អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​មហាសេដ្ឋី​អាមេរិក​ ​លោក​ Mark Cuban៖ ​​​«​ទស្សន​ខុស​ឆ្គង​៣​យ៉ាង​​ក្នុង​ការ​ធ្វើ​ជំនួញ​​ ​នាំ​ឲ្យ​​បរាជ័យ​ដោយ​មិន​ដឹង​ខ្លួន​»

​មហាសេដ្ឋី​អាមេរិក​ ​លោក​ Mark Cuban៖ ​​​«​ទស្សន​ខុស​ឆ្គង​៣​យ៉ាង​​ក្នុង​ការ​ធ្វើ​ជំនួញ​​ ​នាំ​ឲ្យ​​បរាជ័យ​ដោយ​មិន​ដឹង​ខ្លួន​»

ប្រ​ភព៖​​ ABC News

កើត​នៅ​ឆ្នាំ​១៩៥៨ អ្នក​ជំនួញ វិនិយោគិន អ្នក​និពន្ធ អ្នក​បង្ហាញ​មុខ​ដ៏​ល្បីល្បាញ​នៅ​លើ​ប៉ុស្តិ៍​ទូរទស្សន៍ និង​សប្បុរសជន​ជនជាតិ​អាមេរិក​មួយ​រូប លោក Mark Cuban មាន​អតីតកាល​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​មួយ​ឈ្មោះ Indiana University។ បន្ទាប់​មក​លោក​បាន​ផ្លាស់ប្ដូរ​ទៅ​នៅ​ជាមួយ​មិត្តភ័ក្ដិ​៥​នាក់​របស់​លោក នៅ​ក្នុង​ផ្ទះ​ដែល​មាន​សភាព​ដ៏​យ៉ាប់យ៉ឺន​មួយ​ជាមួយ​នឹង​បន្ទប់​គេង​៣​បន្ទប់ ព្រមទាំង​ឆ្លៀត​ពេល​ធ្វើការ​ជា​អ្នក​លាយ​ស្រា ដើម្បី​ទប់ទល់​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​ផង​ដែរ។ មិន​បាន​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ផង ជាមួយ​នឹង​តម្លៃ​៦​លាន​ដុល្លារ​ពី​ការ​លក់​ក្រុមហ៊ុន​ដំបូង​របស់​លោក​ឈ្មោះ MicroSolutions លោក​ក៏​បាន​ក្លាយ​ជា​មហាសេដ្ឋី​ក្នុង​វ័យ​ត្រឹម​តែ​៣២​ឆ្នាំ​ប៉ុណ្ណោះ។

ភាព​ជោគជ័យ​របស់​អ្នក​និពន្ធ​សៀវភៅ​អេឡិចត្រូនិកHow to Win at the Sport of Business​រូប​នេះ បាន​បន្ត​មក​នៅ​ក្នុង​វ័យ​៤០​ឆ្នាំ​របស់​លោក នៅ​ពេល​លោក​បាន​លក់​ក្រុមហ៊ុន​ទី​២​របស់​ខ្លួន​ឈ្មោះ Broadcast.com ហើយ​ចូលរួម​ក្នុង​ក្លឹប​មហាសេដ្ឋី។ បច្ចុប្បន្ន លោក​ជា​ម្ចាស់​នៃ​សមាគម​បាល់​បោះ​ជាតិ​មួយ​ឈ្មោះ​ថា Dallas Mavericks និង​ជា​ម្ចាស់​នៃ​ទ្រព្យសម្បត្តិ​ប្រហែល​៣.៣​ពាន់​លាន​ដុល្លារ​ផង​ដែរ។ ផ្អែក​តាម​មហាសេដ្ឋី​របស់​អាមេរិក​រូប​នេះ ខាងក្រោម​នេះ​គឺ​ជា​ទស្សន​ខុស​ឆ្គង​ទាំង​៣​យ៉ាង ដែល​មនុស្ស​ភាគ​ច្រើន​តែង​មាន​ចំពោះ​ការ​សម្រេច​បាន​នូវ​ភាព​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជំនួញ៖

