អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​​អ្នក​ជំនួញ​អាមេរិក​ លោកRamit Sethi ៖ ​បើ​ចង់​​ក្លាយ​ជា​សេដ្ឋី​​ កុំ​ភ្លេច​​ចាំ​សារ​ដ៏​សំខាន់​​​ពីរ​យ៉ាង​នេះ​​​នៅ​​វ័យ​ខ្ទង់​២០​ឆ្នាំ

​​អ្នក​ជំនួញ​អាមេរិក​ លោកRamit Sethi ៖ ​បើ​ចង់​​ក្លាយ​ជា​សេដ្ឋី​​ កុំ​ភ្លេច​​ចាំ​សារ​ដ៏​សំខាន់​​​ពីរ​យ៉ាង​នេះ​​​នៅ​​វ័យ​ខ្ទង់​២០​ឆ្នាំ

ប្រ​ភព៖​​ Chase Jarvis

លោកRamit Sethi​ ​ជា​​អ្នក​និពន្ធ ​​និង​ជា​សេដ្ឋី​ជនជាតិ​អាមេរិក​ ​​និយាយ​ថា ​ចង់​ក្លាយ​ក្លាយ​ជា​សេដ្ឋី​នោះ​ ​​ត្រូវ​ចាំ​សារ​ដ៏​សំខាន់​ពីរ​​យ៉ាង​ គឺ​ទី​១​ ​អ្នក​អាច​ធ្វើ​បាន ​​និង​ទី​២​ ​ ​កាល​ណា​អ្នក​ផ្លាស់ប្ដូរ​ទម្លាប់​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​អ្នក ​នោះ​ឱកាស​​នឹង​មាន​កាន់​តែ​ច្រើន​។

​​​«​ខ្ញុំ​សង្ឃឹម​ថា ​​មនុស្ស​ដែល​មាន​វ័យ​​២២​ឆ្នាំ​ទាំង​អស់​ដឹង​​ថា ​ពួក​គេ​អាច​​រស់​នៅ​ក្នុង​ជីវិត​​ជា​អ្នក​មាន​​បាន​។ ​អ្នក​អាច​ក្លាយ​ជា​សេដ្ឋី​ ​​គឺ​គ្មាន​បញ្ហា​នោះ​ទេ​។ ​​​ប៉ុន្តែ​អ្នក​ត្រូវ​​តែ​អនុវត្ត​​ឲ្យ​បាន​កាន់​តែ​ចាប់​កាន់​តែ​ល្អ​»។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សេដ្ឋី​ខាង​លើ​ ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​ «I Will Teach You to be Rich» ​ដែល​ជា​ភាសា​ខ្មែរ​​មាន​ន័យ​ថា​ «​ខ្ញុំ​នឹង​បង្រៀន​អ្នក​ឲ្យ​ក្លាយ​ជា​អ្នក​មាន​​»​។

​​ចំណុច​សំខាន់​បំផុត​ដំបូង​ គឺ​ត្រូវ​គិត​ថា ខ្លួន​ឯង​អាច​ធ្វើ​បាន​ ​ព្រោះ​បើ​គិត​ថា ខ្លួន​ឯង​មិន​អាច​ធ្វើ​បាន​ ឬ ​មិន​អាច​ក្លាយ​ជា​អ្នក​មាន​ទេ​ ​​នោះ​វា​មាន​​ន័យ​ស្មើ​នឹង​បោះបង់​​ទៅ​ហើយ​។​ ​បន្ទាប់​ពី​គិត​ថា ខ្លួន​ឯង​អាច​ធ្វើ​បាន​ហើយ គឺ​ត្រូវ​មាន​ទម្លាប់​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឲ្យ​បាន​ល្អ​​ទៀត​។​​

​ក្នុង​ពេល​ឆ្លើយ​​​​ប្រាប់​ទៅ​កាន់​សារព័ត៌មាន​ ​CNBC ​អ្នក​និពន្ធ​ និង​ជា​ស្ថាបនិក​​ក្រុមហ៊ុន​GrowthLab.com ខាង​លើ​ ​បាន​​​​អះអាង​ថា ​ការ​ផ្លាស់ប្ដូរ​ទម្លាប់​ ក្នុង​ការ​គ្រប់គ្រង​​ហិរញ្ញវត្ថុ​ គឺ​មាន​ជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ ​ព្រោះ​បើ​មាន​​ទម្លាប់​ចាយវាយ​ខ្ជះខ្ជាយ​​នោះ ​មាន​ប៉ុន្មាន​ក៏​មិន​សល់។​​ ​ប៉ុន្តែ​បើ​មាន​ទម្លាប់​ល្អ​វិញ ​នោះ​​លុយ​ដែល​អ្នក​មាន​​ក្នុង​ដៃ​ នឹង​កើត​ជា​កូន​ពូន​ជា​ចៅ​មិន​ខាន​៕
​​​​​ដោយ​៖ រតនា​ ​វិចិត្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031