អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > មេរៀនជីវិតសំខាន់ៗ៣យ៉ាងដែលអ្នកអាចរៀនសូត្រ​បានពីសត្វកវែង

មេរៀនជីវិតសំខាន់ៗ៣យ៉ាងដែលអ្នកអាចរៀនសូត្រ​បានពីសត្វកវែង

ប្រ​ភព៖​​ https://pixabay.com/

សត្វ​នីមួយៗ​សុទ្ធ​តែ​មាន​លក្ខណៈ​ពិសេស​ដែល​សម្គាល់​ពី​ភាព​ដាច់​ដោយ​ឡែក​របស់​វា​ខុស​ពី​សត្វ​ដទៃៗ​ទៀត រីឯ​សត្វ​ក​វែង​ក៏​មិន​ខុស​គ្នា​ដែរ។ កាលណា មនុស្ស​យើង​ម្នាក់ៗ​បើក​ចំហ​ចិត្ត​ទូលំទូលាយ រៀន​សូត្រ​ពី​អ្វីៗ​នៅ​ជុំវិញ​ខ្លួន ពួក​យើង​ក៏​ប្រាកដ​ជា​អាច​នឹង​រៀន​សូត្រ​ពី​ភាព​ជា​គំរូ​របស់​សត្វ​ផ្សេងៗ រួម​ទាំង​សត្វ​ក​វែង និង​បម្លែង​វា​ឲ្យ​ទៅ​ជា​មេរៀន​ដ៏​មាន​ប្រយោជន៍​សម្រាប់​ការ​ដឹកនាំ ត្រួសត្រាយ​ផ្លូវ​អ្នក​ដើរ​ពី​ក្រោយ​អ្នក ឆ្ពោះ​ទៅ​រក​ជោគជ័យ​ដ៏​ត្រចះត្រចង់​រួម​គ្នា។

ខាងក្រោម​នេះ​គឺ​ជា​មេរៀន​នៃ​ភាព​ជា​អ្នកដឹកនាំ​៣​យ៉ាង ដែល​អ្នក​អាច​រៀន​សូត្រ​បាន​ពី​សត្វ​ក​វែង៖

១) សត្វ​ក​វែង​ដឹង​ថា​វា​ត្រូវ​បន្ធូរ​ដៃ​ក្នុង​ការ​គ្រប់គ្រង​ហ្វូង​របស់​ពួក​វា​ខ្លះ៖ មេដឹកនាំ​របស់​ហ្វូង​សត្វ​ក​វែង ក៏​ដឹង​ថា​វា​ត្រូវ​ការ​បន្ធូរដៃ​ពី​អំណាច​គ្រប់គ្រង​ទៅលើ​ហ្វូង​របស់​ពួក​វា​ដែរ។ ភាព​ជា​គំរូ​នេះ បើ​និយាយ​ចំពោះ​អ្នកដឹកនាំ​សមាជិក​ក្នុង​ក្រុម ត្រូវ​ចេះ​ចែក​រំលែក​តួនាទី និង​សិទ្ធិ​អំណាច​របស់​ខ្លួន ដើម្បី​ឲ្យ​អ្នក​មាន​សមត្ថភាព​ដទៃ​មាន​ឱកាស​បញ្ចេញ​ថ្វីដៃ និង​សមត្ថភាព​ពិសេស​របស់​ខ្លួន​ផង​ដែរ។
២) សត្វ​ក​វែង​មិន​ភ័ន្តច្រឡំ​ទំហំ​ជាមួយ​នឹង​ភាព​ខ្លាំងក្លា​នោះ​ឡើយ៖ បើ​ទោះ​ជា​ទទួល​បាន​ប្រយោជន៍​ពី​អំណោយផល​ធម្មជាតិ​របស់​សត្វ​ក​វែង មាន​រូបរាង​ធំ​និង​ខ្ពស់​ក៏​ដោយ ក៏​វា​នៅតែ​ទទួល​ស្គាល់​នូវ​ដែន​កំណត់​ចំពោះ​ភាព​ខ្លាំងក្លា​របស់​វា​ដែរ។ អ្នកដឹកនាំ​ក៏​ត្រូវ​រៀន​សូត្រ​ពី​គំរូ​ដ៏​ល្អ​មួយ​នេះ​ពី​សត្វ​ក​វែង​ដែរ។ អ្នក​ត្រូវ​ចាំ​ថា សម្បក​ខាងក្រៅ​របស់​មនុស្ស មិន​អាច​កំណត់​ពី​ឆន្ទៈ និង​ទេពកោសល្យ​ពិត​ប្រាកដ​របស់​បុគ្គល​នោះ​បាន​ឡើយ។ ដូច្នេះ អ្នក​មិន​ត្រូវ​វាយតម្លៃ​មនុស្ស​ណា​ម្នាក់​ដោយ​ផ្អែក​លើ​សម្បក​ខាងក្រៅ​របស់​ពួក​គេ និង​ត្រូវ​អោន​លំទោន​ឲ្យ​តម្លៃ​ទៅលើ​មនុស្ស​គ្រប់​គ្នា​ជានិច្ច។
៣) សត្វ​ក​វែង​តែងតែ​បន្ត​ស្វែងរក​ធនធាន​ជានិច្ច៖ ពួក​វា​ធ្វើ​បម្លាស់ទី​ផ្លាស់ប្ដូរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ក្នុង​ការ​ស្វែងរក​ធនធាន​សម្រាប់​ការ​លូតលាស់​ធំធាត់​របស់​ហ្វូង​វា និង​មិន​ទ្រមក់​រង់ចាំ​ឲ្យ​ស្ថានភាព​ខ្វះ​ធនធាន​នៅ​ទីលំនៅ​បច្ចុប្បន្ន​របស់​វា​ផ្លាស់ប្ដូរ​សម្រាប់​ពួក​វា​នោះ​ឡើយ។ អ្នកដឹកនាំ​ប្រកប​ដោយ​ភាព​ឈ្លាសវៃ​ក៏​ត្រូវ​ប្រកាន់​យក​គោលការណ៍​ដឹកនាំ​បែប​នោះ​ដែរ។ គ្រាន់តែ​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​ផ្លាស់ប្ដូរ​របស់​ស្ថានភាព ពិត​ជា​មិន​អាច​កែប្រែ​អ្វី​ឲ្យ​ប្រសើរ​ឡើង​បាន​ឡើយ លុះត្រាណាតែ​អ្នក​មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​ផ្លាស់ប្ដូរ​របស់​ខ្លួន​ទៅលើ​ស្ថានភាព​ជា​បញ្ហា​នោះ និង​មាន​ស្មារតី​ធ្វើ​ការ​ផ្លាស់ប្ដូរ​វា​ដោយ​ខ្លួនឯង ទើប​អ្នក​អាច​បោះ​ជំហាន​ឈាន​ដល់​ដំណាក់កាល​រីកចម្រើន​មួយ​ទៀត​បាន៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ lifehack

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930