អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​និយមន័យ​​នៃ​ពាក្យ​ថា​ «ជោគជ័យ»​ របស់​លោក​ Tilman Fertitta​ គ្មាន​អ្វី​ជាប់​ពាក់ព័ន្ធ​ «លុយ»​ទេ​

​និយមន័យ​​នៃ​ពាក្យ​ថា​ «ជោគជ័យ»​ របស់​លោក​ Tilman Fertitta​ គ្មាន​អ្វី​ជាប់​ពាក់ព័ន្ធ​ «លុយ»​ទេ​

លោក Tilman Fertitta មហាសេដ្ឋីល្បីឈ្មោះមួយរូបនៅសហរដ្ឋអាមេរិក បានរកស៊ីផ្នែកបដិសណ្ឋារកិច្ចជាមួយនឹងដើមទុនខ្ចីគេប្រមាណ ៦ពាន់ដុល្លារអាមេរិកកាលពីពេលប៉ុន្មានឆ្នាំមុន។ គិតមកដល់ពេលនេះ នាយកប្រតិបត្តិវ័យ ៥៩ឆ្នាំរូបនេះ មានអចលនទ្រព្យជាង ៥០០ ភោជនីយដ្ឋាន ៤០កន្លែង និងទ្រព្យសម្បត្តិផ្សេងៗទៀត ដែលមានតម្លៃសរុបប្រហែល ៣ពាន់លានដុល្លារ។ សម្រាប់លោក បើនិយាយពីភាពជោគជ័យ លោកបានឱ្យនិយមន័យថា គ្មានអ្វីជាប់ទាក់ទិននឹងលុយនោះទេ។

លោកបានថ្លែងបញ្ជាក់ប្រាប់ CNBC ថា ៖«ភាពជោគជ័យចំពោះខ្ញុំ គឺថា នរណាម្នាក់ធ្វើអ្វីមួយប្រសើរជាងនរណាម្នាក់ទៀត»។ លោកបានបញ្ជាក់បន្ថែមទៀតថា ៖«ខ្ញុំមិនខ្វល់ថា រកស៊ីផ្នែកអីទេ។ ខ្ញុំគោរពបំផុតចំពោះអ្នកដែលបង្កើតម៉ាស៊ីនរថយន្ត ហើយយកមកផ្គុំគ្នាឱ្យទៅមុខបាន អ្នកលាបថ្នាំផ្ទះដែលគូរបានយ៉ាងល្អឥតខ្ចោះ និងអ្នកថតរូបដែលថតរូបបានស្អាត»។

លោកថា មនុស្សយើងមានទេពកោសល្យរៀងៗខ្លួន ប៉ុន្តែមានអ្នកខ្លះគឺរកលុយបានច្រើនជាងយើងតាមរយៈទេពកោសល្យរបស់គេ។ ដូច្នេះជារួមទេពកោសល្យ (talent) គឺជាប្រភពនៃភាពជោគជ័យ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930