អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > យុទ្ធសាស្ត្រ ៣យ៉ាងក្នុងការសន្សំលុយសម្រាប់អាជីវកម្មថ្មីថ្មោង

យុទ្ធសាស្ត្រ ៣យ៉ាងក្នុងការសន្សំលុយសម្រាប់អាជីវកម្មថ្មីថ្មោង

ប្រ​ភព៖​​ brunch.co.kr

ពិតណាស់ ដើម្បីដំណើរការអាជីវកម្មមួយបាន អ្នកចាំបាច់ត្រូវមានដើមទុនក្នុងបរិមាណដ៏ច្រើនសម្រាប់ចំណាយទៅលើរឿងសំខាន់ៗជាច្រើន។ យ៉ាងណាមិញ ជាមួយយុទ្ធសាស្ត្រទាំង៣យ៉ាងដែលបង្ហាញខាងក្រោមនេះ អ្នកអាចបើកដំណើរការអាជីវកម្មរបស់អ្នកបានដោយមិនចាំបាច់ព្រួយបារម្ភពីការចំណាយដើមទុនច្រើននោះឡើយ៖

១) ទិញនូវសម្ភារៈដែលមានការប្រើប្រាស់រួចម្ដងហើយ៖ ទាំងឧបករណ៍ប្រើប្រាស់ផ្សេងៗ និងគ្រឿងសង្ហារិម ដែលចាំបាច់ត្រូវប្រើប្រាស់ក្នុងអាជីវកម្មរបស់អ្នក ការទិញសម្ភារៈដែលមានការប្រើប្រាស់រួចម្ដងហើយ អាចពីអ្នកលក់បន្ត កន្លែងលក់ដេញថ្លៃ ឬនៅលើwebsiteរបស់eBay គឺជាជម្រើសដ៏ល្អមួយសម្រាប់សន្សំសំចៃលុយដែលត្រូវចំណាយទៅលើអាជីវកម្មថ្មីថ្មោងរបស់អ្នក។ រីឯ កុំព្យូទ័រក៏មិនខុសគ្នាដែរ ឲ្យតែវាត្រូវបានគេជួសជុលរួចសារជាថ្មី និងមានប័ណ្ណធានាត្រឹមត្រូវ នោះអ្នកអាចប្រើការវាបានហើយ។

២) ចាប់ផ្ដើមអាជីវកម្មនៅផ្ទះ៖ ជម្រើសពីការចាប់ផ្ដើមអាជីវកម្មនៅផ្ទះ គឺអាចជួយអ្នកក្នុងការសន្សំសំចៃការចំណាយបានច្រើនដែលត្រូវបម្រុងនឹងចាយទៅលើថ្លៃជួលកន្លែង និងឧបករណ៍ប្រើប្រាស់ជាដើម។ យ៉ាងណាមិញ អ្នកក៏ត្រូវធ្វើការត្រួតពិនិត្យឲ្យបានល្អិតល្អន់ទៅលើថាតើ តំបន់រស់នៅរបស់អ្នកបានបង្កជាលក្ខណៈសមរម្យសម្រាប់អ្នកក្នុងការប្រកបរបរអាជីវកម្មដែរឬអត់ ព្រោះថាសកម្មភាពនៃការដឹកជញ្ជូនទំនិញ ឬការមានភ្ញៀវអ៊ូអរចេញចូលជាប្រចាំបែបនេះ អាចផ្ដល់ផលប៉ះពាល់ដល់គុណភាពនៃការរស់នៅរបស់អ្នកជិតខាងដទៃទៀតរបស់អ្នកបាន។

៣) គិតទៅរកប្រព័ន្ធឌីជីថល៖ នៅក្នុងសម័យដែលបច្ចេកវិទ្យាបានបើកចំហឲ្យមានការប្រើប្រាស់ជាលក្ខណៈទូលំទូលាយបែបនេះ ការបើកអាជីវកម្មដោយពឹងផ្អែកទៅលើប្រព័ន្ធឌីជីថល គឺជារឿងមួយដែលមានភាពងាយស្រួល និងចំណាយអស់តិចតួចបំផុត។ អ្នកអាចចាប់ផ្ដើមដោយបង្កើតគេហទំព័រផ្ទាល់ខ្លួនមួយសម្រាប់អាជីវកម្មរបស់អ្នក បន្ទាប់មកបង្កើតនូវaccountក្នុងបណ្ដាញទំនាក់ទំនងសង្គម នៅពេលនោះអ្នកអាចឲ្យអតិថិជនស្គាល់ពីផលិតផល ឬសេវាកម្មរបស់អ្នកបានដោយប្រើប្រាស់ពាក្យពេចន៍ផ្សព្វផ្សាយដោយមិនចាំបាច់ចំណាយលុយ និងប្រើប្រាស់នូវSEO(Search Engine Optimization)សម្រាប់បើកចំហឲ្យអតិថិជនមានឪកាសស្គាល់ពីអ្នកបានកាន់តែច្រើនផងដែរ៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ corpnet.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កិច្ចការ​សំខាន់ៗ​ ៧​យ៉ាង​ ​ដែល​បុគ្គលជោគជ័យ​តែង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ​

ត្រូវ​ត្រៀម​ខ្លួន​​ជា​មួយ​​គន្លឹះ​សំខាន់ៗ​ទាំង​៦​នេះ ​​​បើ​ចង់​ក្លាយ​ជា​អ្នក​ដឹកនាំ​ឆ្នើម​​នា​ពេល​អនាគត​!​

អាថ៌កំបាំងនៃ​ផលិតភាព​​នៅ​​ពី​ក្រោយ​ភាព​ជោគជ័យ​របស់​មហាសេដ្ឋី​ Bill Gates

ដើម្បី​​​ទទួល​បាន​ការ​គោរព​ពី​អ្នកដទៃ ​​កុំ​ភ្លេច​អនុវត្ត​ចំណុច​ទាំង​នេះ

អត្ថបទពាណិជ្ជកម្ម​

ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងការលក់ (POS)

ម៉ាស៊ីនបោកគក់ LG ជាជម្រើលដ៏ល្អបំផុតសំរាប់មេផ្ទះសម័យថ្មី

​​គ្រប់គ្រង​ហ្វេសប៊ុក​ផេក​ (Facebook Page) អាជីវកម្ម​ គឺ​ត្រូវ​ការ​អ្នក​ជំនាញ​ពិត​ប្រាកដ

ពិព័រណ៍​ទេសចរណ៍​ (Travel Fair) ​​ប្រចាំ​ឆ្នាំ​២០១៨៖ ដំណើរកម្សាន្តដ៏អស្ចារ្យក្នុង​តម្លៃពិសេស

អានអត្ថបទតាមខែ

August 2018
M T W T F S S
« Jul    
 12345
6789101112
13141516171819
20212223242526
2728293031