អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > គន្លឹះ​ដើម្បី​​ លក់​​ផ្ទះ​ ឬ​​​អាផាតមិន​​ (Apartment) ឆាប់​ដាច់!

គន្លឹះ​ដើម្បី​​ លក់​​ផ្ទះ​ ឬ​​​អាផាតមិន​​ (Apartment) ឆាប់​ដាច់!

គម្រោង​ទីក្រុង​ អូឡាំព្យ៉ា

ប្រ​ភព៖​​ Biz Khmer

ការ​លក់​ ឬ​ជួល​ផ្ទះ​​​កំពុង​​រីក​សុះ​សាយ​​​ឡើង​ៗ ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ និង​​តាម​បណ្ដារ​​ក្រុង​ ក៏​ដូច​ជា​ទី​រួម​ខេត្ត​ទូទាំង​​ព្រះរាជាណាចក្រ​កម្ពុជា។ ​ខាង​ក្រោម​នេះ​ គឺ​ជា​គន្លឹះ​មួយ​ចំនួន​​ដែល​លោក​អ្នក​​គួរ​​រៀន​សូត្រ​តាម៖

១) ​​កំណត់​តម្លៃ​ផ្ទះ​ ឬ​អាផាតមិន​ដែល​ត្រូវ​លក់៖ ដើម្បី​កំណត់​​តម្លៃ​​ផ្ទះ​ ឬ​អាផាតមិន​របស់​អ្នក​ គឺ​​វា​មាន​គន្លឹះ​របស់​វា។ ​បើ​លោក​អ្នក​ចង់​លក់​ដាច់​ឱ្យ​បាន​ឆាប់​គឺ​ត្រូវ​កំណត់​តម្លៃ​ប្រហែល​ ឬ​ក្រោម​តម្លៃ​ទីផ្សារ។ ​ចុះ​ធ្វើ​ម៉េច​ដើម្បី​ដឹង​តម្លៃ​ទីផ្សារ? ​​គឺ​ពិនិត្យ​ផ្ទះ​ឬ​អាផានមិន​នៅ​​ក្នុង​តំបន់​របស់​អ្នក​ ​មើល​ពី​តម្លៃ​ និង​សិក្សា​ពី​បរិយាកាស​នៅ​ជុំ​វិញ​នោះ​ ​​បើ​វា​​ប្រហាក់​ប្រហែល​នឹង​​ផ្ទះ​ឬ​អាផាតមិន​របស់​អ្នក​ គឺ​អាច​យក​តម្លៃ​ទីផ្សារ​បាន​ហើយ។ ​ត្រូវ​ចាំ​ថា​ បើ​អ្នក​កំណត់​តម្លៃ​ខ្ពស់​​ពេក​ ​​​ប្រាកដ​ជា​មិន​ងាយ​រក​​អ្នក​ទិញ​បាន​លឿន​នោះ​ទេ។ ​
​២) ការ​ចរចា​ជាក់​ស្ដែង៖ ​ជំនាញ​នៅ​ក្នុង​ការ​ចរាច​ក៏​សំខាន់​ផង​ដែរ។ ​ប្រសិន​បើ​​លោក​អ្នក​មិន​​ពិចារណា​​ថា​នឹង​ទទួល​យក​តម្លៃ​ដែល​អ្នក​ទិញ​បាន​ដាក់​មក​ គឺ​ត្រូវ​ព្យាករណ៍​ថា​ ​​​គេហដ្ឋាន​របស់​អ្នក​នឹង​ប្រឈម​នឹង​​ការ​លក់​មិន​ដាច់​នៅ​​ក្នុង​តំបន់​របស់​អ្នក​ដែរ​ឬ​ទេ​នៅ​ពេល​អនាគត? ​ដូច្នេះ​ត្រូវ​តែ​ចេះ​បត់​បែន​នៅ​ពេល​ដែល​​អ្នក​ទិញ​ដើរ​មក​ដល់​មុខ​ផ្ទះ​របស់​អ្នក។​ ការ​ស្ទាក់ស្ទើ​មិន​ព្រម​ចរចា​ប្រហែល​ជា​​នឹង​ធ្វើ​​ឱ្យ​ផ្ទះ​ឬ​អាផាតមិន​របស់​អ្នក​មិន​​អាច​លក់​ដាច់​បាន​ភ្លាម​ៗ​នោះ​ទេ។
៣) ​ថត​រូប​​ផ្ទះ​ឬ​អាផាតមិន​ឱ្យ​បាន​ស្អាត​​ដើម្បី​​​​បង្ហោះ​ដាក់​លក់៖ ​គេហទំព័រ​លក់​អចលនទ្រព្យ​មាន​ច្រើន​ណាស់​​នា​ពេល​បច្ចុប្បន្ន​នេះ​​ដូច្នេះ​​​ លោក​អ្នក​ត្រូវ​តែ​ចេះ​ទាញ​​យក​ផល​ប្រយោជន៍​ពី​វា។ ​ថត​រូប​ឱ្យ​បាន​ស្អាត​ ឬ​អាច​ជួល​អ្នក​ថត​អាជីព​ឱ្យ​ថត​ឱ្យ​បាន​ស្អាត​ដើម្បី​ដាក់​បង្ហោះ​លក់​នៅ​គេហទំព័រ​។ ​​នៅ​កម្ពុជា​មាន​គេហទំព័រ​ច្រើន​ដូច​ជា​ realestate.com.kh ​ជា​ដើម។
៤) ​ស្វែង​រក​ភ្នាក់ងារ​ដ៏​ល្អ​ម្នាក់៖ ​ប្រសិន​បើ​លោក​អ្នក​អាច​ស្វែង​រក​​ភ្នាក់ងារ​​​​ឱ្យ​មក​​លក់​ផ្ទះ​ ​ឬ​អាផាតមិន​​បាន​ល្អ​ នោះ​ប្រហែល​ជា​លោក​អ្នក​អាច​នឹង​លក់​​ឆាប់​ដាច់​ ហើយ​អាច​នឹង​បាន​​ថ្លៃ​ខ្ពស់​ទៀត​ក៏​ថា​បាន។ ​ភ្នាក់ងារ​ដែល​ល្អ​ គឺ​ដឹង​ពី​វិធី​​ដើម្បី​រៀប​ចំ​អាផាតមិន​ ឬ​ផ្ទះ​របស់​អ្នក​ដើម្បី​លក់៕​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930