អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​គន្លឹះ​សំខាន់ៗ​ជួយ​ឲ្យ​អ្នក​​​ឆាប់​ឡើង​ប្រាក់ខែ​ខ្ពស់​!​

​គន្លឹះ​សំខាន់ៗ​ជួយ​ឲ្យ​អ្នក​​​ឆាប់​ឡើង​ប្រាក់ខែ​ខ្ពស់​!​

ការ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ ​គឺ​ជា​ក្តី​ប្រាថ្នា​មួយ​របស់​បុគ្គលិក​គ្រប់រូប​ ​ដើម្បី​អាច​ពង្រឹង​ជីវភាព​រស់​នៅ​របស់​ពួកគេ​ឲ្យ​បាន​តែ​ប្រសើរ​ជាង​មុន​។ ប៉ុន្តែ​វា​ជា​រឿង​លំបាក​ខ្លាំង​ណាស់​ ​ព្រោះ​ថា បើ​អ្នក​សុំ​ថ្នាក់​លើ​ដោយ​ត្រង់ៗ​ ​​នោះ​​ក៏​មិន​ងាយ​បាន​ដែរ​។ ​ដូច្នេះ​ហើយ ​អ្នក​ត្រូវ​តែ​​​មាន​​​តែ​ធ្វើ​នូវ​​កិច្ចការ​ពិសេសៗ​មួយ​ចំនួន​ដែល​ ​ធ្វើ​ឲ្យ​ថ្នាក់​លើ​ពេញ​ចិត្ត​។ គួរ​អនុវត្ត​គន្លឹះ​សំខាន់ៗ​ខាង​ក្រោម​នេះ ​ដើម្បី​ជួយ​ឲ្យ​អ្នក​ឆាប់​ឡើង​ប្រាក់ខែ​៖

១) ​​ធ្វើ​ការ​ឲ្យ​ច្រើន​ជាង​បុគ្គលិក​ដទៃ​៖ ​បើ​អ្នក​ពិត​ជា​ចង់​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ជាង​អ្វី​ដែល​អ្នក​មាន​បច្ចុប្បន្ន​​នេះ​ ​គឺ​ត្រូវ​តែ​ខំ​ប្រឹងប្រែង​ធ្វើ​ការ​ឲ្យ​ច្រើន​ជាង​មុន​ដែរ​ ​ជា​ពិសេស​ធ្វើ​យ៉ាង​ណា​ឲ្យ​ខ្លួន​អ្នក​​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​សម្រាប់​អ្នក​ដទៃ​។ ​មានន័យ​ថា ​អ្នក​មិន​ត្រូវ​ធ្វើ​ការ​គ្រាន់តែ​​បង្គ្រប់​ម៉ោង​នោះ​ទេ ​ប៉ុន្តែ​ត្រូវ​ធ្វើ​វា​ឲ្យ​ឆាប់​ចប់​គម្រោង​នីមួយៗ​ដែល​អ្នក​កំពុង​ធ្វើ​ ​ទោះបីជា​ត្រូវ​ចេញ​ពី​ធ្វើ​ការ​ក្រោយ​គេ​ក៏ដោយ។ ​ការ​ខិតខំ​បែបនេះ ​នឹង​ធ្វើ​ឲ្យ​ថ្នាក់​លើ​របស់​អ្នក​មាន​ការ​ចាប់​អារម្មណ៍​​ ​ហើយ​ក៏​មិន​ចង់​បាត់បង់​អ្នក​នោះ​ដែរ។​

២) ​​​បង្កើន​ការ​ទទួល​ខុសត្រូវ​៖ ​អ្នក​ត្រូវ​តែ​មាន​ការ​ទទួលខុស​ត្រូវ​ខ្ពស់​ចំពោះ​ការងារ​ដែល​ខ្លួន​កំពុង​ធ្វើ​ ​ដើម្បី​ធានា​ថា ​លទ្ធផល​ដែល​ចេញ​មក​ ​នឹង​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ជាពិសេស​ថ្នាក់​លើ​មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ ​ចំពោះ​ស្នាដៃ​របស់​អ្នក​។

៣) ​បង្ហាញ​ភាព​ជា​គំរូ​ដល់​អ្នកដទៃ​៖ ​ទោះបីជា ​ស្ថិត​ក្នុង​ស្ថានភាព​អ្វី​ក៏ដោយ ​អ្នក​ត្រូវ​តែ​​ខិតខំ​ធ្វើ​យ៉ាង​ណា​ ​ដើម្បី​ផ្តល់​ជា​គំរូ​ល្អ​ដល់​បុគ្គលិក​ដទៃ ​ទាំង​ការ​គោរព​ពេលវេលា ​និង ​ការ​ធ្វើ​កិច្ចការ​ផ្សេងៗ​ទៀត​ក្នុង​ក្រុមហ៊ុន។ ​មានន័យ​ថា ​រាល់​កិច្ចការ​ដែល​អ្នក​ធ្វើ​គឺ​សុទ្ធតែ​មាន​ប្រយោជន៍​សម្រាប់​ក្រុមហ៊ុន ​និង បុគ្គលិក​ដទៃ​ទៀត​ ​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា គោរព ​និង ស្រលាញ់​អ្នក​យ៉ាង​ខ្លាំង​។ ​ដូច្នេះ​ហើយ ​នេះ​ជា​ការ​សាង​ទំនុកចិត្ត​របស់​ក្រុមហ៊ុន​មក​លើ​រូប​អ្នក​។

៤) ធ្វើ​កិច្ចការ​ណា​ដែល​អ្នក​ផ្សេង​​មិន​អាច​ធ្វើ​បាន​​៖ ​​ជា​ធម្មតា​ក្រុមហ៊ុន​តែងតែ​មាន​ការងារ​លំបាក​មួយ​ចំនួន ​ដែល​បុគ្គលិក​ខ្លះ​បាន​បដិសេធ​មិន​ធ្វើ​ ​​ព្រោះ​ពួកគេ​មិន​ចង់​បរាជ័យ​ដោយសារ​បញ្ហា​ផ្សេងៗ​។ ជាមួយ​គ្នា​នោះ​ ​វា​អាច​ជា​ឱកាស​សម្រាប់​អ្នក ​ក្នុង​ការ​សាង​ស្នាដៃ ​ដែល​អ្នកដទៃ​មិន​អាច​ធ្វើ​បាន​ ​បើ​ទោះ​បី​ជា​វា​មាន​ការ​លំបាក​ក្តី​ ​ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​កើត​មក​ចេះ​​ស្រាប់​នោះ​ទេ ​​ពោល​គឺ​ទាល់​តែ​ឆ្លងកាត់​ការរៀនសូត្រ ​ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​ខិតខំ​ធ្វើ​វា​ឲ្យ​អស់​ពី​លទ្ធភាព​។ ​​បើ​អ្នក​នៅ​តែ​ធ្វើ​អ្វី​ដែល​ងាយៗ​​បន្ត​ទៀត​ ​នោះ​អ្នក​ក៏​គ្មាន​ថ្ងៃ​អាច​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​តាម​ការ​ចង់​បាន​ដែរ​ ​​ព្រោះ​ក្រុមហ៊ុន​នីមួយៗ​មិន​មែន​ល្ងីល្ងើ​​ឡើយ​៕

​​ដោយ៖ ​រតនា ​វិចិត្រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930