អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

នៅ​ពេល​ខ្លះ​អ្នក​តែងតែ​ធុញថប់​ ​មិន​ចង់​ធ្វើ​នេះ​ធ្វើ​នោះ​ហើយ​ទីបំផុត​មួយ​ថ្ងៃ​ក៏​កន្លង​ផុត​ទៅ​ដោយ​គ្មាន​បាន​អ្វី​ទាំងអស់។ ទង្វើ​ទាំងនេះ​ធ្វើ​អោយ​អ្នក​ក្លាយ​ជា​មនុស្ស​ខ្ជិល​ហើយ​អ្នក​ពិតជា​មិន​អាច​សម្រេច​កិច្ចការ​ធំ​បាន​ឡើយ។ ​ប្រសិនបើ​ចង់​ដោះស្រាយ​បញ្ហា​​នេះ​ ​អ្នក​​អាច​សាកល្បង​វិធី​ទាំង​​៥ ខាង​ក្រោម​នេះ ​​វា​អាច​ជួយ​លោក​អ្នក​បាន៖

១) រៀបចំ​តារាង​ការងារ​មិន​គ្រប់គ្រាន់​ទេ ​តែ​ត្រូវ​កំណត់ពេល​វេលា​អោយ​បាន​ច្បាស់លាស់​៖ ​លោក​អ្នក​ត្រូវ​រៀបចំ​តារាង​ការងារ​ដោយ​កំណត់​នៅ​ពេលវេលា​អោយ​បាន​ច្បាស់លាស់​ ​រាល់​១​ម៉ោង​ម្តង ព្រោះ​ថា​វា​អាច​កំណត់​ពេលវេលា​ធ្វើការ​។ លើស​ពី​នេះ​ទៀត​ ​វា​ក៏​អាច​​អោយ​អ្នក​បញ្ឈប់​ការ​ពន្យារពេល​តទៅ​ទៀត​បាន​ផង​ដែរ​។ ​ អ្នក​មិន​ត្រូវ​គិត​ថា គួរធ្វើ រឺ មិនគួរធ្វើ តទៅ​ទៀត​ទេ​ព្រោះ​ការ​សម្រេចចិត្ត​ត្រូវ​បាន​ធ្វើ​ឡើង​រួច​​ហើយ​ ​ដូច្នេះ​អ្នក​ត្រូវតែ​ធ្វើ​តាម​អ្វី​ដែល​បាន កំណត់​នៅ​ក្នុង​កាលវិភាគ​ដែល​អ្នក​បាន​រៀបចំ​ពី​មុន​មក។

២) កំណត់​ពេលវេលា​សម្រាក​សម្រាប់​ខ្លួនឯង​ខ្លះ​ផង៖ ការ​កំណត់​កាលវិភាគ​ដោយ​គ្មាន​ការ​ឈប់សម្រាក​នឹង​មិន​អាច​ជួយ​អ្វី​ដល់​អ្នក​បាន​ទេ លោក​អ្នក​ត្រូវ​កំណត់ពេល​ឈប់​សម្រាក​ខ្លះ​សំរាប់​ខ្លួនឯង​ ប៉ុន្តែ​អ្នក​ត្រូវ​តែ​ខិតខំ​ធ្វើ​អ្វី​ដែល​អ្នក​បាន​កំណត់​នៅ​ក្នុង​កាលវិភាគ​​ឲ្យ​បាន​ច្បាស់លាស់ តែ​មិន​ចាំបាច់​ធ្វើ​វា​អោយ​ល្អ​ឥតខ្ចោះ​នោះ​ទេ ​ពោល​គឺ​គ្រាន់តែ​​​ធ្វើ​អោយ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​បាន​ក្នុង​កាលវិភាគ​ដែល​បាន​កំណត់​។

៣) ត្រូវ​រៀបចំ​តារាង​កាលវិភាគ​របស់​អ្នក​អោយ​បាន​​១​សបា្តហ៍​​មុន៖​ ​ស្រប​ពេល​ដែល​​គិត​អំពី​ថ្ងៃ​នេះ​អ្នក​ក៏​ត្រូវ​គិត​អំពី​ថ្ងៃ​ស្អែក​ផង​ដែរ⁣ ដូច្នេះ​​ការរៀបចំ​កាលវិភាគ​ម្តង​មួយ​សបា្តហ៍​​អាច​ជួយ​លោក​អ្នក​បាន​ច្រើន។ ​បន្ទាប់ពី​លោក​អ្នក​ដឹង​ថា​អ្នក​នឹង​ត្រូវ​ធ្វើអ្វី​ក្នុង​អាទិត្យ​នេះ​ច្បាស់លាស់​ហើយ ​អ្នក​នឹង​មាន​គោលដៅ​សម្រាប់​បំពេញ។ ការ​សិក្សា​បង្ហាញ​ថា​នៅ​ដែល​លោក​អ្នក​រៀបចំ​គម្រោង​​​បាន​កាន់តែ​ច្រើន នោះ​អ្នក​នឹង​មាន​ពេលវេលា​សម្រាប់​ គិត​ថា​នឹង​ធ្វើ​វា​បាន​កាន់តែ​ច្រើន​ជាង​មុន។បន្ទាប់​ពី​លោក​អ្នក​រៀបចំ​រួចហើយ​ សូម​កុំ​​កែប្រែ​​តាម​តែ​អាច​ធ្វើ​បាន។

