អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

ប្រ​ភព៖​​ kumareszh.wordpress.com

មនុស្ស​ឆ្លាត​​ មាន​ការ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​​ប្រើ​ប្រាស់​ពាក្យ​សម្ដី​នៅ​ក្នុង​កិច្ច​សន្ទនា។ ពាក្យ​ទាំង​ ៥​ ឃ្លា​ខាង​ក្រោម​នេះ​ មនុស្ស​ឆ្លាត​មិន​ដែល​ប្រើ​ ឬ​កម្រ​នឹង​ប្រើ​ណាស់​​។

១) ​មើល​ទៅ​​ អ្នក​​អស់​កម្លាំង​ណាស់
​ការ​ពិត​ នៅ​ពេល​​ដែល​មនុស្ស​ផ្តោត​ទៅ​លើ​បញ្ហា​​​ និង​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​ សក់​​ឡើង​រញ៉េរញ៉ៃ​ ​ភ្នែក​​ក្រហម​ និង​មាន​សភាព​អស់​កម្លាំង​​ខ្លាំង​។ ជៀសវាង​និយាយ​ថា​ ​”អ្នក​មើល​ទៅ​​ហត់​ ឬ​អស់​កម្លាំង​​ណាស់” គួរ​និយាយ​ថា​​ “អ្នក​មិន​អី​ទេ​មែន​ទេ? Is everything okay?” សំណួរ​នេះ​វា​បង្កប់​ន័យ​​ ថា​អ្នក​ចង់​ជួយ​​រំលែក​ការងារ​របស់​គេ។ ដៃ​គូ​សន្ទនា​របស់​អ្នក​នឹង​មាន​អារម្មណ៍​ថា​ អ្នក​ជា​មនុស្ស​ចេះ​បារម្ភ។

២) ​អ្នក​​សម្រក​ទម្ងន់​ច្រើន​ណាស់​
​អត្ថន័យ​នេះ​ ស្ដាប់​ទៅ​វា​មិន​អី​នោះ​ទេ​ ប៉ុន្តែ​វា​បាន​បង្កប់​​អត្ថន័យ​មួយ​គឺ​ថា​ អ្នក​នោះ​កាល​ពី​មុន​ធាត់​ និង​​មាន​ទម្ងន់​ធ្ងន់។ ​ជា​ភាសា​​ដ៏​ទន់​ភ្លន់​​ ចូរ​អ្នក​និយាយ​ថា​ “​អ្នក​​​​ស្អាត​ណាស់​ឥឡូវ​​” ឬ​ “​អ្នក​សង្ហារ​​ណាស់​​ឥឡូវ”។ ​មួយ​​ឃ្លា​នឹង​ធ្វើ​ឱ្យ​ដៃ​គូ​សន្ទនា​របស់​អ្នក​​​ មិន​​នឹក​ឃើញ​​ពី​អតីតកាល​របស់​គេ​នោះ​ទេ។

៣) ​អ្នក​ធ្វើ​ល្អ​ពេក​ហើយ​ចំពោះ​នាង​
​ពាក្យ​ស្ដាប់​ទៅ​ដូច​ជា​បញ្ចើចបញ្ចើ​​​ដៃ​គូ​ និង​ស្ដី​បន្ទោស​ដល់​ដៃ​គូ​សន្ទនា​របស់​អ្នក។ ​អ្នក​គួរ​និយាយ​ថា​ “​នាង​កំពុង​បាត់បង់​មនុស្ស​ល្អ​ដូច​អ្នក”។

៤) ​អ្នក​តែង​តែ… អ្នក​មិន​ដែល…
ភាសា​​មួយ​ឃ្លា​នេះ​ គឺ​​ជា​ពាក្យ​​ស្ដី​បន្ទោស​​ទៅ​ដល់​ដៃ​គូ​សន្ទនា​របស់​អ្នក។ ​អ្នក​គួរ​និយាយ​ថា​ “​វា​​ហាក់​​​ដូច​ជា​ អ្នក​ធ្វើ​រឿង​នេះ​ញឹកញាប់” ឬ​ “​អ្នក​ធ្វើ​រឿង​នេះ​ច្រើន​គ្រប់គ្រាន់​ហើយ”។

៥) ​យ៉ាង​ហោច​ណាស់​ខ្ញុំ​មិន​ដែល…
​ច្បាស់​ណាស់​ថា​​ មួយ​​ឃ្លា​នេះ​ គឺ​​​អ្នក​ចង់​បង្វែង​កំហុស​របស់​​អ្នក​ចេញ​ពី​ប្រធាន​បទ​នៃ​ការ​​សន្ទនា​ ប៉ុន្តែ​វា​អាច​នឹង​ធ្វើ​ឱ្យ​​ស្ថានភាព​​នៃ​ការ​ពិភាក្សា​របស់​អ្នក​កាន់​តែ​ធ្ងន់ធ្ងរ​ក៏​ថា​បាន។ ​អ្វី​ដែល​​​អ្នក​គួរ​និយាយ​នោះ​ ​គឺ​ “ខ្ញុំ​សុំ​ទោស”។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

តើ​កូន​ច្បង ​កូន​កណ្ដាល ​និង​កូន​ពៅ​មាន​បុគ្គលិកលក្ខណៈ​យ៉ាង​ណា​ខ្លះ​?

អ្នក​វិទ្យាសាស្ត្រ​បាន​ពន្យល់​ពី​មូលហេតុ​ដែល​មនុស្ស​​​​​ឆ្លាត​ចូល​ចិត្ត​មាន​មិត្តភ័ក្ដិ​តិច​តួច

ខឹង​ខុស​ខឹង​ខាត៖ ​​ទោះបី​ជា​ខឹង​ប៉ុណ្ណា​ក៏​ដោយ​ ​សូម​កុំ​ធ្វើ​រឿង​​ទាំង​នេះ​ឲ្យ​សោះ​​

៥ចំណុចដែលអ្នកលក់ដីឡូតិ៍ មិនដែលប្រាប់អ្នក​ តែ​អ្នកគួរ​ដឹង!

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយ លោក នីកូ

សូមស្វាគមន៍មកកាន់ពិពណ៍ 💟 អ្នកម្តាយនិង កុមារ២០១៨ 💟

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា មាស សុខសោភា

“ឈ្លក់ទឹកម៉ាស៊ីន”!

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031