អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

គុណភាព​​​ ១៥​ចំណុច​​​​​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ប្រ​ភព៖​​ www.entrepreneur.com.ph

ដើម្បី​ក្លាយ​ជា​​អ្នក​​រកស៊ី​ដោយ​ជោគជ័យ​ម្នាក់​ មិន​មែន​មាន​តែ​ IQ ​ខ្ពស់​គឺ​គ្រប់​គ្រាន់​នោះ​ទេ ​ពោល​គឺ​មាន​សមត្ថភាព​ច្រើន​យ៉ាង​ទៀត។ ​ខាង​ក្រោម​នេះ​ ​គឺ​ជា​សមត្ថភាព​ ១៥​ចំណុច​របស់​​សហគ្រិន​ឆ្លាត​វៃ​៖

១) ​មាន​សុភវិនិច្ឆ័យ​ដ៏​ត្រឹម​ត្រូវ​៖ ​ចេះ​ពិចារណា​​លើ​ហេតុផល​​និង​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ។
២) ​មាន​មនសិការ​ចំពោះ​ខ្លួន​ឯង៖ ​ដឹង​ថា​ខ្លួន​គេ​ជា​អ្នក​​ណា​ មាន​ចំណុច​ខ្លាំង​ ខ្សោយ​ ​តម្លៃ​ ​គុណធម៌​ និង​ជំនឿ​​មិន​មែន​ចំពោះ​អ្នក​ដទៃ​ តែ​ចំពោះ​ខ្លួន​ឯង​ផង​ដែរ។
៣) ចេះ​ឆ្លុះ​​កញ្ចក់​៖ ​ចេះ​ឆ្លុះ​បញ្ចាំង​​ពី​ខ្លួន​​ឯង​ មើល​ពី​កំហុស​ខ្លួន​ឯង​ដែល​មាន​​​រួច​កែ​លម្អ និង​ដុស​ខាត់​ខ្លួន​ឯង។
៤) ច្នៃ​ប្រឌិត៖ ​​ត្រូវ​គិត​អ្វី​ដែល​ថ្មី​ មិន​ធ្វើ​ដដែល​ៗ។​ ទស្សនទាន​ថ្មី​ ខុស​ប្លែក​ពី​គេ​ នាំ​ឱ្យ​អាជីវកម្ម​ជោគជ័យ។
៥) ​ជា​មនុស្ស​បើក​ចំហ៖ ​មិន​ទស្សនៈ​ខ្លួន​ឯង​សុទ្ធ​តែ​ត្រូវ​នោះ​ទេ គឺ​ចេះ​ស្ដាប់​គេ​ស្ដាប់​ឯង​ និង​ឱ្យ​តម្លៃ​ចំពោះ​គំនិត​យោបល់​របស់​អ្នក​ដទៃ​ទៀត​ផង។
៦) គោរព​ពេល​វេលា៖ ​ពេល​វេលា​មាស​ប្រាក់។ ​សហគ្រិន​ជោគជ័យ​ គឺ​ត្រូវ​មាន​ចំណុច​នេះ។
៧)​ មាន​បណ្ដាញ​ទូលំទូលាយ (ទំនាក់ទំនង) ៖ ស្គាល់​មនុស្ស​ឱ្យ​បាន​ច្រើន ស្គាល់​​កាន់​តែ​ច្រើន​ កាន់​តែ​មាន​ប្រយោជន៍​សម្រាប់​ខ្លួន​ឯង​ និង​អាជីវកម្ម​។
៨) ​ជា​មនុស្ស​ម្ចាស់ការ​លើ​ខ្លួន​ឯង។
៩) ធ្វើ​ខ្លួន​ជា​សិស្ស​រហូត៖ ​ត្រូវ​សិក្សា​ និង​អាន​សៀវភៅ​ ដើម្បី​ពង្រីក​ពុទ្ធិ​របស់​ខ្លួន។
១០) ​មាន​គំនិត​សាកល្បង៖ ព្យាយាម​សាកល្បង​អ្វី​ថ្មី​ៗ​ ​ដើម្បី​ពង្រីក​អាជីវកម្ម​​ឱ្យ​កាន់​តែ​សម្បូរ​បែប​។ បើ​គ្មាន​ការ​សាកល្បង​ ក៏​គ្មាន​ភាព​ជោគជ័យ​ដែរ។
១១) ​មាន​ជំនឿ​លើ​ខ្លួន​ឯង​ជា​និច្ច។
១២) ​សរសេរ​គោលដៅ​របស់​ខ្លួន​ទុក​ជា​និច្ច៖ ​គោលដៅ​មិន​មែន​នឹក​ឃើញ​ចេះ​តែ​ថា​នោះ​ទេ។ វា​ត្រូវ​តែ​ច្បាស់​លាស់​ ជាក់​លាក់​ និង​កត់​ត្រា​ទុក​សម្រាប់​ខ្លួន​ឯង។
១៣) ចេះ​ចែក​រំលែក​ចំណេះ​ដឹង​៖ មនុស្ស​ឆ្លាត​មិន​មែន​ចេះ​អ្វី​ បៀម​ទុក​តែ​ខ្លួន​ឯង​​នោះ​ទេ។ ការ​ចែក​រំលែក​មិន​ថា​ធនធាន​ ឬ​ចំណេះ​ដឹង​គឺ​ជា​រឿង​ដ៏​បម្រើ​បំផុត​មួយ​ដើម្បី​ឱ្យ​អ្នក​ដទៃ​បាន​ប្រសើរ​ដែរ។ ​បើ​ចេះ​តែ​ម្នាក់​ឯង​ មាន​ប្រយោជន៍​អ្វី?​
១៤) ​បោះ​ជំហាន​ទៅ​មុខ​ជា​និច្ច៖ ​សហគ្រិន​ឆ្លាត​ មិន​នៅ​ទ្រឹង​នោះ​ទេ គឺ​មាន​ផ្លូវ​ដើរ​ទៅ​មុខ​ជា​និច្ច។
១៥) ​​រួស​រាយ​ និង​គេ​អាច​ពឹង​ពាក់​បាន៕​
ដោយ៖ រតនៈ​វិភូ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

​សញ្ញា​ ៥​យ៉ាង​បញ្ជាក់​ថា ​អ្នក​កំពុង​​តប់ប្រមល់​ក្នុង​ចិត្ត​ខ្លាំង​បំផុត​​ ​​​ហើយ​គួរ​រក​វិធី​ដោះស្រាយ​បន្ទាន់​!​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30