អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​ឥរិយាបថ​ ៨​​យ៉ាង​របស់​បុគ្គល​ជោគជ័យ​​ ដើម្បី​​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក​

​ឥរិយាបថ​ ៨​​យ៉ាង​របស់​បុគ្គល​ជោគជ័យ​​ ដើម្បី​​លើក​ទឹក​ចិត្ត​ដល់​បុគ្គលិក​

រូបតំណាង

ប្រ​ភព៖​​ business.pulseofthecitynews.com

ពាក្យ​ថា​ បុគ្គល​ជោគជ័យ ​​មិន​មែន​​ជោគជ័យ​ដោយ​ការ​ខិតខំ​ប្រឹង​ប្រែង​តែ​ម្នាក់​ឯង​​នោះ​ទេ។ ការ​ជោគជ័យ​នោះ​ គឺ​បាន​មក​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​បុគ្គលិក​​ក្រោម​បង្គាប់​ជា​ច្រើន​នាក់។ ដូច្នេះ​ បុគ្គល​​ជោគជ័យ​មាន​របៀប​នៅ​ក្នុង​លើក​ទឹក​ចិត្ត​បុគ្គលិក​របស់​គេ។ ខាង​ក្រោម​នេះ​គឺ​ជា​ឥរិយាបថ​របស់​គាត៖

១) ​បង្កើត​បរិយាកាស​​បើក​ចំហ​៖ អ្នក​ដឹក​នាំ​ដែល​ឆ្លាត​មិន​មែន​​​បុគ្គលិក​ថ្នាក់​ក្រោម​មិន​អាច​និយាយ​អ្វី​បាន​ជា​មួយ​នោះ​ទេ។ ពួក​គេ​ជា​មនុស្ស​បើក​ចំហ​ ពោល​គឺ​បុគ្គលិក​​គ្រប់​ជាន់​ថ្នាក់​អាច​និយាយ​ពី​ការ​មិន​ពេញ​ចិត្ត​ ឬ​ទស្សន​រិះគន់​ដើម្បី​ស្ថាបនា​ទៅ​លើ​គោលការណ៍​ ឬ​ចំណុច​​ផ្សេងៗ។ ការ​បើក​ចំហ​នឹង​ធ្វើ​ឱ្យ​ការ​ធ្វើ​ការងារ​ជា​ក្រុម​រឹត​តែ​​រឹងមាំ​ និង​ស្និទ្ធស្នាល​ជាង​មុន​ ហើយ​ការងារ​​ក៏​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន​ដែរ។

២) ​បង្កើត​ទំនុក​ចិត្ត​​នៅ​ពេល​ស្ថានការណ៍​កាន់​តែ​តានតឹង៖ នៅ​ពេល​ដែល​ក្រុមហ៊ុន​ជួប​វិបត្តិ​ ឬ​មាន​បញ្ហា​ផ្សេងៗ​​ អ្នក​ដឹង​ត្រូវ​តែ​ដំឡើង​សាច់ដុំ​ និង​បង្កើត​ទំនុក​ចិត្ត​​ដើម្បី​សាកល្បង​ ​និង​បង្ហាញ​ថា​ខ្លួន​ជា​អ្នក​ដឹង​នាំ​ដែល​គួរ​ឱ្យ​គោរព។ នៅ​ពេល​ដែល​អ្នក​ជួប​បញ្ហា​អ្វី​ដែល​ធំ​ គឺ​ត្រូវ​ពង្រឹង​ទំនុក​ចិត្ត​របស់​ខ្លួន​ ដើម្បី​ប្រឈម​ និង​ស្វែង​រក​ដំណោះ​ស្រាយ​តាម​វិធី​ផ្សេងៗ ពោល​គឺ​មិន​ត្រូវ​រត់​គេច​ពី​បញ្ហា​នោះ​ទេ។

