អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​ពេលវេលា​តាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​ពេលវេលា​តាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

​បើ​មិន​ចង់​ខ្ជះខ្ជាយ​ពេលវេលា​អត់​ប្រយោជន៍​ ​គួរ​រៀន​គ្រប់គ្រង​ពេលវេលា​តាមរយៈ​វិធី​ទាំង​៥​នេះ​​​​​

ប្រ​ភព៖​​ professionbiz.com

ក្នុង​មួយ​ថ្ងៃ​ ​មនុស្ស​មាន​ពេល​​ត្រឹម​២៤​ម៉ោង​​ដូច​គ្នា​​ ​ប៉ុន្តែ​អ្នក​ខ្លះ​បាន​រៀបចំ​ពេលវេលា​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​ ​ចំណែក​អ្នក​ខ្លះ​វិញ​ធ្វើ​អ្វី​ក៏​មិន​បាន​សម្រេច​ដែរ​​ព្រោះ​ ​គ្មាន​​ភាព​ប៉ិនប្រសប់​​ក្នុង​ការ​គ្រប់គ្រង​ពេលវេលា​ឲ្យ​បាន​ល្អ​។ ​​មាន​ន័យ​ថា ​​បើ​អ្នក​មិន​ពូកែ​គ្រប់គ្រង​ពេលវេលា​នោះ​ទេ ​​អ្នក​នឹង​​មិន​អាច​ធ្វើ​អ្វី​សម្រេច​នោះ​ឡើយ​ ​ព្រោះ​ថា ពេលវេលា​តែង​ដើរ​ទៅ​មុខ​ជា​និច្ច​មិន​រង់ចាំ​យើង​ឡើយ​។
​ខាង​ក្រោម​នេះ​ ​ជា​គន្លឹះ​សំខាន់ៗ​ក្នុង​ការ​គ្រប់គ្រង​​ពេលវេលា​ឲ្យ​មាន​ប្រសិទ្ធភាព​៖

១) ​បង្កើត​ផែនការ​ប្រចាំថ្ងៃ​៖​ ​ដើម្បី​​ប្រាកដ​ថា ​អ្នក​នឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ​​នោះ​ ​អ្នក​ត្រូវ​តែ​រៀបចំ​គម្រោង​ ​ឬ ផែន​ការ​ប្រចាំ​ថ្ងៃ​ ​ព្រោះ​ការ​ធ្វើ​បែបនេះ​នឹង​ផ្តល់​ភាព​ងាយ​ស្រូល​ដល់​អ្នក​ក្នុង​ការ​​ចាប់ផ្តើម​ធ្វើ​កិច្ចការ​សំខាន់ៗ​ដែល​បាន​កំណត់​ទុក​។ ​ដូច្នេះ​ហើយ​ ​អ្នក​មិន​ត្រូវ​ខ្ជីខ្ជា​ក្នុង​ការ​រៀបចំ​ផែនការ​នោះ​ឡើយ​​ ​ព្រោះ​បើ​គ្មាន​វា​ទេ​​អ្នក​នឹង​​អាច​ប្រឈម​នឹង​ការ​ខ្ជះខ្ជាយ​ពេលវេលា​​មិន​ខាន​។

២) ​ស្គាល់​ច្បាស់​ថា អ្វី​សំខាន់​និង​មិនសូវ​សំខាន់៖​​ ​ជា​ការ​ពិត​ណាស់​ ​មនុស្ស​ម្នាក់ៗ​មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ធ្វើ​។ ទន្ទឹម​គ្នា​នេះ​​ ​បើ​អ្នក​មិន​អាច​បែងចែក​ថា ​​មួយ​ណា​សំខាន់​ជាង​មួយ​ណា​ទេ ​នោះ​វា​នឹង​បង្ក​ការ​ស្មុគស្មាញ​មិន​ខាន​ ​ព្រោះ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​មួយ​ណា​ ​ខណៈ​ពេលវេលា​ចេះ​តែ​ទៅ​មុខ​ ​ហើយ​អ្វី​ក៏​មិន​អាច​សម្រេច​បាន​។

៣) កំណត់ពេល​ឲ្យ​ច្បាស់លាស់​៖ ​គ្រប់​កិច្ចការ​ទាំង​អស់ ​អ្នក​ត្រូវ​តែ​កំណត់​ពេល​វា​ឲ្យ​ច្បាស់​ថា ​ពេលណា​អ្នក​ចាប់ផ្តើម​ធ្វើ ​និង ពេលណា​ដែល​អ្នក​នឹង​បញ្ចប់​វា​។ ការ​ធ្វើ​បែបនេះ​គឺ​​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​ ​ព្រោះ​វា​ជួយ​ឲ្យ​អ្នក​អាច​បញ្ចប់​ការងារ​មួយ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​។

៤) ​ព្យាយាម​​កាត់បន្ថយ​អ្វី​ដែល​គ្មាន​ប្រយោជន៍​៖ ដូច​ដែល​បាន​ដឹង​​ហើយ​ថា ពេលវេលា​តែង​ដើរ​ទៅ​មុខ​លឿន​ខ្លាំង​ណាស់​ ​ដូច្នេះ​ហើយ​បើ​អ្នក​ចំណាយ​លើ​រឿង​ដែល​គ្មាន​ប្រយោជន៍​នោះ​ ​អ្នក​នឹង​​ទទួល​បាន​អ្វី​ដែល​អត់​ប្រយោជន៍​ដែរ​។ ​ដូច្នេះ​ហើយ​​អ្នក​ត្រូវ​តែ​ព្យាយាម​កាត់​បន្ថយ​​នូវ​កិច្ចការ​មិន​សូវ​សំខាន់​ ​ដូច​ជា​ ​លេង​ហ្គេម​ ​មើល​ទូរទស្សន៍​ ​​​និង បើក​Facebook ជា​ដើម​។

៥) ​កុំ​ពន្យារពេល​៖ ​ការ​ពន្យារពេល​​គឺ​ជា​​ឧបសគ្គ​ធំ​បំផុត​សម្រាប់​មនុស្ស​ទូទៅ​ ​ក្នុង​ការ​ធ្វើ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ ​និង ​មិន​ខ្ជះខ្ជាយ​ពេលវេលា​។ ដូច្នេះ​ហើយ​ ​​នៅ​ពេល​អ្នក​តាំង​ចិត្ត​ថា ធ្វើ​អ្វី​មួយ​នោះ​គឺ​ត្រូវ​ធ្វើ​វា​ឲ្យ​សម្រេច​​ ​ហើយ​មិន​ត្រូវ​​លើក​ហេតុផល​ផ្សេងៗ​ដើម្បី​​ពន្យារពេល​ឡើយ​​​ព្រោះ​បើ​ពន្យារពេល​ ​នោះ​មិន​ដឹង​ថ្ងៃ​ណា​អាច​បញ្ចប់​បាន​ឡើយ​៕

​​​​​​​​​ដោយ​៖ ​អ៊ុន ​ភក្តី​
ប្រភព៖ www.lifehack.org & www.entrepreneur.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ហេតុផល​ ៧ យ៉ាង​ដែល​​និស្សិត​ទទួល​បាន​និទ្ទេស​ “C” ​គឺ​ជា​បុគ្គល​ជោគជ័យ​បំផុត​ក្នុង​​លោក​

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31