អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​​រឿង​សំខាន់ៗ​៦​យ៉ាង​ដែល​ Bill Gates ​​បាន​ទស្សន៍ទាយ​កាល​ពី​ឆ្នាំ ១៩៩៩ ​គឺ​កើត​ឡើង​នៅ​បច្ចុប្បន្ន​មែន​!​

​​រឿង​សំខាន់ៗ​៦​យ៉ាង​ដែល​ Bill Gates ​​បាន​ទស្សន៍ទាយ​កាល​ពី​ឆ្នាំ ១៩៩៩ ​គឺ​កើត​ឡើង​នៅ​បច្ចុប្បន្ន​មែន​!​

លោក​ Bill Gates មហាសេដ្ឋីរបស់អាមេរិក

ប្រ​ភព៖​​ www.fhi.ox.ac.uk

កាល​ពី​ឆ្នាំ​១៩៩៩ ​​លោក​ Bill Gates ​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​ដែល​ ​មាន​ចំណង​ជើង​ថា « Business @ the Speed of Thought» ​ដោយ​បាន​​បញ្ជាក់​ពី​ចំណុច​សំខាន់ៗ​ដែល​នឹង​កើត​មាន​នៅ​ពេល​អនាគត​។ ​ជា​លទ្ធផល​ ​អ្វី​ដែល​លោក​បាន​ទស្សន៍ទាយ​នៅ​ពេល​នោះ ​គឺ​បាន​កើត​ឡើង​នៅ​ពេល​បច្ចុប្បន្ន​នេះ​មែន៖​​
១) ​​​អាច​មើល​តម្លៃ​ទំនិញ​ផ្សេងៗ​នៅ​លើ​ពិភពលោក​​នៅ​លើ​គេហទំព័រ​៖ ​​លោក​ Bill Gates ធ្លាប់​បាន​​និយាយ​ថា ​នៅ​ពេល​ខាង​មុខ​​ ​មនុស្ស​នឹង​អាច​មាន​លទ្ធភាព​មើល ​និង តាមដាន​អំពី​តម្លៃ​ទំនិញ​ផ្សេងៗ​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​លើ​គេហទំព័រ​ជាច្រើន​។ ​ដូច្នេះ​ពួកគេ​អាច​ស្វែងរក​ទំនិញ​ណា​ដែល​​​​ស្ថិត​ក្នុង​តម្លៃ​ដែល​ចង់​បាន​។
​​បច្ចុប្បន្ន​ ​គឺ​មិន​ខុស​ពី​អ្វី​ដែល​មហាសេដ្ឋី​រូប​នេះ​បាន​ទស្សន៍ទាយ​នោះ​ឡើយ​ ​ព្រោះ​មាន​​ទំនិញ​ជាច្រើន​ត្រូវ​បាន​គេ​ដាក់​លក់​នៅ​លើ​គេហទំព័រ​ល្បីៗ​ ​ដូចជា Amazon ​និង Alibaba ជា​ដើម​។
២) ​ឧបករណ៍​ចល័ត​៖ Bill Gates ​បាន​និយាយ​ថា ​​នៅ​ពេល​ខាង​មុខ​​មនុស្ស​អាច​នាំ​យក​ ​និង ប្រើប្រាស់​ឧបករណ៍ ​និង គ្រឿង​អេឡិចត្រូនិក​ផ្សេងៗ​តាម​ខ្លួន​យ៉ាង​ងាយ​ស្រួល​បំផុត ​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ទំនាក់ទំនង​​ការងារ ​និង ជំនួញ។
​​​​​​​បច្ចុប្បន្ន​នេះ គឺ​មាន​ទូរស័ព្ទ ​និង ឧបករណ៍​អេឡិចត្រូនិក​ជាច្រើន​ទៀត​ដែល​​មាន​រូបរាង​តូចៗ ​និង​ ​ងាយ​ដាក់​តាម​ខ្លួន​បំផុត​។
៣) ​​ទូទាត់​ការ​ចំណាយ​​លើ​វិស័យ​សុខាភិបាល​តាម​អនឡាញដែរ៖ ​មហាសេដ្ឋី​អាមេរិក​រូប​នេះ​ ​​បាន​ជឿជាក់​ថា ​​មនុស្ស​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​​បង់ថ្លៃ​​និង ​ប្រើប្រាស់​សេវា​សុខាភិបាល​កាន់​តែ​ងាយ​ស្រួល​នៅ លើ​ប្រព័ន្ធ​អ៊ីនធឺណិត​។
​បច្ចុប្បន្ន ​ថ្វីត្បិត​តែ​ការ​ប្រើប្រាស់​សេវាកម្ម​​ទូទាត់​វិស័យ​សុខាភិបាល​​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ​មិន​ទាន់​រីក​ដុះ​ដាល់​ខ្លាំង​ក៏​ពិត​មែន​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន​​ ​ប៉ុន្តែ​ក៏​មាន​​គេហទំព័រ​មួយ​ចំនួន​បាន​ផ្តល់​សេវាកម្ម​មួយ​ចំនួន​ដូចជា​ZocDoc​ ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​គ្រូពេទ្យ ​និង កាល​វិភាគ​ច្បាស់លាស់​ក្នុង​ការ​ណាត់​ជួប។ ​​ ​លើស​ពី​នេះ​ទៀត​​​ក៏​អាច​ទូទាត់​សេវាកម្ម​ផ្សេងៗ​តាម អនឡាញ​ផង​ដែរ​។
៤) ​ការ​ឃ្លាំមើល​ផ្ទះ​តាម​អនឡាញ​៖ Bill Gates ​​អះអាង​ថា ​​​នៅ​ពេល​អនាគត​ ​ម្ចាស់​ផ្ទះ​អាច​ដឹង​អំពី​ស្ថានភាព​ផ្ទះ​របស់​ខ្លួន​យ៉ាង​ងាយ​ស្រួល​បំផុត​ ​នៅ​ពេល​ពួកគេ​មិន​នៅ​ឆ្ងាយ​។ បច្ចុប្បន្ន​នេះ ​មាន​ប្រព័ន្ធ​សុវត្ថិភាព​ជាច្រើន​ប្រភេទ​ត្រូវ​បាន​គេ​ផលិត​ឡើង ​ដោយ​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើប្រាស់​ ​​នៅ​ពេល​ពួកគេ​មិន​នៅ​ផ្ទះ​​​និង​ជា​ពិសេស​គេ​ថែម​ទាំង​មាន​ប្រព័ន្ធ​ការពារ​ផ្ទះ​ឆ្លាតវៃ (smarthome)។
៥) ​បណ្ដាញ​​សង្គម​៖ ​លោក​ធ្លាប់​បាន​និយាយ​ថា ​នៅ​ពេល​អនាគត​នឹង​មាន​គេហទំព័រ​លក្ខណៈ​ឯកជន ​ដែល​មនុស្ស​គ្រប់គ្នា​អាច​​និយាយ ​ឬ ផ្ញើរ​សារ​ទៅ​វិញ​ទៅ​មក​​យ៉ាង​ងាយ​ស្រួល​បំផុត​។
​បច្ចុប្បន្ន​ ​មាន​បណ្ដាញ​សង្គម​ជាច្រើន​ត្រូវ​បាន​បង្កើត​ឡើង ​ដែល​កំពុង​អូសទាញ​អ្នក​ប្រើប្រាស់​យ៉ាង​ខ្លាំង​ ​ជា​ពិសេស Facebook។
​៦) ការ​រើស​បុគ្គល​តាម​អនឡាញ៖ ​​នៅ​ពេល​អនាគត​ ​​ក្រុមហ៊ុន​នីមួយៗ​នឹង​មាន​ភាព​ងាយស្រួល​ ​ក្នុង​ការ​ស្វែងរក​បុគ្គលិក​តាម​ប្រព័ន្ធ​អនឡាញ​។
​បច្ចុប្បន្ន​ ​ដូច​ដែល​បាន​ឃើញ​​ហើយ​ថា LinkedIn​ជា​បណ្ដាញ​សង្គម​មួយ​ដែល​ ​គេ​ប្រើ​ដើម្បី​​បង្កើត​ទំនាក់ទំនង​រវាង​ ​មនុស្ស​ជាច្រើន​ដែល​មាន​ជំនាញ​ ​និង ​អាជីព​ការងារ ​ដោយ​អាច​បង្ហាញ​នូវ​ប្រវត្តិ​ការងារ​យ៉ាង​ច្បាស់​ផង​ដែរ​។ ​ប្រការ​នេះ​ហើយ​ ​ធ្វើ​ឲ្យ​ម្ចាស់​ក្រុមហ៊ុន ​និង អ្នក​ដែល​ស្វែងរក​ការងារ​ធ្វើ​ ​អាច​​ជួប​គ្នា​បាន​ដោយ​ងាយ​៕
​ដោយ​៖ រតនា ​វិចិត្រ​
ប្រភព៖ agenda.weforum.org

