អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > សម្ភាសន៍​បុគ្គល​ជោគជ័យ​រាប់​រយ​អ្នក ជា​លទ្ធផល​បុគ្គល​ទាំង​នោះ​មាន​ទម្លាប់​​មួយ​ដូចគ្នា​​ នោះ​គឺ…

សម្ភាសន៍​បុគ្គល​ជោគជ័យ​រាប់​រយ​អ្នក ជា​លទ្ធផល​បុគ្គល​ទាំង​នោះ​មាន​ទម្លាប់​​មួយ​ដូចគ្នា​​ នោះ​គឺ…

លោក Tim Ferriss កំពុង​ធ្វើ​បទសម្ភាសន៍

អ្នកនិពន្ធ លោកTim Ferriss និង ជាអ្នកជំនួញដ៏ល្បីល្បាញរបស់អាមេរិក បានធ្វើបទសម្ភាសន៍បុគ្គលជោគជ័យកំពូលៗរាប់រយនាក់ដែលខិតខំអភិវឌ្ឍខ្លួនពីបាតដៃទទេរហូតក្លាយអ្នកមាន។ ជាលទ្ធផល លោកបានបង្ហាញថា បុគ្គលទាំងនោះមានចំណុចរួមមួយដែលជាទម្លាប់របស់ពួកគេ។ តើទម្លាប់នោះគឺជាអ្វី?

យោងតាមបទសម្ភាសន៍មួយរបស់លោកទៅកាន់ស្ថានីយទូរទស្សន៍ CNBC លោក Tim Ferriss បានចោទជាសំនួរឡើងថា ហេតុអ្វីបានជាមនុស្សទូទៅមិនអាចជោគជ័យលើគោលដៅរបស់ខ្លួនក្នុងរយៈពេល១០ឆ្នាំមួយដោយប្រើពេលត្រឹមតែ ៦ខែ?

តាមលទ្ធផលធ្វើបទសម្ភាសន៍ដែលលោកទទួលបានពីបុគ្គលជោគជ័យទាំងនោះគឺថា កុំថាឡើយគោលដៅ១០ឆ្នាំ សូម្បីតែគោលដៅដ៏តូចមួយត្រឹមតែ១ឆ្នាំទៅមុខ អ្នកនឹងមិនអាចសម្រេចបានផង ប្រសិនបើអ្នកមានអត្តចរិតមួយខុសពីបុគ្គលជោគជ័យទាំងនេះ។

តាមការអះអាងរបស់លោក Tim Ferriss លោកបានលើកឡើងពីមនុស្ស៣ប្រភេទ។ ប្រភេទទី១ជាមនុស្សស្អប់ការបរាជ័យ។ ប្រភេទទី២ គឺជាមនុស្សស្រលាញ់ភាពជោគជ័យ ហើយប្រភេទទី៣ គឺជាមនុស្សដែលស្គាល់ពីតម្រូវការរបស់ខ្លួន និង ដឹងពីវិធីសាស្ត្រដោះស្រាយបញ្ហាដើម្បីភាពជោគជ័យ។

លោក Tim Ferriss  បានសង្កត់ធ្ងន់ថា បុគ្គលជោគជ័យផ្នែកហិរញ្ញវត្ថុភាគច្រើន គឺជាបុគ្គលទី៣នេះឯងដែលជាមនុស្សបានស្វែងយល់ច្បាស់ពីតម្រូវការរបស់ខ្លួន ថាខ្លួនចង់បានអ្វី? ហើយបន្ទាប់មកពីអនុវត្តសកម្មភាពភ្លាមៗបំពេញតម្រូវការនោះតែម្តង។ នៅក្នុងករណីមានឧបសគ្គ ឬ បញ្ហាមកដល់ ពួកគេ អាចរកឃើញពីដំណោះស្រាយបញ្ហានោះ ដើម្បីសម្រេចឲ្យបានគោលដៅរបស់ខ្លួន៕

ប្រភព៖ cnbc

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031