ខក​ម៉ោង​ឲ្យ​សោះ​។
២) ​ចេះ​ជួយ​​បុគ្គលិក​ផ្សេង​ទៀត​៖ ​​នៅ​កន្លែង​ធ្វើ​ការ​ ​គឺ​ជៀស​មិន​ផុត​ពី​ការ​ពឹងពាក់​គ្នា​ទៅវិញ​ទៅមក​ ​ប៉ុន្តែ​ត្រូវ​ព្យាយាម​ធ្វើ​យ៉ាងណា​ឲ្យ​​ខ្លួន​អ្នក​ក្លាយ​ជា​មនុស្ស​ដែល​ជា​ទី​ពឹង​របស់​អ្នកដទៃ​ឲ្យ​បាន​ច្រើន ​មិនមែន​ក្លាយ​ជា​មនុស្ស​ដែល​ចាំ​តែ​ពឹង​គេ​នោះ​ឡើយ​។ ​ការ​ជួយ​អ្នកដទៃ​ច្រើន​នេះ​ ​នឹង​បង្ហាញ​ថា​​ ​អ្នក​គឺ​ជា​មនុស្ស​ចិត្ត​ល្អ​ម្នាក់​ដែល​អាច​ជួយ​អ្នកដទៃ​ ​មិន​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ ​និង ដើម្បី​ជំរុញ​ឲ្យ​​ការងារ​ក្រុម​ឆាប់​ទទួល​បាន​ជ័យ​ជ័យ​។
៣) ​បញ្ចេញ​យោបល់​ដែល​មាន​ប្រយោជន៍​៖ ​មាន​មនុស្ស​ជាច្រើន​ ​ចូល​ចិត្ត​និយាយ​ច្រើន​ ​ប៉ុន្តែ​ពេល​ខ្លះ​សម្ដី​ទាំង​នោះ គឺ​គ្មាន​ប្រយោជន៍​ទាល់តែ​សោះ​ ​ហើយ​ពេលខ្លះ​បែរជា​បង្ក​បញ្ហា​ទៅវិញ​។ ​ដូច្នេះ​ហើយ​ ​អ្នក​មិន​ចាំ​បាច់​ក្លាយ​ជា​មនុស្ស​ដែល​និយាយ​ច្រើន​នោះ​ទេ​ ​ប៉ុន្តែ​ត្រូវ​តែ​និយាយ​អ្វី​ដែល​មាន​ប្រយោជន៍​ ​ដើម្បី​បង្ហាញ​ទៅ​កាន់​តែ​អ្នកដទៃ​ ​និង ថ្នាក់​លើ​ថា​ ​អ្នក​គឺ​ជា​មនុស្ស​ដែល​ម៉ត់ចត់ ​និង មិន​ឡេះឡោះ​ច្រើន​។
៤) ​គោរព​អ្នកដទៃ​៖ ​​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​មាន​តម្លៃ​រៀងៗ​ខ្លួន​ ​ដូច្នេះ​ទោះបីជា​ ​អ្នក​មាន​ឋានៈ​​ខ្ពស់​ជាង​អ្នក​ផ្សេង​​ក៏​ដោយ ​ក៏​ត្រូវ​តែ​បង្ហាញ​នូវ​ការ​គោរព​ផង​ដែរ​។ ​មាន​ន័យ​ថា ​អ្នក​ត្រូវ​ចេះ​ផ្តល់​តម្លៃ​ឲ្យ​មនុស្ស​ទាំង​នោះ​ក្នុង​​នាម​ជា​សមាជិក​ក្រុម​ ​ដែល​មិនអាច​ខ្វះ​បាន​ក្នុង​ការ​ជំរុញ​ឲ្យ​ការងារ​ឆាប់​ទទួល​បាន​ជោគជ័យ​។ ​បើ​អ្នក​​ផ្តល់​ការគោរព​ដល់​អ្នកដទៃ​ ​នោះ​អ្នក​ក៏​ទទួល​បាន​ការ​គោរព​ពី​គេ​ដែរ​។
៥) ​​ប្រកាន់​ភាព​ស្មោះត្រង់៖ ​ភាព​ស្មោះ​ត្រង់​គឺ​ពិត​ជា​មិន​អាច​ខ្វះ​បាន​នោះ​ឡើយ ​ព្រោះ​អ្នក​ណា​ក៏​ត្រូវ​ការ​មនុស្ស​​ដែល​មាន​ចំណុច​នេះ​ដែរ​។ ​ដូច្នេះ​ហើយ​ ​អ្នក​ត្រូវ​តែ​ជា​មនុស្ស​ស្មោះត្រង់​​ ​មិន​មែន​និយាយ​បោកប្រាស់​ ​និង ​បន្លំ​អ្នកដទៃ​ដើម្បី​ប្រយោជន៍​ខ្លួន​ឡើយ​។
៦) ​ធ្វើ​ការ​ឲ្យ​អស់​ពី​សមត្ថភាព៖ ​បើ​ទោះ​បី​ជា​ ​ការងារ​នោះ​ស្រូល​ក្តី​លំបាក​ក្តី ​អ្នក​ត្រូវ​តែ​ធ្វើ​វា​ឲ្យ​អស់​ពី​ចិត្ត​ ​និង​ ​អស់​ពី​សមត្ថភាព​​ ​ទើប​អាច​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​បាន។ ​សូមកុំ​ធ្វើ​ការ​ឲ្យ​រួច​តែ​ពី​ដៃ​ ​និង ​គ្មាន​ទំនួល​ខុស​ត្រូវ​ឲ្យ​អស់ ​ព្រោះ​បើ​ធ្វើ​បែបនេះ​ ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ដែល​គេ​ដាក់​ចូល​ក្នុង​បញ្ជី​ខ្មៅ​​ ​សម្រាប់​ពិចារណា​​ ​ថា​គួរ​ដកចេញ​ឬ​យ៉ាងណា​ហើយ​៕

​​ដោយ​៖ ​អ៊ុន ​ភក្តី​
​ប្រភព៖​ career-advice.monster.ca & www.lifehack.org

​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​មិន​ចង់​អាយុ​ខ្លី​ទេ ​អ្នក​គួរ​អនុវត្ត​គន្លឹះ​សុខភាព​ទាំង​នេះ

គន្លឹះទាំង ១០យ៉ាងរបស់សង្ឃសៅលិញពីរបៀបថែរក្សាសុខភាព

គតិទាំង៨ឃ្លាដែល​ពោរពេញដោយអត្ថន័យសម្រាប់សិក្សានៅក្នុងជីវិត

សកម្មភាពចំនួន ៣ដែលអ្នកគួរចៀសវាងធ្វើមុនពេលចូលគេង

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031