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើរៀន​ទំនាក់ទំនង​អន្តរជាតិ ​តើចប់ហើយ​​គួរ​ធ្វើ​ការខាងផ្នែក​អ្វី​?

តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​យក​អ្វី​ដែល​អ្នក​បាន​រៀន​ឲ្យ​បាន​ ៩០​ភាគរយ?

រូបមន្ត​ជួយ​ឱ្យ​​ថតរូប​លើ iPhone បាន​ស្អាត ៧ចំណុច​ប្រាប់​ដោយ​ Apple ផ្ទាល់

វិធីសាស្ត្រ ៦​យ៉ាង​ ​​​សម្រាប់​ដោះស្រាយ​ជាមួយ​មនុស្សគំនិត​អវិជ្ជមាន​ ​​ដើម្បី​កុំ​ឲ្យ​ពួក​គេ​នាំ​ទុក្ខ​ដល់​អ្នក​

អត្ថបទពាណិជ្ជកម្ម​

LG សម្ពោធសាខាថ្មី LG BRANDSHOP សាខាខេត្តសៀមរាប

Heineken®នាំអ្នកគាំទ្រ​កម្ពុជា​ទៅក្រិច​ចូលរួមទស្សនា​ UEFA CHAMPIONS LEAGUE ផ្តាច់ព្រ័ត្រ

ក្រុមហ៊ុន ជាតិ និងអន្តរជាតិជាង ១៥០ ចូលរួម ពិព័រណ៍ស្ថាបត្យកម្មកម្ពុជា និងការតុបតែងផ្ទៃក្នុងលើកទី៣

មីក្រូហិរញ្ញវត្ថុនៅកម្ពុជា៖ អតីត បច្ចុប្បន្ននិងអនាគត

អានអត្ថបទតាមខែ

May 2018
M T W T F S S
« Apr    
 123456
78910111213
14151617181920
21222324252627
28293031