អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ចំណុច​​ ៤យ៉ាង​ដែល​គ្មាន​នរណា​ម្នាក់​ប្រាប់​អ្នក​សោះ​អំពី​ជំនួញ

ចំណុច​​ ៤យ៉ាង​ដែល​គ្មាន​នរណា​ម្នាក់​ប្រាប់​អ្នក​សោះ​អំពី​ជំនួញ

ប្រ​ភព៖​​ johnnygreig.photoshelter.com

គ្មាននរណាម្នាក់នឹងនិយាយថាការចាប់ផ្តើមជំនួញគឺជារឿងងាយស្រួលនោះទេ។ ប៉ុន្តែ ទោះបីជាអ្នកដឹងថាអ្នកនឹងជួបបញ្ហា អ្នកក៏ប្រាកដថាអ្នកត្រៀមលក្ខណៈសម្រាប់វានោះដែរ។ មុននឹងអ្នកជោគជ័យជោគជ័យ ពួកគាត់តែងតែរៀនមេរៀនបានជាច្រើន។ ខាងក្រោមនេះជាមេរៀនដែលអ្នកគួរដឹង៖

១) ប្រសិនជាអ្នកមិនទៅមុខទេ អ្នកគឺដើរថយក្រោយ៖ ពិភពលោកដើរលឿនណាស់ ហើយគ្មានអ្វី ដែលនៅស្ងៀមនោះទេ។ អ្នកត្រូវជំរុញខ្លួនឯងឲ្យទៅមុន បើមិនអ៊ីចឹងទែ អ្នកនឹងដើរថយក្រោយ។

២) មនុស្សមួយចំនួននឹងមិនពេញចិត្តនឹងអ្នក៖ ទោះបីជាអ្នកមិនចង់មានសត្រូវជាមួយនឹងអ្នកដទៃ ប៉ុន្តែការពិតវានៅតែមានមនុស្សមួយចំនួនមិនពេញចិត្តនឹងអ្នក។ ប្រសិនជាអ្នកជួបមនុស្សប្រភេទនេះ បំភ្លេចពួកគាត់រួចបន្តដំណើរទៅមុខ។

៣) អាទិភាពរបស់អ្នកអាចនឹងផ្លាស់ប្តូរ៖ មនុស្សមួយចំនួនគិតថាការធ្វើថៅកែមានពេលទំនេរច្រើនណាស់។ ប៉ុន្តែ តាមការពិត វាទាមទារការខំប្រឹងពីអ្នកជាខ្លាំង។ ដូច្នេះហើយ អ្នកត្រូវចេះកំណត់អាទិភាពការងារឲ្យបានត្រឹមត្រូវ។

៤) ប្រសិនជាវាស្រួល វាមិនសប្បាយនោះទេ៖ វាច្បាស់ណាស់នឹងពិបាក។ ប៉ុន្តែដោយសារតែវាពិបាកនឹងហើយបានជាវាធ្វើឲ្យជំនួញមានលក្ខណៈពិសេស។ ប្រសិនជាវាមិនពិបាក អ្នកនឹងមិនមានអារម្មណ៍ជោគជ័យនោះទេ៕

ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.addicted2success.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930