៣) បង្កើត​វប្បធម៌​នៃ​ការគោរព​ និង​ឱ្យ​តម្លៃ​​ដល់​បុគ្គលិក៖ បុគ្គល​ជោគជ័យ​ត្រូវ​តែ​ដឹង​ច្បាស់​ខ្លួន​ឯង​ថា​​បុគ្គលិក​ណា​ខ្លះ​ដែល​ខិតខំ​​ប្រឹង​ប្រែង​សម្រេច​ផែនការ​ការងារ​​តាម​ការ​ចង់​បាន​របស់​​ក្រុមហ៊ុន​ ឬ​លើស​ពី​ពី​គោលដៅ​កំណត់។ ​មេ​ដឹក​នាំ​ដែល​ឆ្លាត​គឺ​ជា​មនុស្ស​ដំបូង​គេ​ដែល​និយាយ​​លើក​ទឹក​ចិត្ត​ និង​សរសើរ​ដល់​ការ​បំពេញ​ការងារ​របស់​បុគ្គលិក​រូប​នោះ។

​​​៤) ​ផ្ដល់​អំណាច​ដល់​បុគ្គលិក៖​ ជា​រឿង​ជាក់​ស្ដែង​ មិន​មែន​កិច្ចការ​អ្វី​ក៏​ដោយ​ ក៏​បុគ្គលិក​មិន​អាច​សម្រេច​ចិត្ត​ខ្លួន​ឯង​បាន​​នោះ​ទេ។ ​បុគ្គល​ជោគជ័យ​គឺ​តែង​តែ​ផ្ដល់​អំណាច​ទៅ​ដល់​បុគ្គលិក​ក្នុង​ការ​បញ្ចេញ​សមត្ថភាព​ ជំនាញ​ ​​និង​គំនិត​ច្នៃ​ប្រឌិត​ជា​ដើម។ ​​ការ​ផ្ដល់​អំណាច​ដល់​បុគ្គលិក​ជា​ការ​​លើក​ទឹក​ចិត្ត​ និង​ការ​ឱ្យ​តម្លៃ​ដ៏​ធំ​ធេង​ដល់​បុគ្គលិក។

៥) ​ចេះ​សួរ​ និង​ចេះ​ស្ដាប់៖ ​បុគ្គល​ជោគជ័យ​គឺ​ត្រូវ​ចេះ​សួរ​ រក​ហេតុផល​ និង​ចេះ​ស្ដាប់​ហេតុផល​របស់​បុគ្គលិក។ ​ចេះ​​សួរ​ និង​ចេះ​ស្ដាប់​ នាំ​ឱ្យ​ការ​វិនិច្ឆ័យ​លើ​បញ្ហា​គឺ​​ធ្វើ​បាន​ត្រឹម​ត្រូវ​ដែល​ចំណុច​នេះ​ ធ្វើ​ឱ្យ​បុគ្គលិក​យក់​ថា​ មេ​ដឹក​នាំ​ជា​មនុស្ស​​ដឹង​​ខុស​ត្រូវ​អាច​ឱ្យ​ខ្លួន​ទុក​ចិត្ត​បាន​ មិន​បារម្ភ​ពី​​រឿង​លម្អៀង​ទៅ​លើ​នរណា​ម្នាក់។

៦) ​ហ៊ាន​ទទួល​ហានិភ័យ៖ មេ​ដឹក​នាំ​ក៏​ត្រូវ​ចេះ​ហ៊ាន​ទទួល​ហានិភ័យ​ដែរ។ ដូច​ជា​ត្រង់​ចំណុច​មួយ​​គួរ​ពិចារណា​ថា​ លោក​អ្នក​គួរ​ជួល​​បុគ្គលិក​ល្អ​មក​ពី​ខាង​ក្រៅ​ ឬ​ក៏​តំឡើង​តំណែង​បុគ្គលិក​ខាង​ក្នុង​ដែល​​ខ្វះ​ចន្លោះ​តិច​តួច។ ​ការ​ហ៊ាន​ទទួល​ហានិភ័យ​បែប​នេះ​ គឺ​ធ្វើ​ឱ្យ​បុគ្គលិក​យល់​ថា​ ការ​ខិតខំ​ និង​ការ​លះ​បង់​របស់​ពួក​គេ​ពិត​ជា​មិន​អត់​ប្រយោជន៍​ទេ។

