អត្ថបទថ្មីបំផុត
ទំព័រដើម > សហគ្រិនភាព > ​តើ​អ្វី​ជា​បំណុល​ល្អ​ ​​និង ​បំណុល​អាក្រក់​?​​ ​​តើ​អ្នក​កំពុង​​មាន​បំណុល​​​មួយ​ណា​ច្រើន​ជាង​គេ?

​តើ​អ្វី​ជា​បំណុល​ល្អ​ ​​និង ​បំណុល​អាក្រក់​?​​ ​​តើ​អ្នក​កំពុង​​មាន​បំណុល​​​មួយ​ណា​ច្រើន​ជាង​គេ?

ប្រ​ភព៖​​ pixabay.com

​ជា​ទូទៅ ​​​នៅ​ពេល​ដែល​យើង​​​ឮ​ពាក្យ​ថា ​«​បំណុល»​​ ម្នាក់ៗ​​គិត​ថា​ វា​ជា​រឿង​អាក្រក់​​ ប៉ុន្តែ​​បំណុល​នេះ​ មិន​មែន​អាក្រក់​​​ទាំង​អស់​នោះ​ទេ​ ហើយ​វា​ត្រូវ​បាន​គេ​បែងចែក​ជា​ពីរ​ គឺ​បំណុល​​​ល្អ ​និង បំណុល​​អាក្រក់​ ​ឬ អាច​និយាយ​យ៉ាង​ខ្លី​​ថា ​បំណុល​ដែល​​​ជួយ​​​ឲ្យ​អ្នក​ចម្រុង​ច្រើន​​​ ​និង បំណុល​ដែល​ធ្វើ​​​ឲ្យ​អ្នក​កាន់​តែ​ក្រ​​ទៅ​ៗ​​​។ ​​​តើ​អ្វី​ទៅ​ជា​បំណុល​​ល្អ​ និង​បំណុល​អាក្រក់​? ​​តើ​អ្នក​​កំពុង​មាន​បំណុល​មួយ​ណា​ច្រើន​ជាង​?

​អ្វី​ជា​បំណុល​ល្អ​? ​បំណុល​ល្អ ​(​Good Debt) ​សំដៅ​​លើ​បំណុល​ទាំង​ឡាយ​ណា​ដែល​ ​ធ្វើ​​​ឲ្យ​អ្នក​អាច​កែប្រែ​ជីវភាព​ ឬ ​​ជួយ​ជ្រោង​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន ​គ្រួសារ​ ​​​មុខ​ជំនួញ ឬ​​​​​​​អនាគត​របស់​អ្នក​​ឲ្យ​ប្រសើរ​ជាង​មុន​​​​​។ ​​​ប្រសិន​បើ​អ្នក​ខ្ចី​​បំណុល​​គេ​ដើម្បី​​​​ទិញ​ចលនទ្រព្យ​​​​នោះ​ មាន​ន័យ​ថា ​វា​ជា​បំណុល​ល្អ​ ព្រោះ​​​​​​ការ​ទិញ​​អចលនទ្រព្យ​​នេះ ​​វា​ជួយ​​​ឲ្យ​អ្នក​ចំណេញ​ច្រើន​​​នៅ​ពេល​ខាង​មុខ​។​​​

​​​​មួយ​វិញ​ទៀត​ បើ​អ្នក​ខ្ចី​លុយ​ធនាគារ​ដើម្បី​ បន្ត​ការ​សិក្សា​រហូត​ដល់​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​​ ឬ ​អនុបណ្ឌិត​​ ​​នេះ​ក៏​គេ​ចាត់​ទុក​ថា ជា​បំណុល​ល្អ​ដែរ​​ ​ព្រោះ​ថា ថ្វីត្បិត​តែ​​អ្នក​ជំពាក់​​​លុយ​គេ​មែន​ប៉ុន្តែ​ ការ​​ជំពាក់​លុយ​នេះ គឺ​​វា​ជួយ​អ្នក​បាន​​យ៉ាង​ច្រើន​ ​ក្នុង​ការ​រៀន​សូត្រ​ ហើយ​​​បន្ទាប់​ពី​បញ្ចប់​ការសិក្សា​ អ្នក​ប្រាកដ​ជា​​រក​ការងារ​បាន​ល្អ​​ ហើយ​មាន​ប្រាក់ខែ​ខ្ពស់​​ ហើយ​បើ​អ្នក​ក្រ​​ ​និង ​​អ្នក​មិន​ហ៊ាន​ខ្ចី​លុយ​គេ​​ដើម្បី​សិក្សា​ទេ​ ​នោះ​​​​អ្នក​​ប្រាកដ​ជា​នៅ​អវិជ្ជា​មួយ​ជីវិត ហើយ​គ្មាន​ថ្ងៃ​អាច​​​រីកចម្រើន​ក្នុង​ជីវិត​បាន​​ឡើយ​។​