៤) ត្រូវ​ធ្វើ​ការងារ​តិចតួច​ បាន​ហើយ​តែ​ត្រូវ​ធ្វើ​វា​អោយ​ល្អ​ឥតខ្ចោះ​៖ លោក​អ្នក​ប្រហែល​ជា​គិត​ថា​ ​​ខ្លួន​មាន​ពេលវេលា​តិច​តួច ​ដូច្នេះ​មិន​ដឹង​ធ្វើ​ដូចម្តេច​ដើម្បី​​ធ្វើ​វា​អស់​ក្នុង​ពេល​តែ​មួយ​បាន? ​អ្នក​គិត​ត្រូវ​​​ហើយ​ ​ប៉ុន្តែ​​ត្រូវ​ចេះ​ជ្រើសរើស​ការងារ​ពីរ​ ឬ បី ដែល​សំខាន់​រួច​ធ្វើ​វា​មុនគេ​ហើយ​ត្រូវ​ធ្វើ​អោយ​បាន​ល្អ​ជាទី​បំផុត។ មនុស្ស​ភាគ​ច្រើន​ខិតខំ​ធ្វើ​ការ​ អោយ​បាន​ធ្វើ​តាមតែ​អាច​ធ្វើ​បាន​ប៉ុន្តែ​​មិន​បាន​គិត​ពី​គុណភាព​ការងារ​ទាល់តែសោះ ​កត្តា​ទាំង​នេះ​វា​មិច​អាច​ធ្វើ​​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​ពេល​អនាគត​បាន​ទេ​ដូច្នេះ​អ្នក​ត្រូវ​ចេះ​ជ្រើសរើស​ការងារ​ណា​ដែល​សំខាន់​ហើយ​ធ្វើ​អោយ​បាន​ល្អ​ទើប​ជា​ការ​ប្រសើរ។

៥) កាត់​បន្ថយ​ការងារ​ដែល​មិន​សូវ​សំខាន់ ហើយ​ព្យាយាម​ធ្វើការ​ណា​ដែល​សំខាន់​៖​ ​ល្មម​ដល់​ពេល​ដែល​អ្នក​កាត់បន្ថយ​ការងារ​ដែល​មិនសូវ​សំខាន់ ​ហើយ​លោក​អ្នក​គួរតែ​​ធ្វើ​ការងារ​ណា​ដែល​សំខាន់ៗ​ដែល​ទាក់ទង​ទៅ​នឹង​ជំនាញ​របស់​អ្នក​វិញ​ទើប​ជា​ការ​ប្រសើរ​ព្រោះ​វា​អាច​ធ្វើ​អោយ​ជំនាញ និង ​ទេពកោសល្យ​របស់​អ្នក​៕

ដោយ​៖ ​ពិសី
​ប្រភព៖ www.bakadesuyo.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

​បើ​គ្មាន​បទ​ពិសោធន៍​សោះ​តែ​ម្ដង​ តើ​គួរ​សរសេរ​​ CV ​ ធ្វើ​ម៉េច​​ឱ្យ​ទាក់ទាញ​ ​និង​គេ​ហៅ​សម្ភាសន៍?

គំនិត​​ធ្វើ​ជំនួញ​៥​ប្រភេទ​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ

អត្ថបទពាណិជ្ជកម្ម​

តិចនិក​ផ្សព្វផ្សាយតាម​ Online «ចំណាយ​តិច~តែចំណេញ​ច្រើន»

តិចនិក​ជ្រើស​រើស​បុគ្គលិក​ដែល​​ល្អ​ និង​ពូកែ​សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច

មូលដ្ឋានគ្រឹះ​នៃ​នីតិវិធីបង្កើតអាជីវកម្ម​ ឱ្យមានលក្ខណៈស្ដង់ដារ

ជួបជាមួយវាគ្មិន ៦រូប កម្មវិធីមហោស្រពកវីនិពន្ធកម្ពុជា ថ្ងៃ​ទី​១៤ មករា​

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031