៧) ​ត្រូវ​ចេះ​រៀន​សូត្រ​ពី​កូនចៅ​ ឬ​បុគ្គលិក​ថ្នាក់​​ក្រោម​វិញ​ដែរ៖ ​ជា​ការ​ពិត​​ បុគ្គល​ជោគជ័យ​មិន​មែន​នៅ​តែ​ក្នុង​ការិយាល័យ​មិន​ចេះ​ស្ដាប់​ មិន​ចេះ​រៀន​សូត្រ​ពី​កូន​ចៅ​នោះ​ទេ។ លោក​អ្នក​មាន​ចំណេះ​ដឹង​ច្រើន​ ប៉ុន្តែ​មិន​ប្រាកដ​ថា​លោក​អ្នក​ចេះ​ទាំង​អស់​ដែរ។ ដូច្នេះ​​បើក​ចិត្ត​រៀន​សូត្រ​ពី​បុគ្គលិក​វិញ​ គឺ​ធ្វើ​ឱ្យ​អ្នក​​បង្កើន​ពុទ្ធិ​ផង​ និង​ធ្វើ​​​​ឱ្យ​បុគ្គលិក​យល់​ថា​ខ្លួន​គេ​ក៏​មាន​តម្លៃ​សម្រាប់​បុគ្គល​ជោគជ័យ​រូប​នោះ​ផង។

៨) ​មាន​គំនិត​វិជ្ជមាន​ចំពោះ​​ការ​ផ្លាស់ប្ដូរ៖ ​បើ​មាន​ការ​ផ្លាស់ប្ដូរ​ផ្សេងៗ​ ​ពិត​ណាស់​ថា​ ​បុគ្គល​ជោគជ័យ​​គឺ​តែង​មាន​ទស្សនៈ​ និង​គំនិត​វិជ្ជមាន​ជានិច្ច​ចំពោះ​ការ​ផ្លាស់ប្ដូរ​ផ្សេងៗ។ ចំណុច​នេះ​នឹង​​លើក​ទឹក​ចិត្ត​ឱ្យ​ខិតខំ​បំពេញ​ការងារ​ស្រប​តាម​ការ​ផ្លាស់ប្ដូរ​នោះ​៕

ដោយ៖ រតនៈ​វិភូ​​​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​សិស្ស​មហាវិទ្យាល័យ​ គួរ​​​​​​​ឆ្លៀតពេល​​ប្រើ​​​គេហទំព័រ​​​៩​​​​​នេះ​​ឲ្យ​បាន​ច្រើន​ តាម​តែ​អាច​ធ្វើ​បាន

កាល​បរិច្ឆេទ​ផុត​កំណត់​នៅ​លើ​ផលិតផល​ ​គេ​សរសេរ​ប៉ុន្មាន​របៀប? ចេះ​មើលហើយឬនៅ? ​

លោក​ ​​ស្ទីវ ចបស៍​ (​Steve Jobs)​៖ ជីវិត​ខ្លី​ណាស់​ ​​សូម​កុំ​រស់​នៅ​ក្នុង​ជីវិត​អ្នក​ដទៃ!

កម្មវិធី​ (app) ទាំង៧ នេះ​អាច​ជួយ​លោក​អ្នក​ឱ្យ​រក​ប្រាក់​ចំណូល​បន្ថែម​បាន!

អត្ថបទពាណិជ្ជកម្ម​

«គន្លឹះ​​សរសេរ​​ផែនការ​អាជីវកម្ម​» និង «តិចនិក​ប្រើ​ Facebook ពង្រឹង​ម៉ាកយីហោ + ជំរុញ​ការលក់» ទឹកដី​កំពង់ចាម

អ្នកអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះត្រូវបានចុះក្នុងបញ្ជីជម្រើសដំបូងនៃពានរង្វាន់អចលទ្រព្យកម្ពុជាប្រចាំឆ្នាំ 2018 របស់ក្រុមហ៊ុន Property Guru

ការប្រគំតន្រ្តី Tiger Street Football Festival 2018 មានការគាំទ្រខ្លាំងពីអ្នកប៉ោយប៉ែត

រកឃើញក្រុមជើងឯកប្រចាំមណ្ឌលប៉ោយប៉ែតហើយ ក្រោយការប្រកួតដោយស្វិតស្វាញមួយថ្ងៃពេញ

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728