​អ្វី​ជា​បំណុល​អាក្រក់ (Bad Dept)? ​ជា​បំណុល​ទាំង​ឡាយ​ណា​ ដែល​​​ធ្វើ​​​ឲ្យ​អ្នក​កាន់​តែ​ចំណាយ​ច្រើន​ទៅៗ​ ​ហើយ​​វា​​មិន​បាន​ផ្ដល់​​ប្រយោជន៍​អ្វី​សោះ​ដល់​អ្នក​ ជា​ពិសេស​ក្នុង​រយៈពេល​វែង​។ ​ប្រសិន​បើ​​អ្នក​​​ខ្ចី​លុយ​គេ​ទៅ​ទិញ​ឡាន ​​​ក្នុង​ន័យ​ដើម្បី​​បង្ហាញ​ថា ​ខ្លួន​ឯង​គ្រាន់​បើ ខណៈ​ស្ថានភាព​គ្រួសារ​វិញ គឺ​​​​គ្មាន​ចំណូល​ច្បាស់លាស់​ ​និង ​​គ្មាន​ការងារ​ត្រឹមត្រូវ​ ​​​នោះ​វា​នឹង​ធ្វើ​​ឲ្យ​អ្នក​កាន់​តែ​ក្រ។​ ក្រ​ព្រោះ អ្នក​ត្រូវ​បង់​ការប្រាក់​ដល់​ធនាគារ​​ ​​ក្រ​ព្រោះ​ត្រូវ​ចាក់សាំង​ឡាន​ ក្រ​ព្រោះ​ត្រូវ​ជួសជុល​​នៅ​ពេល​វា​ខូច​ ខណៈ​ប្រយោជន៍​វិញ គឺ​រក​គ្មាន​។ ប៉ុន្តែ​បើ​អ្នក​ខ្ចី​វា​ ដើម្បី​បម្រើ​ដល់​មុខ​ជំនួញ​របស់​អ្នក​វិញ ​គេ​អាច​ចាត់​ទុក​ថា ជា​បំណុល​ល្អ​ ព្រោះ​វា​ជួយ​​សម្រួល​ដល់​ការ​ធ្វើដំណើរ​ និង ដឹកជញ្ជូន​​ក្នុង​ដំណើរការ​អាជីវកម្ម​របស់​អ្នក​។​ ​

​មួយ​​វិញ​ទៀត​ បើ​អ្នក​ខ្ចី​​លុយ​គេ​ ដើម្បី​ទិញ​ទូរស័ព្ទ​ទំនើប​ ក្នុង​​ន័យ​ដើម្បី​ដើរ​ឲ្យ​ទាន់​ស៊េរី​នោះ ​​មាន​ន័យ​ថា ​​អ្នក​កំពុង​មាន​បំណុល​អាក្រក់​ ​​ព្រោះ ថា​ទូរស័ព្ទ​ទំនើប​​ដែល​អ្នក​ខ្ចី​​លុយ​គេ​ទៅ​ទិញ​នោះ ​គឺ​មិន​បាន​បម្រើ​ប្រយោជន៍​ច្រើន​អ្វី​ដល់​​អ្នក​នោះ​ឡើយ​​ ​​ហើយ​វា​នឹង​ធ្វើ​​​ឲ្យ​អ្នក​អស់​លុយ​ពី​ហោប៉ៅ​កាន់​តែ​ច្រើន​ឡើង​ៗ​។

​​​ការ​យល់​ដឹង​ពី​បំណុល​ល្អ និង ​អាក្រក់​នេះ គឺ​ពិត​ជា​​ចំណុច​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ការ​រស់នៅ​របស់​អ្នក​។ ​ ​ប្រសិន​បើ​អ្នក​ចង់​​​រស់​នៅ​​ប្រកបដោយ​​​ស្ថិរភាព​​​ហិរញ្ញវត្ថុ​​​​ល្អ​ និង ការ​រីកចម្រើន​​ពី​​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ អ្នក​ត្រូវ​តែ​ព្យាយាម​ជៀសវាង​រាល់​បំណុល​អាក្រក់ ​ហើយ​​ត្រូវ​ព្យាយាម​ប្រើ​បំណុល​​ល្អ​​ឲ្យ​អស់​ពី​លទ្ធភាព​។ ​ដោយ​សារ​តែ​មនុស្ស​មួយ​ចំនួន​​ខ្វះ​ការ​យល់​ដឹង​​​អំពី​បញ្ហា​នេះ ​​បាន​ជា​ធ្វើ​​​ឲ្យ​ពួកគេ​កាន់​តែ​ក្រ​ទៅ​ៗ​ ឬ ​​​​មិន​អាច​មាន​ជីវភាព​​​ប្រសើរ​ដូច​គេ​បាន​ បើ​ទោះបី​ជា​មាន​ប្រភព​ចំណូល​សមរម្យ​ក៏​ដោយ​៕

​ដោយ​៖ រតនា ​វិចិត្រ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

​បើ​គ្មាន​បទ​ពិសោធន៍​សោះ​តែ​ម្ដង​ តើ​គួរ​សរសេរ​​ CV ​ ធ្វើ​ម៉េច​​ឱ្យ​ទាក់ទាញ​ ​និង​គេ​ហៅ​សម្ភាសន៍?

គំនិត​​ធ្វើ​ជំនួញ​៥​ប្រភេទ​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ

អត្ថបទពាណិជ្ជកម្ម​

តិចនិក​ផ្សព្វផ្សាយតាម​ Online «ចំណាយ​តិច~តែចំណេញ​ច្រើន»

តិចនិក​ជ្រើស​រើស​បុគ្គលិក​ដែល​​ល្អ​ និង​ពូកែ​សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច

មូលដ្ឋានគ្រឹះ​នៃ​នីតិវិធីបង្កើតអាជីវកម្ម​ ឱ្យមានលក្ខណៈស្ដង់ដារ

ជួបជាមួយវាគ្មិន ៦រូប កម្មវិធីមហោស្រពកវីនិពន្ធកម្ពុជា ថ្ងៃ​ទី​១៤ មករា​

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031