អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ជម្រើស​ផ្គត់ផ្គង់​ ៣​ប្រភេទ​សម្រាប់អាជីវកម្ម​​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (E-commerce)

ជម្រើស​ផ្គត់ផ្គង់​ ៣​ប្រភេទ​សម្រាប់អាជីវកម្ម​​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (E-commerce)

ជម្រើស​ផ្គត់ផ្គង់​ ៣​ប្រភេទ​សម្រាប់អាជីវកម្ម​​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (E-commerce)

ប្រ​ភព៖​​ Inactive Aging

ការទទួលបានផលចំណេញពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក គឺជារឿងងាយស្រួលមួយដែលអ្នកគ្រាន់តែត្រូវមានផលិតផលខ្លះៗហើយដាក់លក់វាតាម online (តាមប្រព័ន្ធអ៊ីនធឺណិត) ជាការស្រេច ឲ្យតែអ្នកមានវិធីដែលអាចទទួលបានផលិតផលនោះក្នុងតម្លៃថោក និងទីផ្សារដែលស្របតាមតម្រូវការអតិថិជន។ ទាំងនេះ ជាជម្រើសទាំង ៣សម្រាប់អ្នក៖

១) ធ្វើវាដោយខ្លួនឯង៖ ជម្រើសនេះសម្រាប់អ្នកដែលចង់ចាប់ផ្តើមជំនួញប្រភេទនេះ ដោយខ្លួនឯង និង ក្នុងទ្រង់ទ្រាយតូចជាពិសេសសម្រាប់ផលិតផលសិប្បកម្ម។ អ្នកមិនត្រូវការដៃគូសហការអ្វីនោះទេ ដូច្នេះអ្នកអាចចាប់ផ្ដើមវាពេលនេះបាន។ អ្នកត្រូវគ្រប់គ្រងលើប្រតិបត្តិការទាំងស្រុង ហើយការធ្វើវាដោយខ្លួនអ្នកទាំងអស់ទាមទារឲ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាទើបអាចសម្រេចជោគជ័យបាន។ មួយវិញទៀត ការបង្កើតស្តង់ដារលើដំណើរការផ្សេងៗគឺ ត្រូវការកម្លាំងពលកម្មច្រើនហើយវាក៏មិនងាយស្រួលក្នុងការធ្វើវាឲ្យលូតលាស់បានដែរ។

២) បង្វែរទៅរកផលិតផលបែបឧស្សាហកម្ម ឬ ទ្រង់ទ្រាយធំ៖ ជម្រើសនេះសម្រាប់ដំណើរការដែលមានលក្ខណៈ ធំឬក៏ជារបស់ដែលមិនមែនអាចផលិតដោយដៃបាន។ ដោយសារតែអ្នកបានសហការជាមួយនឹងក្រុមហ៊ុនផលិត ឬ រោងចក្រនោះ វានាំឲ្យតម្លៃផលិតផលគឺទាបដែលអាចឲ្យអ្នកចំណេញបានច្រើននៅពេលលក់។ ប៉ុន្តែអ្នកក៏ត្រូវចាំថា អ្នកផលិតភាគច្រើនទាមទារការកក់ទុកការផលិតជាអតិបរមាជាមុនសិន ហេតុនេះអ្នកអាចនឹងត្រូវចំណាយច្រើន ពេលដំណើរការអាជីវកម្មដំបូង។

៣) ពឹងផ្អែកលើការលក់ដុំ៖ ចំពោះការលក់ដុំ អ្នកគ្រាន់តែទិញផលិតផលឲ្យបានច្រើនក្នុងការបញ្ចុះតម្លៃពិសេសណាមួយ រួចលក់បន្តក្នុងបរិមាណតិចជាងមុនហើយក្នុងតម្លៃខ្ពស់ជាងមុន។ លើសពីនេះអ្នកនឹងទទួលបានប្រយោជន៍ពីវិធីនេះដោយការផ្ដល់ដំបូន្មានល្អៗពីអ្នករកស៊ីជាមួយអ្នកក្នុងមុខជំនួញ។ ទោះជាយ៉ាងណាជម្រើសនេះនឹងទាមទារឲ្យអ្នកមានសមត្ថភាពគ្រប់គ្រងខ្ពស់និងគ្រប់គ្រងលើទំនាក់ទំនងជាមួយដៃគូសហការជាច្រើនរបស់អ្នកផងដែរ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ហេតុផល​ ៧ យ៉ាង​ដែល​​និស្សិត​ទទួល​បាន​និទ្ទេស​ “C” ​គឺ​ជា​បុគ្គល​ជោគជ័យ​បំផុត​ក្នុង​​លោក​

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31