អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ពួក​អ្នក​ជោគជ័យ​ក្នុង​​លោក​៖ ​​​​​ជីវិត​ជោគជ័យ​ ឬ ​មិន​ជោគជ័យ​ មិន​មែន​​យក​លុយ​ទៅ​វាស់​ទេ​

ពួក​អ្នក​ជោគជ័យ​ក្នុង​​លោក​៖ ​​​​​ជីវិត​ជោគជ័យ​ ឬ ​មិន​ជោគជ័យ​ មិន​មែន​​យក​លុយ​ទៅ​វាស់​ទេ​

ប្រ​ភព៖​​ Bloomberg

ក្ដី​ប្រាថ្នា​របស់​មនុស្ស​គ្រប់​គ្នា​ចង់​ក្លាយ​ជា​​ មនុស្ស​ជោគជ័យ ​ហើយ​​គិត​ថា ​​លុយ​ជា​រង្វាស់​ដ៏​សំខាន់​​​ដែល​កំណត់​ថា ​​​​ជោគជ័យ​ ឬ​​មិន​ជោគជ័យ​។ ​អាច​និយាយ​​​យ៉ាង​ខ្លី​​ថា ​ជោគជ័យ​​​ ​មាន​​ន័យ​ថា ​មាន​​លុយ​ច្រើន​។ ​តើ​លុយ​ពិត​ជា​ចំណុច​សំខាន់​​នៃ​ភាព​ជោគជ័យ​មែន​ឬ?​​ ​

បើ​ទោះបី​ជា ​មាន​មនុស្ស​ជាច្រើន​គិត​ថា ​​ជីវិត​ជោគជ័យ​ ឬ ​មិន​ជោគជ័យ​​ គឺ​អាស្រ័យ​លើ​លុយ​ក៏​ដោយ​​ប៉ុន្តែ​ ​បើ​តាម​​បុគ្គល​​ជោគជ័យ​ពិត​ប្រាកដ​​​​ក្នុង​​លោក​ ​​បាន​បដិសេធ​នូវ​ចំណុច​​​នេះ​​ ​ហើយ​ថា​​ ​លុយ​មិន​មែន​ជា​ ​ចំណុច​កំណត់​អំពី​ ភាព​ជោគជ័យ​របស់​​មនុស្ស​ម្នាក់​បាន​​ឡើយ​។ ​

លោក​ Richard Branson​ ជា​ស្ថាបនិក​របស់​ក្រុមហ៊ុនVirgin Group ​ និង ជា​មហាសេដ្ឋី​អង់គ្លេស​ បាន​លើក​​ឡើង​ថា ​​​វា​ជា​គំនិត​ខុស​ឆ្គង​មួយ​ ដែល​មនុស្ស​​​ជាច្រើន​គិត​ថា​ ​លុយ​​ជា​​ចំណុច​សំខាន់​ ដែល​បញ្ជាក់​ថា ​​​អ្នក​ជំនួញ​ម្នាក់​ជោគជ័យ​ឬ អត់​។​​​​ ​លោក​បាន​បន្ត​ថា ​ភាព​ជោគជ័យ​ពិត​ប្រាកដ​​របស់​មនុស្ស​ម្នាក់​ ​​គឺ​វា​ស្រ័យ​​លើ​ថា​តើ​ ​មនុស្ស​ដែល​​នៅ​ជុំវិញ​អ្នក​នោះ ​​​សប្បាយ​ចិត្ត​ ឬ ​ស្រលាញ់​អ្នក​ប៉ុណ្ណា​។

ចំណែក​​លោក​ ​Bill Gates ដែល​ជា​មហាសេដ្ឋី​ និង ជា​អ្នក​មាន​ជាង​គេ​ក្នុង​លោក​ ​បាន​និយាយ​ថា ​ធ្វើ​ការងារ​ដែល​ខ្លួន​ស្រលាញ់​ ឬ ពេញ​ចិត្ត​ គឺ​ជា​ភាព​ជោគជ័យ​​ក្នុង​ជីវិត​។

​​​បើ​ផ្នែក​លើ​បុគ្គល​ជោគជ័យ​​ទាំង​​ពីរ​រូប​នេះ ​ថ្វីត្បិត​លុយ​សំខាន់​សម្រាប់​ការរស់នៅ​ ប៉ុន្តែ​​លុយ​​មិន​មែន​ជា​ចំណុច​សំខាន់​ដែល​​កំណត់​អំពី​ភាព​ជោគជ័យ​របស់​មនុស្ស​ម្នាក់​បាន​ឡើយ​ ​ឬ​ សំខាន់​ដល់​ថ្នាក់​មនុស្ស​ត្រូវ​តែ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ ដើម្បី​តែ​លុយ​​នោះ​ទេ​​។ ដូច្នេះ​​ហើយ ត្រូវ​ព្យាយាម​ធ្វើ​កិច្ចការ​ណា​ដែល​មាន​តម្លៃ និង មាន​ប្រយោជន៍​ដល់​អ្នក​ជុំវិញ​ខ្លួន​ មិន​មែន​ដើម្បី​តែ​លុយ​ទេ​៕

​សញ្ញា​សំខាន់ៗ​៥​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​អ្នក​មាន​និស្ស័យ​​ធ្វើជំនួញ​​ពី​ធម្មជាតិ​!

​លក្ខណៈ​ពិសេស​​​៦​យ៉ាង​​របស់​​វប្បធម៌​​ធ្វើ​ជំនួញ​​ជនជាតិ​ចិន​ ​ដែល​នាំ​ឲ្យ​ពួកគេ​ទៅ​ដល់​ណា​​ធ្វើ​ជា​អ្នក​មាន​នៅ​ទីនោះ

បុគ្គល​ជោគជ័យ​​មិន​ដែល​ភ្លេច​ធ្វើ​​ផែន​ការ​​បន្ទាប់ (Contingency plan​ឬ Plan B) ​នោះ​ទេ តើ​វា​សំខាន់​យ៉ាង​ម៉េច?

​ដោយ​៖ រតនា​ ​វិចិត្រ​
​​​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930