  • ទស្សន​ខុស​ឆ្គង​ទី​១: អ្នក​ចាំបាច់​ត្រូវ​មាន​លុយ​១​បាច់​នៅ​ក្នុង​ដៃ ក្រោយ​ពេល​អ្នក​មាន​គំនិត​ណាមួយ​ផុស​ឡើង៖ ម្ចាស់​សមាគម​Dallas Mavericks​បាន​លើក​ឡើង​ថា ជាជាង​ផ្ដោត​លើ​ការ​ប្រមូល​ដើម​ទុន អ្នក​ត្រូវ​ផ្ដោត​លើ​ការ​លក់​ជំនួស​វិញ ព្រោះ​ថា មិន​ថា​ជា​ជំនួញ​ប្រភេទ​ណា​នោះ​ទេ ការ​លក់​គឺ​ជា​ឱសថ​ព្យាបាល​អ្វី​ៗ​ទាំងឡាយ។ បន្ថែម​ពី​ការ​យល់​ឃើញ​នេះ មហាសេដ្ឋី​មួយ​រូប​ទៀត លោក Grant Cardone ក៏​បាន​គាំទ្រ​នឹង​ទស្សន​របស់​លោក Cuban​ថា “មនុស្ស​ដែល​អាច​សាង​ខ្លួន​ក្លាយ​ជា​អ្នក​មាន​បាន គឺ​ត្រង់​ពួកគេ​អាច​បង្កើត​ប្រាក់​ចំណូល មិនមែន​ដោយសារ​ពួកគេ​វិនិយោគ​លើ​អ្វី​មួយ​ក្នុង​រយៈពេល​ដ៏​វែង​អន្លាយ​នោះ​ឡើយ”។
  • ទស្សន​ខុស​ឆ្គង​ទី​២: អ្នក​ត្រូវ​ស្វែងរក​គ្រូ​បង្វឹក​បង្ហាត់​ណែនាំ​អ្នក៖ លោក​បាន​និយាយ​បែប​នេះ​ថា «ខ្ញុំ​មិនមែន​ជា​លោក​គ្រូ​បង្វឹក​បង្ហាត់​ណែនាំ​នោះ​ទេ។ មនុស្ស​ជា​ច្រើន​តែង​ស្វែងរក​គ្រូ​បង្វឹក​បង្ហាត់​ណែនាំ​ពួកគេ។ តាម​ពិត​វេទមន្ត​ដ៏​អស្ចារ្យ​សម្រាប់​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជំនួញ គឺ​ជា​ការ​ចេញ​ទៅ​ប្រឡូក​ជាក់ស្ដែង​ក្នុង​ពិភព​ខាង​ក្រៅ និង​លក់​អ្វី​ម្យ៉ាង​ទៅ»។ ការទទួលការណែនាំពីអ្នកជំនាញ គឺជារឿងល្អ ប៉ុន្តែត្រូវចាំថា អ្នកមិនអាចធ្វើតាមគំនិតរបស់គេទាំងស្រុងឡើយ ព្រោះមានតែអ្នកប៉ុណ្ណោះដែលស្ថិតក្នុងស្ថិតភាពនោះ ហើយក៏ជាអ្នកត្រូវសម្រេចចិត្តដែរ។
  • ទស្សន​ខុស​ឆ្គង​ទី​៣: ដើរ​តាម​ក្ដី​សុបិន​របស់​អ្នក គឺ​ជា​រូបមន្ត​សម្រាប់​ភាព​ជោគជ័យ៖ តាម​ទស្សន​របស់​មហាសេដ្ឋី​វ័យ​៥៩​ឆ្នាំ​រូប​នេះ ការ​ដើរ​តាម​ក្ដី​សុបិន​របស់​អ្នក មិន​ទៀង​ថា​នឹង​នាំ​អ្នក​ឲ្យ​ទទួល​បាន​ភាព​ជោគជ័យ​នោះ​ឡើយ។ អ្នក​ចាំបាច់​ត្រូវ​សួរ​ខ្លួនឯង​ថា «តើ​ខ្ញុំ​មាន​អ្វី​ដែល​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ងាយស្រួល​មួយ​សម្រាប់​មនុស្ស​ទិញ​ផលិតផល​ខ្ញុំ​ទេ? បើ​អ្នក​ឆ្លើយ​ថា ខ្ញុំ​មាន​ជំនក់​ចិត្ត​ក្នុង​ការ​ធ្វើ​វា នោះ​អ្នក​កំពុង​តែ​ជួប​នឹង​វិបត្តិ​ហើយ»។ ឯ​ការ​លើកឡើង​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុនMailChimp លោក Ben Chestnut ក៏​មាន​ទស្សន​ស្រដៀង​គ្នា​នេះ​ដែរ។ លោក​ថា៖ «វា​គួរ​តែ​ជា​ការ​ស្រឡាញ់​នូវ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ ទទួល​យក​ភារកិច្ច​ក្នុង​ការងារ​នោះ រស់នៅ​ក្នុង​ខណៈ​ពេល​ឥឡូវ​នេះ ស្រឡាញ់​វា ដុសខាត់​វា​ឲ្យ​ឈាន​ដល់​លំដាប់​កំពូល ហើយ​ទ្វារ​នឹង​បើក​ចំហ​ទទួល​អ្នក ប្រសិន​បើ​អ្នក​មាន​ទេពកោសល្យ​ទៅលើ​អ្វី​ដែល​អ្នក​កំពុង​ធ្វើ។ បន្ទាប់​មក បើ​អាច​ទៅ​រួច អ្នក​ត្រូវ​ផ្លាស់ប្ដូរ​វា​ទៅ​ជា​ជំនក់​ចិត្ត»៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ cnbc

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

វីង និង ឌី អេហ្វ អាយ សហការគ្នាផ្ដល់ការទូទាត់ ដោយពុំប្រើប្រាស់ក្រដាស់ប្រាក់ ដល់អតិថិជន និងអ្នកផ្គត់ផ្គង់របស់ខ្លួន

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031