អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > មេរៀន​​ជំនួញ​៣​យ៉ាង​ដែល​អ្នក​ត្រូវ​រៀន​មុន​អាយុ​៣០ បើចង់ជោគជ័យក្នុងជីវិត

មេរៀន​​ជំនួញ​៣​យ៉ាង​ដែល​អ្នក​ត្រូវ​រៀន​មុន​អាយុ​៣០ បើចង់ជោគជ័យក្នុងជីវិត

ប្រ​ភព៖​​ www.pexels.com

ការចាប់ផ្តើមជំនួញនៅអាយុវ័យក្មេងអាចមានអារម្មណ៍តានតឹង ឬ ស្មុគស្មាញ ព្រោះថាចំណេះនៅស្ទើរ ចំណែកបទពិសោធន៍ក៏មិនច្រើន។ អ្នកអាចមានចំណេះដឹងដែលទទួលបានពីសាលា ប៉ុន្តែទ្រឹស្ដី នឹង ការអនុវត្តអាចមានការខុសគ្នាជាខ្លាំង។ ខាងក្រោមនេះជាមេរៀនដែលអ្នកគួរដឹង៖

១) មនុស្សសំខាន់ (អ្នកមានជំនាញ់) គឺមានតម្លៃខ្លាំងណាស់៖ វាសឹងតែមិនអាចទៅរួចទេប្រសិនជាអ្នកចង់ចាប់ផ្តើមជំនួញមួយជោគជ័យដោយខ្លួនឯង។ ទោះបីជាអ្នកជាថៅកែ ក៏ប៉ុន្តែ អ្នកនៅតែត្រូវការអ្នកផ្តល់យោបល់ជាដើម។ មេរៀននេះនឹងបង្រៀនអ្នកមិនឲ្យចំណាយពេលវេលាទៅលើមនុស្សអត់ប្រយោជន៍ ពោលគឺត្រូវព្យាយាមរាប់អានមនុស្សណាដែលអាចជួយឲ្យអ្នករីកចម្រើន ទាំងគំនិតយុទ្ធសាស្រ្ត និង ការលើកទឹកចិត្តជាដើម។
២) វាមិនអីទេប្រសិនជាអ្នកបរាជ័យ៖ មិនថាអ្នកគិតថាអ្នករួចរាល់យ៉ាងណានោះទេ ភាពបរាជ័យគឺជៀសមិនផុតឡើយ។ ប៉ុន្តែត្រូវចាំថា ការបរាជ័យគឺជាមេរៀនដ៏សែនសំខាន់ ប្រសិនបើអ្នកគិតថា វាជាមេរៀន តែវានឹងធ្វើឲ្យអ្នកបាក់ទឹកចិត្តលែងចង់ដើរទៅមុខ ប្រសិនបើ អ្នកគិតថា វាជាបរាជ័យក្នុងជីវិត។ ដូច្នេះ ត្រូវគិតវិជ្ជមានពោលគឺ ត្រូវរៀនសូត្រពីវា ហើយធ្វើយ៉ាងណាបង្កើតភាពជោគជ័យឲ្យបាននៅពេលខាងមុខ។

៣) ពេលវេលា៖ ពេលវេលាប្រៀបបានដូចជាលុយអ៊ីចឹង។ ប្រសិនជាអ្នកចាប់ផ្តើមកាន់តែឆាប់ អ្នកកាន់តែមានពេលវេលាច្រើនក្នុងការបង្កើតលុយ និង មានពេលធ្វើការជាច្រើនទៀត ដូច្នេះហើយត្រូវគ្រប់គ្រងពេលវេលាឲ្យបាន៕

ប្រែសម្រួល៖ អឹុង មុយយូ
ប្រភព៖ www.addicted2success.com

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

នីតិវិធី​គយ​ក្នុងការ​នាំចូល​ទំនិញ​តាមផ្លូវ​គោក ​លោក​អ្នក​គួរ​ស្វែង​យល់​បើ​ចង់​រក​ស៊ី​នាំ​​ចូល​ទំនិញ!

គន្លឹះ៤​​យ៉ាង​ ​ដើម្បី​​រៀប​ចំ​​ផែនការ​ដែលជួយ​ឲ្យ​អ្នក​រៀន​ឆាប់​ចេះ​និង​ពូកែ​ជាង​មុន

តើត្រូវធ្វើដូចម្តេចខ្លះដើម្បីទទួលបានលិខិតអនុញ្ញាតប្រកបអាជីវកម្ម-សេវាកម្ម សម្រាប់អាជីវកម្មថ្មី?

អត្ថបទពាណិជ្ជកម្ម​

ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យដ៏ធំសម្បើមរបស់កម្ពុជានឹងវិលមកវិញជាថ្មីនៅខែក្រោយ

អ្នក​បន្ទាយ​មានជ័យ​ជួបគ្នា​នៅ «សិក្ខាសាលាអាជីវកម្ម ខ្នាតតូច និង មធ្យម» នៅ​ថ្ងៃ​ទី២៩ កញ្ញា

អេ អឹម ខេ លើកកម្ពស់ស្រ្តី៖ ជាង​ ៨០% នៃ​អ្នក​កម្ចី​សរុបគឺ​ជា​ស្ត្រី

កម្មវិធី​សន្និសីទ​​ក្រោម​ប្រធាន​បទ “ត្រៀម​សម្រាប់​ដំណើរ​ផ្លូវ​ដ៏វែង​ឆ្ងាយ”

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930